អត្ថបទព័ត៌មានថ្មីៗ
Showing posts with label តារាខ្មែរ. Show all posts

ភ្នំពេញ ៖ កន្លងមក កញ្ញា ព្រីម លីហ្សា មិនសូវ​ទទួល​ការងារ​ក្នុងស្រុក​ប៉ុន្មាន​ទេ ដោយសារតែ​នាង​មានការ​មមាញឹក ការងារ​រកប្រាក់​នៅក្រៅ​ស្រុក​ហើយ​អាច​រកចំណូលបាន​ច្រើនជាង​ចំណូល​ក្នុងស្រុក​ទើប​នាង​មិនសូវ​អើពើ​ទទួល​ការងារ​សម្ដែង​ក្នុងស្រុក ។ តែ​ក្រោយពី​នាង បានទទួល​ពាន​ប្រជាប្រិយភាព ប្រចាំ​ឆ្នាំនេះ​រួច គេ​សង្កេតឃើញថា នាង​ហាក់​មាន​ភាពប្រែប្រួល ដោយ​នាង​បាន​ផ្អាក​ការងារ​ក្រៅ​ស្រុក ដោយមាន​គម្រោង​ក្នុង​ការចេញ​ថត​រឿង ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​
​ជួប​ជាមួយ LookingTODAY តាម​ទូរស័ព្ទ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ កញ្ញា ព្រីម លីហ្សា បាន​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ន​នាង​មានការ​មមាញឹក ជាមួយ​ការងារ​ច្រើន​គួរសម ហើយ​ពេលនេះ​ត្រូវ​ផ្អាក​ការងារ​ចេញ​ក្រៅ​ស្រុក​មួយរយៈ​សិន ព្រោះ​កំពុងតែ ជាប់ដៃ​ថត ឈុត​ខារ៉ាអូខេ និង​ត្រៀម​ថត​រឿង​ថ្មី ។​
​តារា​ស្រី​រូប​ស្រស់​កូនកាត់​បី​សាសន៍ ព្រីម លីហ្សា បាន​ប្រាប់​ឲ្យ​ដឹងថា "​ខ្ញុំ​មិនសូវ​ទទួល​ការងារ​ក្រៅ​ស្រុក​ទេ ព្រោះថា​កំពុងតែ ចាប់ផ្តើម​ការងារ ក្នុងស្រុក ដោយសារ​កន្លងមក ធ្លាប់មាន​ម្ចាស់​ផលិតកម្ម​ទាក់ទង​ខ្ញុំ​ច្រើន តែ​ខ្ញុំ​តែងតែ​បដិសេធ មិន​ទទួល តែ​ពេលនេះ​មាន​ពេលទំនេរ អាច​ដកឃ្លា​បាន ទើប​ទទួល​ថត​រឿង​ថ្មី តែម្តងទៅ ..!" ។​
​កញ្ញា លីហ្សា បាន​ប្រាប់​ឲ្យ​ដឹងថា នាង​មិនទាន់​ចង់​បង្ហើប​ពី​ចំណងជើង​រឿង ក៏ដូចជា​ពេលវេលា​ក្នុង​ការថត​និង​ការដាក់​បញ្ចាំង​ទេ តាមពិតទៅ​នាង ក៏​ចង់​សាកល្បង ក្នុង​ការថត​រឿង​ថ្មី​មួយ​នេះដែរ ។ សង្ឃឹមថានឹង​អាច​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន ក្រោយពី​រឿង​នោះ​ថត​ចប់​ដាក់​បញ្ចាំង ចំពោះ​​គម្រោង​ថត​រឿងនេះ នាង​មាន​ចង់​ថត​យូរហើយ មិនមែន​ទើបតែ​បាន​ពាន​ហើយ​ទើប​ចាប់ផ្តើម ចូលប្រឡូក​ក្នុង​សិល្បៈ​ខ្លាំង​ទេ ៕​

ប្រភព : Lookingtoday

ព្រីម លីហ្សា ​ត្រៀម​បង្ហាញ​​វត្ត​មាន​​ក្នុង​រឿង​ថ្មី ​ក្រោយ​ទទួល​បាន​​ពា​ន​​ប្រជាប្រិយភាព​

កាលបរិច្ឆេទ 9/04/2013 09:46:00 AM  
​ភ្នំពេញ​៖​ តារា​ចម្រៀង​សាច់​សខ្ចី​ កញ្ញា​ សាសា ​មួយ​រយៈ​មុន​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​នាង​ជា​តារា​ស្រី​មួយ​ដួង​ ក្នុង​ចំណោម​តារា​ស្រី​ដទៃទៀត ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាងច្រើន​គួរសម​ តាមរយៈ​សមត្ថភាព​នៃ​ការ​ច្រៀង​ និង​រូប​សម្រស់​ដ៏​ស្រស់​សោភា​។ ប៉ុន្តែ​អ្វី​ដែល​ ធ្វើ​ឱ្យគេ​មាន​ការ​ចាប់អារម្មណ៍​នោះ ​គឺ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ហាក់​ដូច​ជា​បាត់​វត្តមាន​របស់ ​សាសា ​ពី​សិល្បៈ​ឈឹង​តែ​ម្តង​។
ស្របពេលជាមួយគ្នា នឹងការអវត្តមាន មិនសូវឃើញបង្ហាញមុខនៅក្នុងសិល្បៈ របស់កញ្ញា សាសា ថ្មីៗនេះស្រាប់តែមាន លេចឮព័ត៌មាន ដ៏រសើបមួយមកថា កញ្ញា សាសា កំពុងតែមានលោកឧញ៉ាធំម្នាក់តាមប្រម៉ាញ់ ចង់បានបេះដូងរបស់នាងយកទៅឃុំគ្រងធ្វើជាម្ចាស់ចិត្ត ។ មិនតែប៉ុណ្ណោះ លោកឧកញ៉ាម្នាក់នោះ ក៏មានបំណងធានា ក្នុងការជួយជ្រោមជ្រែង ឧបត្ថម្ភដល់ការរស់នៅ របស់កញ្ញា សាសា ទៀងផង ។ បើសិនជានាងយល់ព្រមឆ្លើយថា ទទួលយកស្នេហ៍ពីខ្លួននោះ។
ប្រភពដដែល បាននិយាយបន្តថា លោកឧកញ៉ាទ្រព្យស្តុក ក្នុងស្រុកខ្មែរម្នាក់នេះ បានព្យាយាមតាមស្រឡាញ់ កញ្ញា សាសា ជាយូរខែឆ្នាំ មកហើយ។ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ នៅឡើយទេថា តើ សាសា យល់ព្រមទទួលយកស្នេហ៍ពីឧកញ៉ាម្នាក់នេះ ឬមួយយ៉ាង? ព្រោះថាមុនៗ សាសា តែងតែធ្វើការបដិសេធ ចំពោះសំណើរសុំស្នេហ៍ ពីបុរសៗអ្នកមានទ្រព្យជាច្រើនមកហើយ។
ជុំវិញព័ត៌មានខាងលើនេះគេហទំព័រ LookingTODAY មិនទាន់អាចធ្វើការទំនាក់ទំនង ដើម្បីធ្វើការសាកសួររឿងនេះ ពីកញ្ញា សាសា បាននៅឡើយទេ ព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិនអាចទាក់ទងបាន។ ដូច្នេះ LookingTODAY រង់ចាំស្វាគមន៍ជានិច្ច ចំពោះវត្តមានចេញមុខមកបំភ្លឺ ជុំវិញការលេចឮព័ត៌មានខាងលើនេះ ពីសំណាក់កញ្ញា សាសា នៅពេលក្រោយ។
តារាចម្រៀងស្រីវ័យក្មេង និយមខាងធ្វើខ្លួនបែបសិចស៊ី កញ្ញា សាសា មួយរយៈពេលចុងក្រោយនេះ ត្រូវបានទស្សនិកជន គ្រប់មជ្ឈដ្ឋាន មើលឃើញថា នាងហាក់ដូចជាបានបាត់វត្តមានឈឹងតែម្តង ពីវិស័យសិល្បៈ។ ខណៈមុននេះបន្តិចមានព័ត៌មានលេចឮថា នាងចង់ផ្អាក ពីសិល្បៈ ដោយមិនដឹងពីមូលហេតុច្បាស់៕

ប្រភព : ដើមអំពិល

សាសា ​ក្រោយ​លេច​ឮ​ថា​ មាន​ឧកញ៉ា​​ទ្រព្យ​ស្តុក​តាម​ស្រឡាញ់​បាត់​វត្ត​មាន​​ពី​សិល្បៈ​

កាលបរិច្ឆេទ 9/04/2013 09:11:00 AM  
រាជធានីភ្នំពេញ ៖ ​ករណី​តារា​មួយចំនួន​ដែល​ ទៅ​សម្តែង​នៅ​អាមេរិក​ តែ​បែរ​ជា​គេច​មិន​ត្រឡប់​មក​ស្រុក​វិញ​ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សិល្បករ​មួយ​ចំនួន ​ដែល​ត្រូវ​ទៅ​សម្តែង​នៅ​អាមេរិក​។ តារា​ដែល​កំពុង​តែ​ត្រៀម​ខ្លួន​ចេញ​ទៅ​ស ម្តែង​នៅ​អាមេរិក​ មាន​ក្តី​បារម្ភ​ ព្រោះ​មិន​ដឹង​ខាង​ទូតអាមេរិក​ ផ្តល់​សិទ្ធិ​ឱ្យ​ទៅ​ឬ​អត់​ទេ​ បើ​មាន​គំរូ​តារា​គេច​ខ្លួន​សម្ងំរស់​នៅ​អាមេរិក​ ដោយ​ខុសច្បាប់​ទៅ​ហើយ​នោះ។​
បន្ទាប់ពីមានរឿងរ៉ាវស្តីពីសិល្បករមួយចំនួនសម្ងំគេច ខ្លួនរស់នៅមិនស្របច្បាប់ក្នុង ទឹកដីមហាអំណាចសហរដ្ឋអាមេរិក ពេលទៅសម្តែងនៅទីនោះមក ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ទំនងជារឹតបន្តឹងខ្លាំងចំពោះតារាខ្មែរ ដែលដាក់ពាក្យសុំទិដ្ឋាការទៅសម្តែងនៅទីនោះ ។ ជាក់ស្តែងតារាមួយចំនួនធ្លាក់សម្ភាសន៍ ជាច្រើនដងមកហើយ ។ រឿងនេះធ្វើឱ្យតារាខ្លះពុំសូវមានជំនឿចិត្តថា បានទៅអាមេរិកសោះ ។ រឿងរ៉ាវគេចសម្ងំរស់នៅអាមេរិកខុសច្បាប់នេះ បានស្ងប់ស្ងាត់យូរមកហើយ តែថ្មីៗនេះកើតមានទៀត ។ កាលពីប្រមាណជិត១០ឆ្នាំមុន ដោយករណីតារាគេចខ្លួននោះ ធ្វើឱ្យតារាដែលចង់ទៅអាមេរិកល្វីងមុខគ្រប់គ្នា ទម្រាំបានឆ្លងទៅសម្តែងនៅអាមេរិក គឺត្រូវឆ្លងកាត់ការសួរនាំ និងមានលក្ខខណ្ឌតឹងតែងខ្លាំងណាស់ ។
សម្រាប់ពេលនេះ តារា៤ដួងមានតារាបង្ហូរទឹកភ្នែក ដែលឆាបយកភាពល្បីឈ្មោះក្នុងរឿង «មរណមាតា» នាងលី ច័ន្ទសីហា, លោកជិន សុីណារ៉ាក់, លោកជួប ច័ន្ទកក្កដា ហៅរ៉ូលីន និងតារាវ័យក្មេង យេៗ នាងម៉ាក សែនសូនីតា កំពុងតែស្កករឿងទៅសម្តែងនៅអាមេរិក ដោយត្រូវលើកពេលម្តងហើយ ម្តងទៀត ព្រោះតែស្ថានទូតអាមេរិកតឹងតែងពេក ។ បើសិនជាកុំមានករណីរឹតបន្តឹងនៅទូតអាមេរិក ទំនងមកពីមានរឿងតារាគេចនៅទីនោះ កុំអីពួកគេបានទៅសម្តែងនៅអាមេរិក តាំងពីខែកក្កដាម៉្លេះ។ តារាទាំង៤នាក់នោះ ចំណាយពេលចូលទូតអាមេរិកច្ រើនលើកមកហើយ តាំងពីមានអារម្មណ៍ភ័យបុកពោះ រហូតក្លាយជាអារម្មណ៍ធម្មតានៅតែទូតអាមេរិក មិនទាន់អនុញ្ញាតឱ្យទៅ។ គេតម្រូវឱ្យអ្នកធានារកឯកសារនេះ ឯកសារនោះគ្រប់លើក ធ្វើឱ្យតារាទាំងនោះស្ងាបគ្រប់គ្នា ។ ក្នុងដើមខែកញ្ញា តារាទាំង៤ដួងនោះ ត្រូវទូតអាមេរិកហៅទៅជួបទៀតហើយ ប៉ុន្តែមិនដឹងថា បានជោគជ័យ ឬបរាជ័យទេ ។ ទោះជាយ៉ាងណាក្តី ពួកគេបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលដំណឹងអវិជ្ជមាន ។
កញ្ញាលី ច័ន្ទសីហា អះអាងថា នាងសល់ក្តីសង្ឃឹមខ្លះចំពោះការបាន ទៅសម្តែងនៅអាមេរិកតាមរយៈអ្នកធានា ដោយរំពឹងថា នឹងមានលិខិតស្នាមត្រឹមត្រូវ ។ ទោះជាលំបាកបែបណា នាងនៅតែចង់ទៅសម្តែង ព្រោះនេះជាជំហានថ្មីមួយទៀត ដែលនាងអាចបង្ហាញមុខជូនប ងប្អូនខ្មែរនៅទីនោះ ដែលចង់ឃើញការសម្តែងរបស់នាង ផ្ទាល់ ។ សីហា និយាយថា នាងមិនអាចធ្វើដូចអ្នកទៅមុន ដែលគេចខ្លួននៅស្រុកគេខុសច្បាប់ទេ ព្រោះនៅស្រុកយើងនាងមានការងារ ខ្លះៗត្រូវធ្វើ គឺក្រៅពីសម្តែង នាងមានមុខរបរសំអាងការ ដូច្នេះត្រូវប្រញាប់ត្រឡប់មកជួយប៉ារបស់នាង ដោយសារតែប៉ុន្មានខែទៀត រដូវរៀបមង្គលការចូលមកដល់ហើយ ។
លោកទុយ និងអ្នកនាងយុគ ចិន្តា ពិធីករ ពិធិការិនីរបស់ទូរទស្សន៍សុីធីអិន ធ្លាប់បានសំណូមពរដល់អ្នក ដែលគេចខ្លួនរស់នៅអាមេរិកឱ្យគិតគូររឿងនេះឡើងវិញ បើសិនជាអាចគួរតែវិលមកស្រុកខ្មែរវិញ ដើម្បីឱ្យតារា ផ្សេងៗបានទៅសម្តែង ព្រោះធ្វើបែបនេះពិតជាស្ទះដំណើរអ្នក ក្រោយៗទៀតមិនខាន ។ អាមេរិកមិនមែនចេះតែចង់ធ្វើអ្វីបានតាមចិត្តទេ គួរតែពិចារណា បើសិនជាចង់រស់នៅទីនោះមែន គួរតែធ្វើឡើងក្នុងរូបភាពត្រឹមត្រូវ មានច្បាប់ទម្លាប់ ។ ម៉្យាងគួរតែគិតថា ស្រុកយើងក៏មានការរស់នៅល្អម៉្យាងដែរ សំខាន់មិនមែនជាមនុស្សខ្ជិល តែបើយើងមានជំនាញច្បាស់ ការងារពិតជារត់រកមិនខាន មិនបាច់ឆ្លងដល់ស្រុកគេទេ ។ គ្រាន់
តែទៅសម្តែង ហើយដល់ពេលកំណត់វិលមកវិញ នោះជារឿងត្រឹមត្រូវ មិនត្រូវគេចវេះទេ វាជាគំរូមួយមិនល្អឡើយ ។ មុននេះ មិនយូរប៉ុន្មាន នាងហង្ស ពិសី និងតារាស្រីម្នាក់ទៀត បានគេចខ្លួនរស់នៅអាមេរិក ពេលទៅសម្តែង ។ ដោយសារតែត្រេកត្រអាលគេចខ្លួនរស់នៅប្រទេស គេដោយខុសច្បាប់ពេលទៅសម្តែងនោះ កន្លងមកមានតារាមួយចំនួនត្រូវគេបញ្ជូនត្រឡប់មកកម្ពុជាវិញ ។
គេនឹងរង់ចាំមើល តើតារាបួនដួង គឺលោកជិន សុីណារ៉ាក់ នាងលី ច័ន្ទសីហា នាងម៉ាក សែន សូនីតា និងរ៉ូលីន ត្រូវស្ថានទូតអាមេរិក អនុញ្ញាតឱ្យទៅសម្តែងទេ ខណៈមានភាពតឹងរ៉ឹងដែលអាច បណ្តាលមកពីគំរូអាក្រក់កន្លងមកនោះ ៕

តារា​​មួយ​ចំនួន​​ស្ទះ​ដំណើរ​ទៅ​​សម្តែង​នៅ​អា​មេរិក​ បន្ទាប់​ពី​​មាន​តារា​ខ្លះ​ពេល​​ទៅ​សម្តែង​​គេច​នៅ​​ទីនោះ​

កាលបរិច្ឆេទ 9/04/2013 09:02:00 AM  
ភ្នំពេញ៖ តារាចម្រៀងស្រី សំឡេងធ្ងន់ពីរោះ ប្រចាំផលិតកម្ម ថោន នាង មាស សោភា ដែលទើបតែ ទទួលបានពាន ទៅ​ឱប​ក្រសោប​ យ៉ាងស័ក្តិសម តែសម្រាប់ ​ប្រជា​ប្រិយ​ភាព​នាង​វិញ ហាក់នៅតែដដែល មិនឡើងមិនចុះ ស្របពេលគូប្រជែងនាង គឺ ឱក សុគន្ធកញ្ញា ក៏នៅទ្រឹងដូចគ្នា មិនទាន់មានអ្នកណាឡើង ជាងអ្នកណាឡើយ ព្រោះបីត្រីមាសចុងក្រោយនេះ នាង ឱក សុគន្ធកញ្ញា ហាក់ស្រុតចុះខាងក្បាច់រាំ។ ចំណែក មាស សុខសោភា ខំប្រឹងប្រែងរាំរែកទៅវិញ ពោលតារា ទាំងពីរដួងនេះ គឺម្នាក់ឡើងបន្តិច ម្នាក់ចុះបន្តិច ។
បន្ទាប់ពីបាន ពានតារាចម្រៀងស្រី សំឡេងពីរោះពីកម្មវិធី អាណាចក្រតារា រួចមក តារាចម្រៀង ល្បីល្បាញរូបនេះ បានទទួលរងនូវពាក្យ រិះគន់មួយចំនួន ខណៈត្រូវបានមហាជនចិទថា មាស សុខសោភា ត្រូវបានទិញ ដើម្បីមកទទួល ពានរង្វាន់នេះ។ តែបងប្រុសតារា ចម្រៀងស្រីរូបនេះ បានចេញមុខ មកប្រកែកដាច់អហង្ការ ព្រោះនាងទៅចូលរួម មិនបានគិតដល់រឿងពានអ្វីទេ ពោលគឺបើគេឲ្យក៏យក បើមិនឲ្យក៏មិនថ្វីសម្រាប់នាង។
មិនទាន់ស្ងាត់រឿងនេះផង ស្រាប់តែបុគ្គលិក នៃផលិតកម្មចម្រៀងថ្មីមួយ បានអះអាងថា ផលិតកម្មថ្មីនេះ មានដើមទុនរាប់ម៉ឺនដុល្លារ ព្រមទាំងមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ ផលិតកម្ម ថោន ព្រមទាំងបានត្រៀមដោះដូរ តារាចម្រៀងល្បី មាស សុខសោភា ក្នុងតំលៃ ២០,០០០ ដុល្លារ តែមិនទាន់ត្រូវរ៉ូវគ្នា នៅឡើយទេ ខណៈដែលតារាចម្រៀងល្បី មិនព្រមទទួលយក នូវតំលៃនេះបានទេ ។ បុគ្កលិកដដែល បានបន្តថា ទោះជាយ៉ាងណា ស្ថិតក្នុងការចរចានៅឡើយ មិនទាន់លេចចេញ ជារូបរាងទេ។ តែក៏មានតារាចម្រៀងប្រុស ក្នុងផលិតកម្មមួយផ្សេងទៀត បាននឹងកំពុងសម្រេចចិត្ត ចូលទៅក្នុងផលិតកម្មថ្មីនេះ ។
លោក មាស សុខរតនៈ អ្នកគ្រប់គ្រងទូទៅ ប្រចាំផលិតកម្ម ថោន ដែលជាបងប្រុស សំណប់ចិត្ត របស់តារាចម្រៀងល្បី មាស សុខសោភា បាននិយាយប្រាប់ LookingTODAY ថា រឿងបែបនេះគ្មានទាល់តែសោះ ។ ម្យ៉ាងបច្ចុប្បន្ន លោកពិតជាមានក្ដីសុខ ជាអ្វីដែលផលិតកម្ម ថោន បានផ្ដល់ឲ្យ មាស សុខសោភា ។ លោកបានបន្តថា លុយ២០០០០ដុល្លារ សម្រាប់តារាចម្រៀងល្បីម្នាក់ វា ហាក់ដូចជាតិចពេកហើយ ។ នៅថ្ងៃនេះ បទចម្រៀងថ្មី របស់ មាស សុខសោភា ក្នុងផលិតកម្ម ថោន នឹងចេញលក់ហើយ មានចេញទៅឯណាទៀតទេ..! ។
ជាការពិត ការផ្លាស់ប្ដូរទ្រនំ សម្រាប់តារាចម្រៀងល្បី ហាក់លែងមានទៀតហើយ ។ លើកលែងតែ ផលិតកម្មបិទទ្វារ តារាចម្រៀងរត់រកផលិតកម្មថ្មី ព្រោះពេល តារាចម្រៀងម្នាក់ ពេលដូរផលិតកម្ម ប្រជាប្រិយភាព ហាក់ថយចុះបន្តិចម្ដងៗ ក្លាយជារឿងគួរឲ្យ ខ្លាចរអាបំផុត។ តារាចម្រៀងខ្លះ សុខចិត្តអត់បទច្រៀង ឲ្យតែបាននៅក្នុង ផលិតកម្មធំៗ ។ ដូចនេះ តារាចម្រៀងស្រី មាស សុខសោភាប្រហែលជា មិនហក់លោត ទៅណាទៀតដែរ ព្រោះរាល់ថ្ងៃនេះ នាងក៏រកបាន រាប់ម៉ឺនដុល្លារ ជាពិសេសក្នុងរដូវប្រាំង កន្លងទៅថ្មីៗនេះ នាងអាចរកសំណូល បានខ្ទង់រាប់ម៉ឺនដុល្លារ៕

ប្រភព : ដើមអំពិល

មាស សុខរតនៈ បដិសេធ​តម្លៃ​ខ្លួន មាស សុខសោភា ២ម៉ឺន​ដុល្លារ

កាលបរិច្ឆេទ 9/04/2013 08:55:00 AM  
ភ្នំពេញ៖ អតីតតារាសម្ដែងស្រីស្រស់ គៀត សុវណ្ណាឡាង ដែលបច្ចុប្បន្ន បានក្លាយជា តារាចម្រៀងមានកេរ្តិ៍ឈ្មោះ ល្បីល្បាញគួរសម របស់ផលិតកម្មភ្លេងរីខដ ។ បើគេចាំមិនខុសទេ នាងត្រូវបានគេផ្អឹប ទុកដូចមុំាខែប្រាំង ដែលបាំងបាត់ ពីវេទិការតន្រី្ត និងសម្ដែង ជិតពីរឆ្នាំ ខណៈដំបូងឡើយ គឺត្រូវនៅក្នុងផលិតកម្ម ហង្សមាស តែមានបញ្ហាមួយចំនួន ធ្វើឲ្យនាងខ្ទាត ចេញទៅផលិតកម្ម ភ្លេងរីខដវិញ ។

យោងតាមប្រភពព័ត៌មានមួយចំនួន បាននិយាយថា តាមពិតវត្តមាន គៀត សុវណ្ណាឡាង ត្រូវបង្ហាញនៅក្នុងព្រឹត្តិការណ៍ ប្រគំតន្រី្ត Best of the Best តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ។ ការខ្ទាតចេញ ពីផលិតកម្ម ហង្សមាស នេះបានធ្វើឲ្យនាង បាត់លុយរាប់ម៉ឺនដុល្លារ ព្រោះបើនាងនៅ ប្រកបអាជីពជា តារាសម្ដែង នាងរកចំណូល បានរាប់ពាន់ដុល្លារ ក្នុងមួយខែៗ ព្រោះនាងជាតារាសម្ដែង ដែលមានទីផ្សារខ្ពស់ ម្ចាស់ផលិតផល នានាចង់បាននាង ជាតារាសម្រាប់ផ្សព្វផ្សាយ ផលិតករនានា ចង់បាននាង ជាតារាសម្ដែង តែរនាំងផលិតកម្ម បានរាំងខ្ទប់ មិនឲ្យហោះហើរ តាមចិត្តបានទេ ។

បន្ទាប់ពីជាប់គាំងមក នាងក៏ចាប់ផ្ដើមមាន សង្ឃឹមឡើងវិញ ក្រោយផលិតកម្មនេះ បានចេញលក់បទចម្រៀង ជាលើកដំបូង តែជារឿងគួរឲ្យ ចង់សើចទៅវិញ ព្រោះជិតពីរឆ្នាំ គៀត សុវណ្ណាឡាង ទទួលបានតែ បទទោលមួយបទប៉ុណ្ណោះ ដែលប្រៀបបាននឹង មានរបស់ហូប តែហូបមិនឆ្អែត ព្រោះមួយបទ មិនអាចទៅ ឡើងច្រៀងតាម ប៉ុស្ដិ៍ទូរទស្សន៍នានាបានទេ ដែលនាងនៅតែ ក្រៀមស្ញេញដដែល ។

នៅពេលនេះផលិតកម្ម បានតបស្នងការ រង់ចាំរបស់នាង ដោយការបញ្ចេញវ៉ុលពិសេសៗ ដើម្បីលើកស្ទួយនាងឡើងវិញ រួមមានវ៉ុលពីរនាក់ លោក វីរៈ សិទ្ធ និង វ៉ុលមួយទៀត ជាមួយតារាចម្រៀង ៣ដួងផ្សេងទៀត ក្នុងផលិតកម្ម។ បទទាំងនោះរួមមាន "មនុស្សរឿងច្រើន ដែលស្រលាញ់បង, ល្ងង់ៗទើបមិនឈឺចាប់, ចង់ធ្វើសង្សាស្រលាញ់គ្នាម្ដងទៀត និងបទ បែបណាល្អជាង.."។ បទចម្រៀងទាំងនេះ ជាបទថ្មីរបស់ស្រីស្អាតមុខកូរ៉េ គៀត សុវណ្ណាឡាង ដែលកំពុងតែពេញ និយមយ៉ាងច្រើន ព្រមទាំងមានការ សំណូមពរតាមវិទ្យុនានា ដែលបានបង្ហាញថា គៀត សុវណ្ណាឡាង កំពុងតែជោគជ័យ លើអាជីពនាង ។

ប្រភពមួយបាននិយាយថា ថ្វីដ្បិតតែនាងជោគជ័យ តែនាងហាក់នៅតែមិន ពេញចិត្តចំពោះ ផលិតកម្មប៉ុន្មានឡើយ។ ទស្សនិកជនជាច្រើន បានលើកឡើងថា បានប៉ុណ្ណឹងហើយ មិនពេញចិត្តទៀត.? មិនមើលតារាចម្រៀងខ្លះ ស្ទើរតែគេមិនស្គាល់ផង ចុះនាងអីក៏លោភលន់ម្ល៉េះ...?

តារាចម្រៀងស្រីស្អាត គៀត សុវណ្ណាឡាង បាននិយាយប្រាប់ LookingTODAY ថា មិនមែនចឹងទេ នាងទទួលស្គាល់ថា នាងពិតជាមាន ការមិនពេញចិត្ត នៅលើសមត្ថភាព ច្រៀងរបស់ខ្លួនឯងទេតើ.? មិនបានអន់ចិត្តអន់ថ្លើម ជាមួយផលិតកម្មទេ ទោះជាផលិតកម្មនេះ ផ្អឹបនាងចោល យូរក្រែលក៏ដោយ ។ នាងទទួលស្គាល់បទចម្រៀង មានការគាំទ្រច្រើន តែយល់ថាសំឡេងនាងនៅមានកម្រិត មិនទាន់បានល្អខ្លាំង ដូចតារារៀមច្បងឡើយ ៕

ប្រភព : lookingtoday

គៀត សុវណ្ណាឡាង បដិសេដ​ព័ត៌មាន​អន់​ចិត្តជាមួយ​ផលិតកម្ម

កាលបរិច្ឆេទ 8/30/2013 06:34:00 PM  
ភ្នំពេញ ៖ ពិធីករ​ចាស់ខ្លឹម​របស់​ស្ថានីយ​ទូរទស្សន៍ CTN លោក អ៊ិត សេដ្ឋា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​មិន​នឹក​ស្មាន​ដល់​ខណៈ​រថយន្ត​ម៉ាក​ឡង់គ្រីស័រ​បើក​បញ្ច្រាស​ទិសដៅ​បើក​បុក​ចំ​ពី​មុខ​រថយន្ត​លោក​នៅលើ​ស្ពាន​ជ្រោយចង្វារ នៅ​រាត្រី​រំលង​អ្រធាត្រ​ថ្ងៃ​ទី​២៨​ឈាន​ចូល​ទី​២៩​សីហា។​ចំពោះ​ហេតុការណ៍​នេះ​លោក អ៊ិត សេដ្ឋា បាន​ចាត់​ទុក​ថា មិនមែន​ជា​កំហុស​អចេតនា​ទេ។

ផ្តល់​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​រសៀល​ម្សិលមិញ​នេះ លោក អ៊ិត សេដ្ឋា ក្រៅពី​ប្រាប់​ថា នៅ​មាន​អារម្មណ៍​រន្ធត់​នៅ​ឡើយ​នោះ លោក​ក៏​បាន​រៀបរាប់​ពី​ដំណើរ​ដើមទង​ដែល​នាំឲ្យ​រូប​លោក​ទៅ​ពើបប្រទះ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​កណ្តាលអ្រធាត្រ​ថា នៅ​មុន​កើតហេតុ​វេលា​ជិត​រំលង​អ្រធាត្រ​យប់​នោះ លោក បាន​បើក​រថយន្ត​របស់​លោក ម៉ាក​កាមេរី​គូទប៉ោង​តែ​ម្នាក់​ឯង​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​ជ្រោយចង្វារ​ឆ្ពោះ​ទៅ​ត្រើយ​ម្ខាង​ព្រែកលៀប​ទៅ​ជួបជុំ​មិត្តភក្តិ​២-៣ នាក់​ដែល​គេ​ចាំ​នៅ​ទី​នោះ​ស្រាប់។ ខណៈ​លោក​បើក​រថយន្ត​ជិត​នឹង​ផុត​ស្ពាន​ជ្រោយចង្វារ​ក្នុង​ល្បឿន​យឺត​ៗ​នោះ​ក៏​ស្រាប់​តែ​មាន​រថយន្ត​ម៉ាកឡង់គ្រីស័រ​ពណ៌​ស្លែ​បើក​បញ្ច្រាស​ទិស​មក​យ៉ាង​លឿន​ឡើង​ពី​គល់​ស្ពាន​ជ្រោយចង្វារ​ខាង​កើត មក​បុក​រថយន្ត​របស់​លោក ចំ​ពី​មុខ​ផ្នែក​ខាង​ឆ្វេង​ពេញ​មួយ​ទំហឹង​តែ​ម្តង។ រថយន្ត​ម៉ាក​ឡង់គ្រីស័រ​នោះ​ក្រោយពី​បង្ក​មក​លើ​រថយន្ត​លោក​ទាំង​កំរោល​ហើយ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​បង្កាន់​ដៃ​ស្ពាន​បាក់​ពីរ​បី​កង់​ថែម​ទៀត​ចំណែកឯ​រថយន្ត​របស់​លោក​ដាច់​កាឡេ​ទៅ​មុខ​លែង​រួច។

លោក​បាន​បញ្ជាក់​ថា​៖​«​ពេល​នេះ​នៅ​មិន​ទាន់​ដឹងថា ខាង​ប៉ូលិស​គេ​មាន​ចំណាត់​ការ​ដោះស្រាយ​យ៉ាង​ណា​នោះ​ទេ ព្រោះ​ថា​រឿង​នេះ​ទើប​នឹង​កើតឡើង​យប់​មិញ។ ប៉ុន្តែ​រថយន្ត​ទាំង​ពីរ​នោះ​ខាង​ប៉ូលិស​គេ​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​ប៉ូលិស​តាំងពី​ក្រោយ​គ្រោះថ្នាក់​នោះ​ភ្លាម​ៗ​ម្ល៉េះ​»។ លោក អ៊ិត សេដ្ឋា​បន្ថែម​ថា​៖​«​មក​ដល់​ពេល​នេះ​លោក​ក៏​មិន​ទាន់​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទាមទារ​សំណង​យ៉ាង​ណា​នោះ​ដែរ​រង់ចាំ​ខាង​អ្នក​បង្កគ្រោះ​នោះ​ចូល​ខ្លូន​ដោះស្រាយ​ជាមួយ​ខាង​ប៉ូលិស​សិន ព្រោះ​ថា​ការងារ​នេះ​ខ្ញុំ​ក៏​ប្រគល់​ឲ្យ​ប៉ូលិស​ជា​អ្នក​ដោះស្រាយ​ដែរ​»។

យ៉ាងណា មិន​មាន​មនុស្ស​ម្នាក់​ណា​រងរបួស​នោះ​ឡើយ​ទាំង​អ្នក​បើក​រថយន្ត​បង្ក​និង​លោក​អ៊ិត សេដ្ឋា ប៉ុន្តែ​លោក អ៊ិត សេដ្ឋា ក៏​បាន​លើក​ឡើង​ដែរ​ថា ភ្លាម​ៗ​រូបលោក​ក៏​មិន​ប្រាកដ​ថា​ខ្លួនឯង​ហ្នឹង​មិន​មាន​របួស​នោះ​ដែរ​យ៉ាង​ហោច​ណាស់​ក៏​មាន​ដាច់​រលាត់​ដែរ តែ​ក៏​សំណាង​ដែរ ទាំង​សងខាង​គ្មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ ហើយ​ក៏​មិន​បាន​ឈ្លោះ​ប្រកែក​គ្នា​ដែរ សូម្បី​មួយ​ម៉ាត់​ព្រោះ​ថា ខាង​ក្រុម​រថយន្ត​បង្ក​នោះ​ពួកគេ​បាន​រត់​ចោល​រថយន្ត​ភ្លាម​ៗ។

ចំពោះ​ការ​បង្ក​គ្រោះថ្នាក់​នេះ​លោក អ៊ិត សេដ្ឋា ចាត់​ទុក​ថា​ករណី​នោះ​មិនមែន​ជា​ការ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ​នោះ​ឡើយ ខណៈ​លោក​អះអាង​ថា នោះ​អាច​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​រូប​លោក​។ លោក អ៊ិត សេដ្ឋា បាន​ពន្យល់​ថា​៖​«គិត​មើល​ទៅ​ការ​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន ចរាចរណ៍​ក៏​មិន​ជា​លឿន​ប៉ុន្មាន​នោះ​ដែរ តែ​ខ្ញុំ​មើល​ទៅ​ឃើញ​រថយន្ត​ឡង់គ្រីស័រ​នោះ​វេរចង្កូត​មក​បុក​រថយន្ត​ខ្ញុំ​តែ​ម្តង​មាន​តែ​អ្នក​មាន​ចេតនា​ទេ បាន​ធ្វើ​ទៅ​កើត ហើយ​បុក​នោះ​គឺ​បុក​នៅ​ចំ​ផ្នែក​ខាង​ឆ្វេង​ខាង​តៃកុង​គឺ​ខ្ញុំ​នេះ​»។ លោក​បញ្ជាក់​ថា​៖​«​វា​ក៏​ជា​សំណាង​ខ្ញុំ​ដែរ នៅ​យប់មិញ​នេះ ខ្ញុំ​មិន​ប្រហែស​បើ​កុំ​តែ​មាន​ពាក់​ខ្សែក្រវាត់​នោះ​កុំ​អី​ខ្ញុំ​ត្រូវ​លោត​ទៅ​បុក​កញ្ចក់​ឡាន ឬ​ធ្លាយ​ចេញ​ទៅ​ក្រៅ​មិន​ដឹង​ជា​យ៉ាង​ណា​ទេ ស្លាប់​ក៏​ថា​មិន​ត្រូវ​ដែរ»។

ដោយឡែក​ខាង​មន្រ្តី​ប៉ូលិស​កាន់​ផ្នែក​ដោះស្រាយ​ចរាចរណ៍​ជើងគោក លោក គង់ សាវឿន បាន​លើក​ឡើង​ផ្ទុយ​នឹង​លោក អ៊ិត សេដ្ឋា ថា គ្រោះថ្នាក់​ចរាចរណ៍​នោះ​មិនមែន​ជា​ការ​គ្រោង​ទុក​នោះ​ឡើយ ហើយ​ករណី​ដែល​ខាង​អ្នក​បើ​រថយន្ត​ម៉ាក​ឡង់គ្រីស័រ​បង្ក​មក​លើ​រថយន្ត​លោក អ៊ិត សេដ្ឋា កាលពី​ថ្ងៃ​ទី​២៨​ឈាន​ចូល​ថ្ងៃ​ទី​២៩​នោះ គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​អចេតនា​។ លោក​បញ្ជាក់​ថា​៖​«​ដោយ​ខាង​រថយន្ត​បង្ក​គាត់​បើក​លឿន​និង​ប្រហែល​ជា​មាន​ការ​ជែង​គេ​នៅ​ខាង​មុខ​នោះ​ទើប​បណ្តាល​ជ្រុល​ចូល​ខាង​ស្តាំ​ទៅ​បុក​រថយន្ត​លោក អ៊ិត សេដ្ឋា ចំ​ផ្នែក​ខាង​មុខ​ដូច្នេះ​»។

បើ​ទោះ​យ៉ាង​ណា មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៩​សីហា​នៅ​មិន​ទាន់​ឃើញ​ភាគី​ខាង​រថយន្ត​បង្ក​ណា​ម្នាក់​ចូល​ខ្លួន​មក​ដោះស្រាយ​យ៉ាង​ណា​ទេ ប៉ុន្តែ​លោក​គង់ សាវឿន បញ្ជាក់​ថា ម្ចាស់​រថយន្ត​បង្ក​នោះ​គេ​នឹង​មិន​ទុក​រថយន្ត​គេ​ចោល​ទេ គេ​នឹង​ចូល​មក​ដោះស្រាយ​តែ​ត្រង់​ថា គេ​សង​សំណង​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ដឹង៕

ប្រភព : ភ្នំពេញប៉ុស្តិ៍

អ៊ិត សេដ្ឋា ចាត់​ទុក​ថា គ្រោះថ្នាក់​គេ​បុក​ជា​ការ​ប៉ង​ធ្វើ​ឃាត

កាលបរិច្ឆេទ 8/30/2013 04:23:00 PM  
ភ្នំពេញ ៖ ក្រោយ​ការ​លើកស្ទួយ​ឡើង​ខ្ពស់​កប់ពពក​ឲ្យ​ក្លាយ​ជា​តួឯក​ក្នុង​ខ្សែ​រឿងភាគ​និង​ដុំ​៣​រឿង​ជាប់​ៗ​គ្នា​នោះ តារាសម្តែង​ស្រស់បវរ​នាង មាន សូនីតា ក៏​បាន​ក្លាយ​ខ្លួន​ជា​តារាសម្តែង​ស្រី​ដែល​ស្និទ្ធ​បំផុត​ជាមួយ​នឹង​អ្នក​ដឹកនាំ​រឿង​ម្ចាស់​ពាន​អាណាចក្រតារា​ឆ្នាំ​២០១៣ អ្នកស្រី ពាន់ ភួងបុប្ផា ហើយ​ភាព​ជិតដិត​ប្រៀប​បាន​សាច់ញាតិ​របស់​អ្នក​ទាំង​ពីរ​នេះ ស្រប​ពេល​ដែល​ភាព​ជា​ប្តី​ប្រពន្ធ​រវាង​កូនប្រុស​របស់​អ្នកស្រី ពាន់ ភួងបុប្ផា និង​តារាសម្តែង​ស្រីនាង សោម ម៉ាល័ក្ខ បែកបាក់​គ្នា។ ហេតុផល​នេះ​នាំឲ្យ​មាន សូនីតា ត្រូវ​ស្ថិត​នៅក្នុង​ការ​សង្ស័យ​ថា នាង​ជា​ជន​ទី​៣ នៃ​ការ​បែកបាក់​ស្នេហ៍​របស់​សោម ម៉ាល័ក្ខ។
យ៉ាង​ណា​មិញ​ការ​លើក​ឡើង​ពី​ហេតុផល​នេះ​ត្រូវ​បាន​តារាសម្តែង​ទើប​ឡើង​កូដ នាង មាន សូនីតា ធ្វើការ​បដិសេធ​ភ្លាម​ថា នាង​មិនមែន​ជា​មនុស្ស​ទី​៣ ចូល​ខ្លួន​បំបែក​ស្នេហ៍​របស់ សោម ម៉ាល័ក្ខ និង​កូន​អ្នកស្រី ពាន់ ភួងបុប្ផា គឺ​លោក ទូច ភួងវីរៈ ទេ។
តារាសម្តែង​ដែល​វេចបង្វេច​ពី​ស្រុក​កំណើត​នៅ​ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម មក​ស្វែងរក​អនាគត​ក្នុង​សង្គម​សិល្បៈ​តាមរយៈ​ការ​ប្រឡង​ហ្វ្រេស៊ី​ឆ្នាំ​២០០៩ ជំនាន់​ទី​៨ នាង មាន សូនីតា បាន​ឲ្យ​ដឹង​ថា ថ្វីដ្បិត​តែ​រូប​នាង​បាន​ចូល​កៀក​នៅក្នុង​ទំនាក់ទំនង​នៃ​គ្រួសារ​អ្នកស្រី ពាន់ ភួងបុប្ផា តែ​នាង​មិន​បាន​ដឹង​ឮ​ពី​ការ​បែកបាក់​ស្នេហា​ក្រោម​ដំបូល​អាពាហ៍ពិពាហ៍​របស់​លោក​ទូច ភួងវីរៈ និង នាង សោម ម៉ាល័ក្ខ នោះ​ទេ ហើយ​នាង​ក៏​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ដែរ​ហើយ​នាង​ក៏​មិន​ចង់​និយាយ​បកស្រាយ​ច្រើន​ដែរ ព្រោះ​ខ្លាច​មាន​ការ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​អ្នកស្រី ពាន់ ភួងបុប្ផា ពោល​គឺ​និយាយ​ច្រើន​ខុស​ច្រើន។
តារាសម្តែង​ស្រី​វ័យ​២៤​ឆ្នាំ​រូប​នេះ​និយាយ​ថា​៖​«​បើ​និយាយ​ពី​រឿង​នោះ (​ការ​បែកបាក់ វីរៈ និង​ម៉ាល័ក្ខ) គេ​ចេះ​តែ​ចោទប្រកាន់​ខ្ញុំ​តែ​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​មិន​បាន​ដឹង​រឿង​នេះ​ច្បាស់ ធ្វើឲ្យ​រឿង​កាន់​តែ​រីក​ធំ​។ និយាយ​ទៅ ខ្ញុំ និង​ម៉ាល័ក្ខ ក៏​ជា​អ្នក​រាប់អាន​គ្នា​ដែរ ខ្ញុំ​មិន​ទៅ​លូកលាន់​អ្វី​នៅ​ក្នុង​រឿងរ៉ាវ​របស់​គេ​នោះ​ទេ។ ពួកខ្ញុំ​បាន​បកស្រាយ​អស់​ហើយ ម៉ាល័ក្ខ ក៏​បាន​បកស្រាយ ទាំង​ខ្ញុំ ម៉ាល័ក្ខ និង​អ៊ំ​បុប្ផា សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ពី​រឿង​នេះ ហើយ​ពួកគេ​ក៏​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ពួកគេ​បែក​គ្នា​ដែរ​»។
ទស្សនិកជន​រមែង​បង្ហើប​ការ​ចាប់​អារម្មណ៍​ថា តារាសម្តែង​ប្រសូត​ចេញ​ពី​ហ្វ្រេស៊ី​លេខ​៤ ឆ្នាំ​២០០៩​រូប​នេះ និង​អ្នកស្រី ពាន់ ភួងបុប្ផា មាន​ភាព​ស្និទ្ធស្នាល​ប្លែក​ប្រៀប​បាន​នឹង​គ្រួសារ​តែ​មួយ ហើយ​នៅ​ពេល​ទៅ​ណា​មក​ណា​តែង​មាន​វត្តមាន​ជាមួយ​គ្នា​ជានិច្ច​ដែល​គេ​ចាប់​អារម្មណ៍​ថា មាន សូនីតា អាច​នឹង​ដើរ​តាម​គន្លង​របស់ នី មុល្លីកា និង​សោម ម៉ាល័ក្ខ ។ ទោះ​បី​មាន​ការ​លើក​ឡើង​យ៉ាង​នេះ​ក្តី ប៉ុន្តែ​តារា​ដែល​កំពុង​ស្ទួច​បាន​ប្រជាប្រិយភាព​មួយ​ក្តាប់​ធំ​នាង មាន​សូនីតា បាន​បញ្ជាក់​ថា រវាង​នាង និង​អ្នកស្រី ពាន់ ភួងបុប្ផា មាន​ទំនាក់ទំនង​ដូច​គេ​ឯង​ធម្មតា មិន​មាន​អ្វី​លើស​ពី​នេះ ហួស​ក្លាយ​ទៅ​ជា​កូនធម៌ ឬ​អ្វី​នោះ​ឡើយ។
ដោយឡែក​អ្នក​និពន្ធ និង​ដឹកនាំ​ការ​សម្តែង​ល្បី​ឈ្មោះ​អ្នកស្រី ពាន់ ភួងបុប្ផា មិន​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​បាន​ទេ​កាលពី​ម្សិលមិញ៕

ប្រភព : ភ្នំពេញប៉ុស្តិ៍

មាន សូនីតា មាន​អាថ៌កំបាំង​អ្វី​ក្នុង​គ្រួសារ ​ពាន់ ភួងបុប្ផា?

កាលបរិច្ឆេទ 8/30/2013 04:12:00 PM  
ការ​លែងលះ​ជាមួយ​អតីត​ភរិយា​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ពេល​នេះ​តារា​សម្ដែង​លោក ព្រីង ច័ន្ទបុត្រ បាន​ប្រកាស​ថា លោក​បាន​ជួប​អ្នក​ថ្មី​ហើយ នេះ​ពិត​ជា​សំណាង​ណាស់។

តារា​សម្ដែង​រូប​នេះ​បាន​សរសេរ​រៀបរាប់​លើ​ Wall នៃ​គណនី Facebook របស់​ខ្លួន​ថា ៖ ” ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ ដែល​បាន​ជួប​មនុស្ស​ល្អ ហើយ​ចេះ​យល់​ចិត្ត។ ខ្ញុំ​ពិត​ជា​សំណាង​ណាស់​បើ​បាន​គាត់​ធ្វើ​ជា​គូ…”។
ទោះ​យ៉ាង​ណា តារា​សម្ដែង​រូប​សង្ហា​ខាង​លើ​បាន មិន​ទាន់​បញ្ជាក់​ច្បាស់​ពី​អ្នក​ក្រោយ​នេះ​នៅ​ឡើយ។ ប៉ុន្តែ​គេ​សង្ស័យ​ថា ប្រហែល​ជា​នារី​ម្នាក់ ​​ដែល​លោក​បាន​ថត​ជា​មួយ និង​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ​ហើយ។ ងាក​មក​អ្នក​គាំទ្រ​ឯ​ណេះ​វិញ បាន​សម្ដែង​ការ​អបអរ​ស្ទើរ​គ្រប់​គ្នា អ្នក​ខ្លះ​ថា៖ ” យក​ទៅ​កុំ​គិត​ច្រើន​ពេក”។

លោក ព្រីង ច័ន្ទបុត្រ បាន​បន្ត​ឆ្លើយ​តប​ទៅ​អ្នក​គាំទ្រ​ម្នាក់​ឈ្មោះ Somalen Love Yuthara ដោយ​ការ​តាំង​ចិត្ត​ថា ៖” បង​ឡែន!…ខ្ញុំ​ត្រូវ​តែ​យក​ឲ្យ​បាន​ព្រោះ​គាត់​ជា​មនុស្ស​ល្អ និង​មាន​ក្រម​សីលធម៌​ល្អ​ឥត​ខ្ចោះ”។ លោក​ស្រលាញ់​មនុស្ស​ ដែល​មាន​ចំណេះ​ដឹង និង​មាន​ក្រមសីលធម៌​ល្អ​ចេះ​យល់​ចិត្ត​គ្នា។
តារា​សម្ដែង ​លោក ព្រីង ច័ន្ទបុត្រ ទើប​តែ​បាន​រៀប​អាពាហ៍ពិពាហ៍​ពេញ​ច្បាប់​ជាមួយ​អ្នក​នាង គឹង សុខា កាល​ពី​ដើម​ឆ្នាំ​នេះ​ប៉ុណ្ណោះ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ។ រួមរស់​ជាមួយ​គ្នា​បាន​ជាង​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​ស្រាប់​តែ​គូ​ស្នេហ៍​ធ្លាប់​អះអាង​ថា ស្រលាញ់​គ្នា​ស្ទើរ​លេប​នេះ មាន​ជម្លោះ​នឹង​គ្នា​រហូត​ឈាន​ដល់​ផ្លូវ​បំបែក​ដូច្នេះ។

ទស្សនិកជន​កំពុង​រង់​ចាំ​មើល​ថា បុរស​សង្ហារ​លោក ព្រីង ច័ន្ទបុត្រ ពិត​ជា​អាច​ឈាន​ជើង​ចូល​រោង​អាពាហ៍ពិពាហ៍​ម្ដង​ទៀត​ជាមួយ​នារី ដែល​លោក​សរសើរ​ល្អ​ទាំង​ចំណេះ និង​សីលធម៌​រូប​នោះ ឬ​យ៉ាង​ណា​ទេ៕ អត្ថបទ៖ សំ ជំនាញ

ប្រភព : Sabay

ព្រីង ច័ន្ទបុត្រ រក​ឃើញ​អ្នក​ថ្មី​ចេះ​យល់​ចិត្ត

កាលបរិច្ឆេទ 8/30/2013 03:58:00 PM  
មុន​នេះ​បន្តិច​កញ្ញា ចរិយា ពេជ្រ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចេញ​ផ្សាយ​ថា នាង​បាន​ទៅ​កែ​ដើមទ្រូង នៅ​ទីក្រុង​បាំង​កក ប្រទេស​ថៃ។ ដោយ​​មិន​អស់​ចិត្ត​​ទៅ​នឹង​​ការ​លើក​ឡើង​​បែប​នេះ ចរិយា ពេជ្រ បាន​ទាក់ទង​មកSabay ផ្ទាល់​ដើម្បី​បកស្រាយ ដោយ​នាង​អះអាង​ថា មិន​​មាន​រឿង​បែប​នេះ​កើត​ឡើង​ទេ គឺ​ជា​រឿង​ប្រឌិត​ទាំង​ស្រុង។

អាន៖ ចរិយា ពេជ្រ​ ធ្វើ​ខួប​ទាំង​ប្រថុចញ៉ុច
តារា​សម្ដែង​រូប​នេះ​បាន​លើក​ឡើង​ថា នាង​មិន​​ពេញ​​ចិត្ត​ទៅ​នឹង​ទស្សនាវដ្ដី​ក្នុង​ស្រុក​មួយ ដែល​បាន​ចុះ​ផ្សាយ​​ថា  នាង​មាន​ឧកញ៉ា​ឧបត្ថម្ភ​ប្រាក់​ឲ្យ​នាង​កែ​ដើម​ទ្រូង ​និង​ធ្វើ​ខួប​កំណើត​ឲ្យ ព្រោះ​ការ​លើក​ឡើង​នេះ​ជា​រឿង​មិន​ពិត។
ចរិយា ពេជ្រ​ប្រាប់​ថា កន្លង​មក​​មាន​​ទស្សនាវដ្ដី​ក្នុង​ស្រុក​មួយ បាន​សម្ភាស​នាង​ពី​រឿង​សម្ព័ន្ធ​ស្នេហ៍​ជាមួយ​​ឧកញ៉ា និង ការ​កែ​ដើម​ទ្រូង ដោយ​ចម្លើយ​ក្នុង​បទ​សម្ភាស​នោះ​នាង​មិន​បាន​ទទួល​ស្គាល់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ប៉ុន្តែ​នៅ​ពេល​ដែល​ទស្សនាវដ្ដី​ចេញ​ផ្សាយ បែរ​សរសេរ​ថា​ នាង​បាន​កែ​​ដើម​ទ្រូង​ទៅ​វិញ ។
អាន៖ ចរិយា ពេជ្រ​​ យក​សំណល់​ពី​តូតា
ចរិយា ពេជ្រ បាន​បញ្ជាក់​ជា​ថ្មី​ថា នាង​គ្មាន​ឧកញ៉ា​តាម​ស្រលាញ់​ និង​មិន​បាន​​ទៅ​កែ​ដើម​ទ្រូង​នៅ​ប្រទេស​ថៃ រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​នោះ​ឡើយ ត្បិត​អី​​បេះ​ដូង​របស់​នាង​បច្ចុប្បន្ន​នេះ​មិន​ទាន់​ជំពាក់ជំពិន​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ ។

ចរិយា ពេជ្រ ​និយាយ​បន្ដ​ថា ធ្លាប់​ទៅ​ប្រទេស​ថៃ​ពិត​មែន​កាល​ពី​ជាង​កន្លះ​ឆ្នាំ​មុន ប៉ុន្តែ​ការ​ទៅ​នោះ​គឺ នាង​ទៅ​ជា​មួយ​បង​ស្រី​របស់​នាង ដើម្បី​ទិញ​សម្ភារៈ​សម្អាងការ​របស់​បង​ស្រី​នាង គឺ​នាង​មិន​បាន​​ទៅ​កែ​ដើម​ទ្រូង​នោះ​ឡើយ។

ចរិយា ពេជ្រ បន្ថែម​ថា  គ្មាន​ហេតុ​ផល​ណា ​ដែល​នាង​ត្រូវ​កែខៃ​ដើម​ទ្រូង​ពី​ធម្មជាតិ​របស់​​ខ្លួន​ឡើយ ព្រោះ​បច្ចុប្បន្ន​នេះ​ នាង​ស្រលាញ់​ដើម​ទ្រូង​របស់​នាង​ខ្លាំង​​ណាស់ ម្យ៉ាង​ទៀត​នាង​ខ្លាច​គ្រោះ​ថ្នាក់​ដល់​សុខភាព​ថែម​ទៀត។ ជា​មួយ​គ្នា​នោះ​ដែរ នាង​សូម​ស្នើ​ឲ្យ​ទស្សនិកជន ពិនិត្យ​ទៅ​លើ​ដើម​ទ្រូង​របស់​នាង​មើល​ថា តើ​មាន​សភាព​រីក​ធំ​ខុស​ពី​ប្រក្រតី​ឬ​យ៉ាង​ណា។
អាន៖ អ្វី​នៅ​​ពី​ក្រោយ​ការ​រៀប​ឥរិយាបថ​ដ៏​ល្អ​ ទេព រិនដារ៉ូ ថ្ងៃ​ប្រគល់​ពាន​អាណាចក្រ​តារា?

ទោះ​បី​ជា​មិន​ព្រម​ទទួល​ស្គាល់​ពី​ការ​កែ​ដើម​ទ្រូង​ក៏​ពិត​មែន ប៉ុន្តែ​តួឯក​ក្នុង​រឿង“ព្រហ្មលិខិត” រូប​នេះ​បែរ​ជា​សារភាព​ទៅ​នឹង​រឿង​កែ​ច្រមុះ​ទៅ​វិញ។ កែ​ច្រមុះ​ ចរិយា ពេជ្រ សារភាព​ថា កន្លង​មក​នាង​ធ្លាប់​កែ​ខ្ទង់​ច្រមុះ​ម្ដង កាល​​ពី​ជាង​១ឆ្នាំ​មុន តែ​នាង​ចាត់​ទុក​ថា​រឿង​កែ​ច្រមុះ​នេះ ជា​រឿង​ធម្មតា​ទៅ​​ហើយ​សម្រាប់​អ្នក​សិល្បៈ មិន​មែន​ជា​រឿង​ធំដុំ​នោះ​ឡើយ។

អតីត​កញ្ញា ឯក ប៊្រីដស្តុន លេខ២ ឆ្នាំ២០១២ មិន​បាន​ខឹងសម្បា​ទៅ​នឹង​ទស្សនាវដ្ដី​ដែល​បាន​ចេញ​ផ្សាយ​ពី​ការ​កែ​ដើម​ទ្រូង​របស់​នាង​នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​នាង​ចង់​បាន​នោះ នាង​សូម​​ស្នើ​ឲ្យ​​​សរសេរ​តែ​ការ​ពិត​ប៉ុណ្ណោះ។ ជា​មួយ​គ្នា​នឹង​ការ​មិន​ខឹង​សម្បា​នេះ  ចរិយា ពេជ្រ ក៏​បាន​ស្ដែង​អំណរគុណ ទៅ​នឹង​សារព័ត៌មាន​ក្នុង​ស្រុក​ទាំង​អស់ ដែល​បាន​ចាប់​អារម្មណ​សរសេរ​ពី​តារា​ថ្មី ដូច​ជា​រូប​នាង ដោយ​នាង​លើក​ឡើង​ថា ប្រសិន​បើ​មិន​មាន​សារព័ត៌មាន​ជួយ ​Promotion​ ឲ្យ​គេ ក៏​មិន​ឆាប់​ល្បី​ដែរ។

កញ្ញា​ចរិយា ពេជ្រ ជា​អតីត​កញ្ញា​ឯក​ប៊្រីតស្ដុន​លេខ២ ឆ្នាំ ២០១២។ ក្រៅ​ពី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន តារា​ស្រី​ដែល​មាន​ដើម​កំណើត​ពី​ខេត្ត​កណ្ដាល​ម្នាក់​នេះ ធ្លាប់​​ថត​ខ្សែភាពយន្ត បាន​ចំនួន៤ រឿង​មក​ហើយ ក្នុង​នោះ​មាន​រឿង ឧត្ដម​ដួង​ចិត្ត, រាជ​នី​បញ្ចពណ៌, ល្បង​ស្នេហ៍​បញ្ឆោត​ចិត្ត, និង​រឿង ព្រហ្មលិខិត ។ ថ្មីៗ​នេះ​នាង​ទើប​តែ​ទទួល​បាន ឱកាស​ថត​ជា​តួឯក​រឿងខ្លី​ក្នុង​កម្មវិធី “ជំនុំតារា” និងកម្មវិធី “ផ្ទះលោកតា” របស់ CTN និង My TV។
នាង​បាន បង្ហើប​​ប្រាប់​ថា បច្ចុប្បន្ន​កំពុងតែ​ត្រូវ​បាន​អ្នក​ម្ចាស់​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ទាក់​​ទង​នាង ឲ្យ​ថត​រឿង​ថ្មី​មួយ ប៉ុន្តែ​នាង​មិន​ទាន់​​អាច​ប្រាប់​លម្អិត​​បាន​នោះ​ទេ ព្រោះ​មិន​ទាន់​ចរចា​ត្រូវ​​គ្នា​នៅ​ឡើយ៕ អត្ថបទ៖ ខុត សីហា

ប្រភព : Sabay

ចរិយា ពេជ្រ ស្នើ​ឲ្យ​ទស្សនិកជន​ពិនិត្យ​ដើម​ទ្រូង

កាលបរិច្ឆេទ 8/30/2013 03:52:00 PM  
ភ្នំពេញ ៖ កន្លងមកកញ្ញា ឌួង ហ្សូរីដា ធ្លាប់បានបង្ហើបប្រាប់ថា នាងកំពុងតែ បុកគ្រឹះសាងសង់ គេហដ្ឋានថ្មីស្រឡាង ដោយនាងត្រៀមលុយច្រើន ម៉ឺនដុល្លារក្នុងការទិញ និងសង់ផ្ទះមួយនោះ ហើយមិនតែ ប៉ុណ្ណោះផ្ទះនោះ នាងព្រលយឲ្យដឹងថា ជាផ្ទះសម្រាប់គ្រួសារនាង នាពេលអនាគតហើយ ស្រួលមិនស្រួលនាង អាចចូលរោងការ ក្រោយពីផ្ទះសង់ រួចជាស្ថាពរថែមទៀតផង ។

ការទន្ទឹងរង់ចាំអ៊ុតមើលទៅលើ ជីវិតឯកជនតារាសម្តែង និងជាពិធីការិនីល្បី ឈ្មោះមួយដួង ប្រចាំប្រទេស កញ្ញា ឌួង ហ្សូរីដា នេះមានទស្សនិកជនមិនតិចទេ ព្យាយាមតាមដាន ស្ទើរគ្រប់រឿង មិនថាការងារសិល្បៈ ឫការងារក្រៅសិល្បៈទេ ហើយថ្មីៗនេះនាងបានបង្ហោះ រូបថតជាច្រើនសន្លឹក នៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ដោយនាងបាន បង្ហាញរូបថតផ្ទះថ្មី ដែលទើបតែ សាងសង់រួចជាស្ថាពរ កាលពីពេលថ្មីៗ កន្លងទៅនេះ នៅបុរីវិមានភ្នំពេញ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីការិនីសំឡេង ស្រទន់មានទឹកដម កញ្ញា ឌួង ហ្សូរីដា បានបញ្ជាក់នៅ ក្នុងបណ្តាញ Facebook របស់នាងថា “ផ្ទះដ៏មានភាពកក់ក្តៅ វានឹងបញ្ចប់ការ សាងសង់ហើយ នៅតែធ្វើការតុបតែងខាងក្នុងទេ រំភើបណាស់ នៅពេលមាន ផ្ទះខ្លួនឯង នៅ បុរីវិមានភ្នំពេញ ” ហើយផ្ទះវីឡាកូនភ្លោះនេះ គឺនាងបានចំណាយថវិកា ១២ម៉ឺនដុល្លារ មិនទាន់គិតការតុបតែង ផ្ទះនៅខាងក្នុងផង ។

កញ្ញា ហ្សូរីដា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា កាលនាងទិញផ្ទះនេះគឺមិន បានមកស្នាក់នៅជាប្រចាំទេ “ខ្ញុំមិនបានទៅនៅទេគ្រាន់ តែទៅលេងសម្រាកពេល ចុងសប្តាហ៍ប៉ុណ្ណោះ ព្រោះរវល់ការងារហាងនៅ ទីក្រុងនៅជិតកន្លែងធ្វើការ ងាយស្រួលទៅធ្វើការជាង” ។

តាមរយៈការបង្ហោះ ពាក្យសំដីដោយ បើកចំហរនេះដែលបានធ្វើឲ្យ ទស្សនិកជនជាច្រើន បានសរសើរនាង មិនដាច់ពីមាត់ពីសមត្ថភាព និងការតស៊ូក្នុងការ រកប្រាក់ទិញផ្ទះ តម្លៃរាប់ម៉ឺនដុល្លារ ហើយអ្វីដែលធ្វើឲ្យ មហាជនកាន់តែ ភ្ញាក់ផ្អើលកាន់តែខ្លាំង នោះនៅពេលឮថាផ្ទះដែល ពិធីការិនិប្រចាំ ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍រូបនេះ ទិញមិនមែនជា លំនៅដ្ឋានអចិន្ត្រៃយ៍ទេ គឺជាផ្ទះលំហែកាយ ពេលនាងសម្រាក ពីការងារតែប៉ុណ្ណោះ ។ទោះជាយ៉ាងណាគេនៅ មិនទាន់ដឹងថាផ្ទះវីឡាភ្លោះថ្មី ស្រឡាងមួយ ខ្នងនេះត្រូវបានម្ចាស់ ហ្សូរីដា មានគម្រោងរៀបចំពិធីឡើង គេហដ្ឋានថ្មីនៅ ពេលណានោះទេ។

សូមជម្រាប់ផងដែរថា នាពេលកន្លងមក ហ្សូរីដា ធ្លាប់បានបង្ហើបថានាងមាន គម្រោងចង់ចាប់ផ្តើមគិតពី ជីវិតគូមាន គ្រួសាររៀបការតាម ប្រពៃណីក្រោយ ពីនាងមានផ្ទះ ជារបស់ខ្លួនឯង ទុកជាជំរកសុភមង្គល ទៅថ្ងៃក្រោយ ។ តែពេលនេះគេហដ្ឋានថ្មីនេះ បានសាងសង់រួចហើយនៅ ឡើយតែពន្លឺស្នេហា និងគម្រោងរៀបការរបស់ ម្ចាស់ផ្ទះថ្មីនេះតែប៉ុណ្ណោះ។

Looking TODAY មិនទាន់អាចទំនាក់ទំនងទៅ កញ្ញា ឌួង ហ្សូរីដា បានទេ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣នេះ តែយើងនឹងព្យាយាមទាក់ទង ទៅនាងសារជាថ្មីម្តង ទៀតនៅពេលក្រោយ ៕

ប្រភព : Lookingtoday

ឌួង ហ្សូរីដា ចំណាយ១២ម៉ឺនដុល្លារទិញ​ផ្ទះ​លំហែ​កាយ

កាលបរិច្ឆេទ 8/30/2013 03:36:00 PM  
ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយ វីដេអូ សកម្មភាព អ្នកនាង យុគ ចិន្តា ត្រូវប្រុសក្មេងឱបថើប ក្នុងថ្ងៃខួបកំណើតរួចមក មតិសាធារណជន ជាច្រើន ក៏បានលើក យកមកជជែកគ្នា ជុំវិញរឿងនេះ ដោយអ្នកខ្លះបាន បញ្ចេញមតិរិះគន់ អ្នកបង្ហោះវីដេអូនេះ ថាជារឿងឯកជន មិនគួរណាយកមក លាតត្រដាងជា សារធារណៈបែបនេះទេ ។ ឯអ្នកខ្លះទៀតគិតថា អ្នកនាង យុគ ចិន្តា មិនមែនជាក្មេងបៀមដៃ អត់ចេះគិតគូ វែងឆ្ងាយនោះដែរ ពោលនាងមាន អាយុច្រើនគួរសម ក្នុងការចេះថ្លឹងថ្លែង ក្នុងរឿងស្នេហាផ្ទាល់ខ្លួន ហើយប្រសិនបើអ្នកនាង យុគ ចិន្តា ធ្វើអ្វីឲ្យជ្រុលជ្រោះហួសហេតុ ក៏នាងមានការ ទទួលខុសត្រូវខ្ពស់ ក្នុងនាមជា មនុស្សម្នាក់ចេះដឹង មានអ្នកស្រឡាញ់ ចូលចិត្តច្រើន និងឲ្យស័ក្តិសមឈ្មោះជា ពិធីការិនីល្បី ប្រចាំប្រទេសកម្ពុជា ។

ជាក់ស្ដែង ក្រោយពីវីដេអូ ក្នុងថ្លៃខួបកំណើត កាលពីឆ្នាំ២០១២នេះ បែកធ្លាយភ្លាម ហើយធ្វើឲ្យ មហាជនរិះយ៉ាងដំណំ លើរូបនាង លោក សូល ខូល ជាតារាសម្ដែង មានកេរ្ដិ៍ឈ្មោះ ល្បីល្បាញម្នាក់ និងជាអ្នកថតរូប ដ៏ជំនាញផងនោះ បាននិយាយថា ជាសិទ្ធិផ្ទាល់ខ្លួន របស់គេទេ គាត់(យុគ ចិន្តា) មានអាយុក៏ច្រើនហើយ គាត់អាចរកគូបាន ក៏ជួយអបអរគាត់ទៅ ។ គាត់ គឺជាមនុស្ស មានបេះដូង មិនមែនថ្មទេ ។

ចំណែកយុវជនដ៏ទៃផ្សេងទៀត បាននិយាយថា មិនគួរយករឿងបុគ្គល មកហែកហួរទេ មនុស្សម្នាក់ៗសុទ្ធ តែចង់បានសេចក្ដី សុខផ្ទាល់ខ្លួន បងចិន្តាចាស់ហើយ ល្មមគិតគូរ ហើយរឿងគូស្រករ។ រីឯតារាសម្ដែង ស្រីល្បីមួយរូប សុំមិនបញ្ចេញឈ្មោះ បាននិយាយថា មិនថាតារាល្បី ឬមនុស្សសាមញ្ញទេ អ្នកណាក៏ចង់បាន សេចក្ដីសុខផ្ទាល់ខ្លួនដែរ ។ ត្រឹមតែថើបប៉ុណ្ណោះ មិនបានរាំស្រើបស្រាលឯណា..? ម្យ៉ាងគាត់ (យុគ ចិន្តា) មិនមែនអាយុ១៦ឆ្នាំទេ សាមសិបជាងហើយ ល្មមដល់ពេលហើយ.... ។

តារាសម្ដែងស្រីល្បីឈ្មោះរូបនោះ បានបន្តបែបក្ដៅស្លឹកត្រចៀក និងចំអកអ្នកពូកែរិះគន់ ថា "អូន..? ចុះបើគេថត ម្ដាយឪពុកអូន...? ឱបគ្នាមកផ្សាយ អូនមានអារម្មណ៍ម៉េចដែរ..?? បងគិតថា ជាការពិត តារាល្បីជាមនុស្ស របស់មហាជនអ្នកណា ក៏ចង់ដឹងឮដែរ តែពេលខ្លះ វាហួសហេតុពេក.. បងសុំចិត្តថា ផ្សាយអីក៏ផ្សាយទៅ..! តែវាយប្រហារពេក ទទួលយកមិនបានទេ..!" ។

តារាសម្ដែងប្រុសម្នាក់ ដែលមានអាជីវកម្មផ្ទាល់ខ្លួន ក្នុងផ្សារទំនើបមួយ បាននិយាយថា "អូ...វីដេអូឱបថើបសោះហ្នឹង.? មិនមែន វីដេអូសិចឯណា.? មនុស្សគ្រប់រូបតែងតែ មានក្ដីស្រលាញ់ មានស្នេហា តែបងចិន្តា ជាមនុស្សម៉ឺងម៉ាត់ណាស់.. មិនមែនលំៗទេ រឿងស្នេហាកាន់តែប្រយ័ត្ន ជាងហ្នឹងទៅទៀត..! " ។

ជាការពិត បន្ទាប់ពីបែកធ្លាយវីដេអូនោះមក ទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល តែទស្សនិកជនខ្លះ បែរជានិយាយថា ជារឿង សាមញ្ញៗ។ ប៉ុន្តែរឿងនំខេករបស់នាង ដែលមានរូបអាវ និងសុដនធំៗ ត្រូវបានគេបញ្ជាក់ថា ចង់និយាយពីភាពរីកចំរើន នៃអាជីវកម្ម កាត់ដេរសម្លៀកបំពាក់ របស់អ្នកនាង យុគ ចិន្តា ប៉ុណ្ណោះ គ្មានន័យក្នុងផ្លូវ អ្វីផ្សេងនោះទេ..៕

ប្រភព : Lookingtoday

អ្នកគាំទ្រ យុគ ចិន្តា ប្រតិកម្ម​នឹង​វីដេអូ​ប្រុសក្មេង​ឱប​ថើបក្នុង​ថ្ងៃ​ខួប​កំណើត

កាលបរិច្ឆេទ 8/30/2013 02:23:00 PM  
ភ្នំពេញ ៖ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ផ្ទុះ​ចេញ​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​គេហទំព័រ​youtube ខណៈ​ប្រជាពលរដ្ឋ​ថៃ​នាំគ្នា​ប្រកែក​គ្នា​វែកញែក​ពោរពេញ​ដោយ​ការ​រិះគន់​ទៅ​នឹង​បទចម្រៀង​ខ្មែរ​មួយ​បទ ដែល​ច្រៀង​ដោយ​តារាចម្រៀង​ផលិតកម្ម​ហង្សមាស​សាពូន មីដាដា ដោយ​ពួកគេ​ចោទប្រកាន់​ដោយ​ត្រង់​ៗ​ថា​បទ​នោះ​ជា​បទដើម​របស់​បទចម្រៀង​ថៃ។

បទចម្រៀង​ដែល​បកស្រាយ​ដោយ​តារាចម្រៀង​មនោសញ្ចេតនា លោក សាពូន មីដាដា និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ថៃ​ឈ្លោះប្រកែក​គ្នា​កក្រើក​ក្នុង​ហ្វេសប៊ុក​នោះ​មាន​ចំណង​ជើង​ថា «​ភ្លេច​ដក​ដង្ហើម​ងាយ​ជាង​ភ្លេច​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​» ដែល​បទ​នេះ​ត្រូវ​បាន​ប្រជាជន​ថៃ​រិះគន់​និង​ចោទប្រកាន់​ថា បាន​លួចចម្លង​ទាំង​បទភ្លេង​និង​កាយវិការ​សម្តែង​ពី​បទដើម​របស់​បទចម្រៀង​ថៃ​។ ពួកគេ​នោះ​មិន​បាន​បញ្ជាក់​ពី​បទដើម​របស់​គេ​ថា​មាន​ចំណង​ជើង​យ៉ាង​ណា និង​ច្រៀង​ដោយ​តារាចម្រៀង​ថៃ​ល្បី​រូប​ណា​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ចេញ​ស្នាដៃ​ដើម​របស់​ពួកគេ​ថា បទចម្រៀង​ដើម​របស់​ថៃ​ផលិត​នៅ​ឆ្នាំ​២០១០​ដោយ​បាន​បង្ហោះ​ក្នុង​youtube មាន​អ្នក​គាំទ្រ​ជិត​២​លាន​នាក់​។ រីឯ​បទចម្រៀង​ខ្មែរ​ផលិត​និង​ចែកចាយ​ដោយ​ផលិតកម្ម​ហង្សមាស យក​លំនាំ​បទចម្រៀង​ថៃ នោះ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១១ ដែល​មុន​ដំបូង​ផលិត​ជា Audio CD និង​ក្រោយ​មក​ផលិត​ជា​VCD ។

បើ​ទោះ​ជា​យ៉ាង​ណា ក្រុម​ប្រជាពលរដ្ឋ​ដែល​យក​វេទិការ​បណ្តាញ​សង្គម​ធ្វើ​ជា​តុ​មូល​វែកញែក​និង​ប្រតិកម្ម​ទៅ​នឹង​បទចម្រៀង​«​ភ្លេច​ដក​ដង្ហើម​ងាយ​ជាង​ភ្លេច​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​» ដែល​ច្រៀង​ដោយ​តារាចម្រៀង​មនោសញ្ចេតនា​បែប​ប្រចាំ​ផលិតកម្ម​ហង្សមាស ដែល​ល្បី​ថា​ជា​អ្នកនិពន្ធ​ទាំង​បទច្រៀង​និង​ទំនុក​ភ្លេង​ដោយ​ខ្លួនឯង​លោក សាពូន មីដាដា នោះ​ពួកគេ​មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់​ប្តឹង​តវ៉ា ទាមទារ​កម្មសិទ្ធិ​បញ្ញា​មក​ដល់​ក្រុម​អ្នក​ផលិត​ចម្រៀង​ខ្មែរ​នោះ​ទេ ។

នៅ​រសៀល​ម្សិលម៉ិញ​នេះ​ខណៈ​ដែល​ភ្នំពេញ ប៉ុស្តិ៍​ទាក់ទង​ទូរស័ព្ទ​ទៅ​នៅ​វេលា​ម៉ោង​១១ និង​៥៥​នាទី​លោក សាពូន មីដាដា តប​មក​វិញ​សំឡេង​ខ្សាវ​ៗ​ហើយ​នៅ​ពេល​ឮ​ថា ទូរស័ព្ទ​ពី​ខាង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នោះ តារាចម្រៀង​រូប​នេះ​បែរ​ជា​ចុច​ផ្តាច់​ទំនាក់ទំនង​បើ​ទោះ​ជា​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ទៅ​យ៉ាង​ណា​ក៏​មិន​ទទួល​ដែរ​។ ដោយឡែក​ខាង​ផលិតកម្ម​ក៏​យើង​មិន​អាច​ទាក់ទង​បាន​ដែរ កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​។

ពាក់ព័ន្ធ​នឹង​ការ​លួចចម្លង​ស្នាដៃ​នៅ​កម្ពុជា​នេះ គេ​បាន​ដឹង​ថា វប្បធម៌​នៃ​ការ​លួចចម្លង​ពី​បរទេស​ដោយ​ម្ចាស់​ផលិតកម្ម​និង​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​បាន​កើត​មាន​ឡើង​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​ក៏​ធ្លាប់​ម្ចាស់​ផលិតផល​ដើម​នៅឯ​បរទេស​បញ្ចេញ​នូវ​ប្រតិកម្ម​ខឹងសម្បា​រិះគន់​យ៉ាង​ចាស់ដៃ​មក​លើ​ភាគី​ខ្មែរ​ផង​ដែរ​នាពេល​កន្លង​មក។

ទាក់ទិន​នឹង​ការ​លួច​ចម្លង​ស្នាដៃ​នេះ​ដែរ ក្រុម​អ្នក​វិភាគ​បាន​ចាត់ទុក​ថា​ជា​ការ​ប៉ះពាល់​ដល់​សង្គម​ខ្មែរ​ផង​ដែរ ដោយ​ពួកគេ​លើក​ឡើង​ថា អំពើ​នេះ​ធ្វើឲ្យ​ខ្មែរ​បាត់បង់​នូវ​តម្លៃ​ផលិត​ចេញ​ជា​ស្នាដៃ​ផ្សេង​ៗ ដោយសារ​ការ​លួចចម្លង​ពី​គេ។

តែ​យ៉ាង​ណា​នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ ដែល​ការ​ផលិត​បទចម្រៀង​របស់​ហង្សមាស រង​ការ​ចោទប្រកាន់​ពី​ការ​លួចចម្លង​បទដើម​ពី​គេ​នោះ កន្លង​មក​ថ្មី​ៗ​នេះ​ណុប បាយ៉ារិទ្ធិ ក៏​ត្រូវ​បាន​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​KBS ចោទ​ថា បាន​យក​ត្រាប់​តាម​តារា​គេ​ដែរ៕

ប្រភព : ភ្នំពេញប៉ុស្តិ៍

ពលរដ្ឋ​ថៃ​ប្រតិកម្ម​ខឹង​ សាពូន មីដាដា

កាលបរិច្ឆេទ 8/30/2013 02:09:00 PM  
ភ្នំពេញ៖ ទោះបីជាអតីត តារាចម្រៀងល្បីឈ្មោះ ក្រមិចក្រមើម ពេជ្រ សូលីកា បានប្រកាសក្តែងៗថា ខ្លួនបានដើរចេញ ពីពិភពសិល្បៈក្តី ក៏ខ្សែជីវិតរបស់នាង ត្រូវបានមហាជន នៅតែតាមដាន និងសង្កេតមើលជាប់ជានិច្ច ពីជីវិតឯកជនរបស់នាង ព្រោះនាងជាតារាចម្រៀង មួយដួងស្ថិត ក្នុងបេះដូង របស់មហាជន និងស្រទាប់យុវវ័យ ។

កន្លងមក ពេជ្រ សូលីកា តែងតែលេចឮព័ត៌មាន ជាបន្តបន្ទាប់ពី ទំនាក់ទំនង ស្នេហារបស់នាង ជាមួយបុរសសម្បូរទ្រព្យ មានផ្កាយលើស្មារម្នាក់ និងជាមួយបុរស អាណិកជនម្នាក់ផងដែរ ។ តែមួយរយៈចុងក្រោយនេះ មហាជនហាក់ មិនសូវបានឃើញ បណ្តាញសារព័ត៌មានចុះផ្សាយ ពីរឿងរ៉ាវស្នេហា លាក់កំបាំង របស់នាងទេ ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកសារព័ត៌មាន ក្នុងស្រុកមួយចំនួន មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះ កញ្ញា ពេជ្រ សូលីកា ថា នាងតែងតែគេចវេស ពីការស្នើសុំផ្តល់បទសម្ភាសន៍ និងគេចវេសពីកាណុង កាមេរ៉ារបស់ អ្នកកាសែតជានិច្ច ។ ការគេចវេសមិន ឲ្យអ្នកកាសែត បានផ្តិតយករូបភាព និងផ្តល់បទសម្ភាសន៍ របស់នាងបែបនេះ បានធ្វើឲ្យគេយល់ឃើញថា ប្រហែលជាមាន រឿងអាស្រូវច្រើន មិនអាចប្រឈមមុខ នឹងការសួរដេញដោល ពីអ្នកកាសែតបាន ។

ដោយឡែក ខណៈបាត់មុខពីវិថី សិល្បៈអស់មួយរយៈ ស្រាប់តែថ្មីៗនេះ កញ្ញា ពេជ្រ សូលីកា ត្រូវបានអ្នកនៅក្នុង ចង្កោមសិល្បៈ សុំមិនបញ្ចេញឈ្មោះ ទម្លាយបង្ហើបប្រាប់គេហទំព័រ LookingTODAY ថា អតីតតារាចម្រៀង ប្រចាំផលិតកម្ម អឹម កញ្ញា ពេជ្រ សូលីកា កំពុងតែមានទំនាក់ទំនង ស្នេហាស្ងាត់ៗ ជាមួយតារា សម្តែងរូបសង្ហា លោក មូល សុវណ្ណគិរី ។ លើសពីនេះទៅទៀត ប្រភពដដែលបានឲ្យដឹងថា គេតែងតែឃើញ ពេជ្រ សូលីកា និងលោក មូល សុវណ្ណគិរី ទៅដើរលេង ចូលក្លឹបកម្សាន្ត នឹងទៅញ៉ាំអីជាមួយគ្នា ជាញឹកញាប់ទៀតផង ។

ខណៈលេចចេញ ព័ត៌មានបែបនេះ គេក៏បានឃើញថា យ៉ាងច្បាស់ថា នៅក្នុង Page ហ្វេសប៊ុករបស់ ពេជ្រ សូលីកា បានបង្ហោះរូបភាពរបស់នាង ថតជាមួយ លោក មូល សុវណ្ណគិរី ដែលបង្ហាញពី ភាពស្និទ្ធស្នាលជាមួយគ្នា ដើម្បីឲ្យមហាជនបានឃើញ ។ ម្យ៉ាងវិញទៀតការបង្ហាញ រូបភាពកៀកកើយ ជាមួយប្រុសក្មេង មូល សុវណ្ណគិរី នៅគ្រានេះ ក៏ស្របពេលជាមួយ នឹងការប្រកាសលា ឈប់ពីសង្វៀនសិល្បៈរបស់ ពេជ្រ សូលីកា ផងដែរ។ ចំពោះមូលហេតុចំបងមួយ ដែលបណ្ដាលឲ្យ ស្រីស្រស់គួរឲ្យក្នក់ក្នាញ់ សម្បូរប្រុសចោម ពេជ្រ សូលីកា សម្រេចចិត្តយ៉ាងតក់ក្រហល់ ដើរចេញពីការងារ សិល្បៈនេះ គឺអាចមកពីនាងត្រូវ បានហ៊ុំព័ទ្ធដោយ រឿងអាស្រូវស្នេហា ចាក់ស្រែះ ដោះស្រាយមិនចេះចប់ ខណៈដែលបណ្ដាញ សារព័ត៌មានចេះតែ បើកកកាយយកមក ចុះផ្សាយជាបន្តបន្ទាប់។

មជ្ឈដ្ឋានអ្នកចូលចិត្តតាមដាន សកម្មភាពតារាខ្មែរ បានធ្វើការកត់សម្គាល់ និងវាយតម្លៃថា ដំណើរងាកទៅភាពស្និទ្ធស្នាល ជាមួយលោក មូល សុវណ្ណគិរី ពីសំណាក់ស្រីស្រស់ ពេជ្រ សូលីកា គឺអាចគ្រាន់តែជា ឆាកល្ខោនឆ្ពិនភ្នែកមហាជន ដែលនាងធ្លាប់ប្រើ យុទ្ធសាស្រ្តបែបនេះ ជាច្រើនដងមកហើយ ដើម្បីបំភ័ន្តអាថ៌ កំបាំងស្នេហារបស់នាង មិនឲ្យអ្នកដឹងពីស្នេហាពិត ដែលកំពុងកើតឡើងសព្វថ្ងៃ ទៀតផង។

តែទោះជាយ៉ាងណាពាក់ព័ន្ធ នឹងព័ត៌មានដែលលេចចេញ ពីអ្នកនៅក្នុងចង្កោមសិល្បៈ ថា ពេជ្រ សូលីកា កំពុងតែមាន ទំនាក់ទំនង ស្នេហាជាមួយលោក មូល សុវណ្ណគិរី នាពេលនេះ គេហទំព័រ LookingTODAY មិនអាច់ទាក់ទង សុំការបកស្រាយពី កញ្ញា ពេជ្រ សូលីកា បានទេ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៣នេះ ដោយលេងទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ពុំអាចទាក់ទងបាន ។

ប៉ុន្តែយ៉ាងណាក្តី គេហទំព័រ LookingTODAY រងចាំស្វាគមន៍ជានិច្ច ចំពោះការចេញមុខបកស្រាយ របស់កញ្ញា ពេជ្រ សូលីកា ដើម្បី ឲ្យអស់មន្ទិល សង្ស័យពីបញ្ហានេះ៕

ប្រភព : Lookingtoday

ពេជ្រ សូលីកា សង្ស័យ​លួច​បង្កាត់​ភ្លើង​ស្ងាត់ៗជាមួយ មូល សុវណ្ណគិរី

កាលបរិច្ឆេទ 8/30/2013 01:22:00 PM  
ភ្នំពេញ ៖ នាពេលកន្លងមកទស្សនិកជន ធ្លាប់តែឃើញស្រីស្រស់ កញ្ញា ឌុច លីដា តុបតែងខ្លួនស្លៀក សំលៀកបំពាក់បែប សាមញ្ញាមិន សូវសិច ស៊ីបង្ហាញសាច់ លើក្រោមប៉ុន្មានទេ ហើយរាល់ការសម្តែង រឿងជាទូទៅ គេតែងតែ ឃើញនាងស្លៀកពាក់ បែបស្រគត់ស្រគំ ស្តាយយុវវ័យធម្មតាៗ ហើយសម្រាប់ការចូលរួម កម្មវិធីរបស់អ្នកសិល្បៈ ភាគច្រើនគេមិនសូវ ឃើញ នាងបង្ហាញពី ភាពស៊ីវិល័យ ប្រៀបដូចជានារី សម័យថ្មីប៉ុន្មានទេ ។

តែថ្ងៃនេះ Looking TODAY ចង់នាំអារម្មណ៍ទស្សនិកជន ទៅទស្សនាជា មួយរូបសម្រស់ ស្រស់ឆើតឆាយ បូករួមជាមួយការលេងម៉ូដ សំលៀក បំពាក់បែបស៊ីវិល័យ ដែលតារាស្រី ភាគច្រើននិយម ប្រជែងគ្នាបង្អួតពីរូប សម្រស់ដងខ្លួន ដ៏ស្រស់ស្អាតទាក់ទាញ ក្រសែភ្នែកទស្សនិកជន ដោយ នៅក្នុងនោះ កញ្ញា ឌុច លីដា បានរំលេចខ្លួនក្នុង ការថតបង្ហាញ ម៉ូដ សំលៀកបំពាក់៥ឈុត ជាមួយបុរសសង្ហារ សម្បុរសសាច់ម៉ដ្ឋរលោង លោក អេនឌី យ៉ាងស្រស់ស្អាតជាមួយ ស្តាយក្នុងការ ពុតពែនខ្លួនកាច ស្តាយថតរូប យ៉ាងស្រស់ស្អាត ។

នៅក្នុងឈុតទាំង៥ដែល តារាសម្តែងស្រីវ័យក្មេងកញ្ញា ឌុច លីដា បាន រំលេចរូបបង្ហោះនៅ លើបណ្តាញ ទំនាក់ទំនងសង្គម Facebook នោះ គេ មានការចាប់អារម្មណ៍ឈុតមួយ ដែលមានភាពស្រស់ស្អាត និងសិចស៊ី ទាក់ទាញក្រសែភ្នែកសម្លឹង មើលច្រើនជាងគេ គឺឈុតខ្មៅវែងចងពុង ដោយ ឈុតនោះមានរចនា ម៉ូដលាយជាមួយ ស្បៃពណ៌សាច់ នៅចន្លោះ ចង្អូរដើមទ្រូងដ៏ សិចស៊ីរបស់នាង ហើយបើមើលផ្នែក ខាងក្រោមឆែក តាំងពីចុង ជើងរហូតដល់ត្រឹមភ្លៅ បូករួមជាមួយដង ខ្លួនស្រស់ស្អាត ស្បែកសរម៉ដ្ឋ រលោង រលេចឆ្លុះជាមួយ ឈុតខ្មៅនោះ គឺមានភាពស្រស់ស្អាតបែបនារី ស៊ីវិល័យប្លែកភ្នែក ។

មិនតែប៉ុណ្ណោះនៅក្នុងរូបថត ទាំងអស់នោះរាល់ ការកាចស្តាយ ថតរូប មើលទៅសិចស៊ីនេះផងដែរ គេក៏បានឃើញជាមួយ វត្តមានតារាសម្តែង លោក អេនឌី នៅកៀកកិតជិតប្រាណនាង ដើម្បីធ្វើជាបង្គោលក្នុងការ ឲ្យនាងចាយសម្រស់ នៅមុខកាមេរ៉ាថែមទៀតផង។

ថ្លែងប្រាប់ Looking TODAY តារាស្រីរូបស្រស់ សោភាកូនកាត់អឺរ៉ុប កញ្ញា លីដា បានប្រាប់ឲ្យដឹងថា “ការថតរូបនោះគឺគ្រាន់តែជា ការថតផ្សាយ ពាណិជ្ជកម្ម ឲ្យហាងលក់សំលៀកបំពាក់ ហើយសម្រាប់ឈុតដែល ខ្ញុំ ស្លៀកនោះ គឺម្ចាស់ហាងគេជា អ្នកជ្រើសរើស ព្រោះគេគិតថា ឈុតទាំង នោះ ស៊ីនិងដងខ្លួនរបស់ខ្ញុំមើល ទៅឆ្លុះសាច់ទាក់ទាញ ការចាប់អារម្មណ៍ ច្រើនហើយសម្រាប់ខ្ញុំ ឈុតទាំងអស់នោះ មិនជាសិចស៊ីប៉ុន្មានទេ តែបើ សម្រាប់ ឈុតណាស្លៀកទៅ វាសិចស៊ីពេក ក៏ខ្ញុំមិនស្លៀកដែរ ព្រោះខ្លាច ត្រូវគេរិះគន់ដែរហ្នឹងណាបង ” ៕

ប្រភព : Lookingtoday

ឌុច លីដា សម្ញែងចំហរ​ចង្អូរ​ដើម​ទ្រូង​ដ៏​សិចស៊ី​នៅ​លើ Facebook

កាលបរិច្ឆេទ 8/30/2013 01:19:00 PM  
ភ្នំពេញ ៖ រដូវធ្លាក់ភ្លៀង បានចូលមកដល់ តារាចម្រៀងវ័យក្មេង ធ្មេញជំពើស ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ទេព បូព្រឹក្ស ហាក់មិនសូវមមាញឹក ក្នុងការចុះទៅច្រៀង កើបប្រាក់នៅតាម បណ្តាខេត្តប៉ុន្មានទេ ។ ដោយឡែកចំពោះការងារ នៅក្នុងផលិតកម្មវិញ គឺនាងមានការមមាញឹក ច្រើនគួរសម ព្រោះត្រូវថតសម្លេង ដាក់ចូល CD និងជាប់ថតខារ៉ាអូខេបទចម្រៀង ជាបន្តបន្ទាប់ ។ ថ្មីៗនេះតារាចម្រៀង សម្បូរមន្តស្នេហ៍ បូព្រឹក្ស ទើបតែបញ្ចប់ការ ថតខារ៉ាអូខេ បទចម្រៀង របស់នាង នៅប្រទេសថៃ និង សាំងហ្គាពួរ ក្នុង អាល់ប៊ុបថ្មីរបស់នាង ។

ខណៈកំពុងតែ ជាប់រវល់ថតសម្លេង និងថតខារ៉ាអូខេ បទចម្រៀងរបស់ខ្លួន នៅក្នុងផលិតកម្ម ហង្សមាស ដើម្បីត្រៀមចេញលក់នៅលើទីផ្សារ ស្រាប់តែថ្មីៗនេះ តារាចម្រៀងកំពុងតែ មានប្រជាប្រិយភាព នៅក្នុងទ្រនំធំ កញ្ញា ទេព បូព្រឹក្ស បានលេចឮ ព័ត៌មានដ៏រសើបមួយ ចេញពីអ្នកនៅក្នុង ចង្កោមសិល្បៈថា បច្ចុប្បន្ន បូព្រឹក្ស កំពុងតែ លួចលាក់មាន ទំនាក់ទំនងស្នេហា ជាមួយបុរសវ័យ ជាង២០ឆ្នាំម្នាក់ ដែលមិនឲ្យអ្នកណាដឹង ជាចំហរនោះទេ ព្រោះខ្លាចបាត់បង់ ប្រជាប្រិយភាព នៅក្នុងសិល្បៈ ។

ប្រភពដដែល បានបង្ហើបឲ្យដឹងទៀតថា ទេព បូព្រឹក្ស ឧស្សាហ៍ទៅណាមកណា ជាមួយបុរសម្នាក់នោះ ជាញឹកញាប់ ។ មិនតែប៉ុណ្ណោះ គេបានមើលឃើញថា បូព្រឹក្ស និងបុរសវ័យស្របាលនាងម្នាក់នោះ មានភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង ប្រៀបដូចជាគូសង្សារថ្មីថ្មោងអ៊ឹចឹង..។ ប៉ុន្តែជុំវិញការលេចចេញ នូវព័ត៌មាន ដ៏រសើបមួយនេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ តារាចម្រៀងធ្មេញជំពើស កញ្ញា ទេព បូព្រឹក្ស បានបកស្រាយ ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទឲ្យដឹងថា បច្ចុប្បន្ននាងគ្មាន ទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់នោះទេ ព្រោះការងារ សិល្បៈរបស់នាង មានការមមាញឹក ហើយក៏គ្មានពេលទៅ គិតពីរឿងហ្នឹងដែរ ។

ស្រីស្រស់សម្ផស្ស គួឲ្យក្រឺតខ្នាញ់ បូព្រឹក្ស បានបន្តថា "ជុំវិញនឹងព័ត៌មានថា ខ្ញុំមានទំនាក់ទំនងស្នេហា ជាមួយបុរសវ័យ ជាង២០ឆ្នាំនោះ គឺមិនពិតនោះទេ ។ ប្រហែលជា គេច្រឡំហើយ ព្រោះអីមនុស្ស ប្រុសវ័យជាង២០ឆ្នាំ ដែលខ្ញុំទៅ ណាមកណាជាមួយ គឺជាមិត្តភក្តិ និងជា dancer (អ្នករាំ) របស់ខ្ញុំ តែប៉ុណ្ណោះ ហើយមួយទៀត គឺខ្ញុំដើរជាមួយបងប្រុស របស់ខ្ញុំ "។

បូព្រឹក្ស បានបន្ថែមថា "យើងជាតារាល្បីធម្មតាទេ គឺអ៊ីចឹងហើយ.. គេតែងតែនិយាយបែបហ្នឹង ហើយបងប្រុសខ្ញុំ គាត់ក្មេងដែរ ហើយគាត់លេងខ្លួនដូចស្ទាវ និងសង្ហា ដែលគេក៏ថា ខ្ញុំហ្នឹងគាត់សង្សារគ្នាតែម្តងទៅ..! ការពិតគ្មានទេ..!" ។

ជាការកត់សម្គាល់ ចំពោះតារាចម្រៀង ទេព បូព្រឹក្ស នៅខណៈពេល ចុងក្រោយនេះ ឃើញថា នាងហាក់ស្ងប់ស្ងាត់ បន្តិចចំពោះការចេញ បទចម្រៀងវាយលុក ទីផ្សារ ជាពិសេសឱកាសបង្ហាញ ក្បាច់រាំរបស់នាង ។ ចំណែករឿងរ៉ាវស្នេហាវិញ ក៏គ្មានសញ្ញាណាមួយ ឲ្យពុះកញ្ជ្រោលសម្រាប់ មហាជនតាមដាន និងអ្នកសារព័ត៌មាន លើកយកមកចុះផ្សាយ ជាហូរហែដែរ ប៉ុន្តែគេគ្រាន់តែដឹងថា ទេព បូព្រឹក្ស ឧស្សាហ៍ចេញទៅដើរលេង នៅក្រៅប្រទេសញឹកញាប់ ជាមួយដៃគូដ៏ ជិតស្និទ្ធបំផុត គឺនាង ពេជ្រ សូលីកា ទាំងស្ពាយជាប់នូវ អាថ៌កំបាំងមួយចំនួន ពេលត្រឡប់មកវិញ៕

ប្រភព : Lookingtoday

ទេព បូព្រឹក្ស ទាត់ចោលដំណឹងបណ្តើរប្រុសក្មេងវ័យជាង២០ឆ្នាំ

កាលបរិច្ឆេទ 8/30/2013 01:15:00 PM  
​ភ្នំពេញ៖ តារាចម្រៀង ដើរ​ម៉ូដ និង​សម្តែង កញ្ញា ពេជ្រ ម៉ា​រី​ដា បាន​បង្ហើប​ឲ្យ​ដឹង​ពី​រឿងរ៉ាវ​ជីវិត​ផ្ទាល់ខ្លួន​ថា សព្វថ្ងៃ​នាង​មាន​សង្សារ​ហើយ ដែលជា​អ្នករស់នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​សង្សារ​នាង គឺជា​មនុស្ស​ស្រី​ដូចគ្នា។ ការទម្លាយចេញពីទំនាក់ទំនងស្នេហាភេទដូចគ្នារបស់តារាចម្រៀង និងសម្តែង ពេជ្រ ម៉ារីដា វាពិតជាធ្វើឲ្យមហាជនមួយចំនួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយមិនមា​នភាព​ស្ទាក់​ស្ទើរ ដែលផុះចេញពីទឹកចិត្តរបស់នាងពិតៗ។

នៅពេលដែលឮដំណឹងបែបនេះ ប្រហែលជាធ្វើឲ្យបុរសៗមួយចំនួនលួចជញ្ជក់មាត់ ស្តាយរូបសម្រស់ដ៏ស្រស់ផូរផង់ របស់បុប្ផាមួយទងនេះមិនខាន ខណៈដែលនាងបានប្រគល់បេះដូងឲ្យទៅមនុស្សភេទដូចគ្នាបែបនេះ។

ទោះជាបែបណា ពេជ្រ ម៉ារីដា បានប្រាប់ពីមូលហេតុមួយចំនួន ដែលបណ្តាលឲ្យនាងសម្រេចចិត្តជ្រើសយកសង្សារភេទដូច គ្នាយ៉ាងដូច្នេះថា ដោយសារតែកន្លងទៅ នាងធ្លាប់ឈឺចិត្ត ស្អិតទ្រូងនឹងរឿងស្នេហាចំពោះបុរសម្នាក់ ដែលបានធ្វើបាបចិត្តនាង ជាន់ឈ្លីបេះដូងដ៏ស្មោះរបស់នាងដោយគ្មានអាណិត ទើបសម្រេចចិត្តថា ឈប់យកមនុស្សប្រុសជាគ្នាទៀតហើយ បើទោះជា ត្រូវរៀបការក៏មិនជ្រើសយកមនុស្សប្រុសដែរ។
កញ្ញា ពេជ្រ ម៉ារីដា បាននិយាយរំលឹកប្រាប់ពីចំណងស្នេហ៍របស់នាង និងសង្សារនៅអាមេរិកថា នាងបា​នដាក់ចិត្តស្រលាញ់ និងបង្កើតទំនាក់ទំនងស្នេហាឆ្លងទ្វីបនេះ អស់រយៈពេល៥ឆ្នាំហើយ។ បើទោះជារស់នៅឆ្ងាយពីគ្នាយ៉ាងណាក្តី ក្នុងមួយឆ្នាំ សង្សារ របស់នាងមកលេងស្រុកខ្មែរ៣ដង។ នាងបន្ត​ឲ្យដឹងថា សង្សាររបស់នាងមានក្រុមហ៊ុនចំនួន២ ដែលគាត់ជាអ្នកគ្រប់គ្រងខ្លួនឯង ដោយដើរតួជាមនុស្សប្រុសយ៉ាងពេញលក្ខណៈ រួមទាំងការស្លៀកពាក់ កាត់សក់ គឺជាមនុស្សប្រុសសុទ្ធសាធ។
នៅពេលដែលសួរថា តើការសម្រចចិត្តយកគូអនាគតជាភេទដូចគ្នាបែបនេះ ឪពុកម្តាយមិនបន្ទោសទេឬ? នាងឆ្លើយថា ប៉ាម៉ាក់ខ្ញុំមិនបន្ទោសនោះទេ គាត់ស្របតាមការសម្រេចចិត្តរបស់ខ្ញុំ គាត់ថា ខ្ញុំធំហើ​យ ខ្ញុំមានការសម្រចចិត្តដោយខ្លួនឯង ពិសេសគឺរឿងគូអនាគតនេះឯង។

មតិខ្លះ លើកឡើងថា បើនាងរៀបការជាមួយស្វាមីភេទដូចគ្នានោះពិតមែន នាងនឹងគ្មានកូនបន្តវង្ស ត្រកូល មិនខាន។ ចំពោះបញ្ហានេះ ម៉ារីដា ប្រាប់ថា នាងមិនខ្វល់ពីរឿងអត់កូនចៅបន្តវង្សត្រកូលនោះទេ នាងនឹងពិភាក្សាជាមួយស្វាមី ដើម្បីរកកូនក្មួយមកចិញ្ចឹមជាកូនក៏បាន។
ពេជ្រ ម៉ារីដា បាននិយាយបន្តឲ្យដឹងថា នៅឆ្នាំ ២០១៤ ខាងមុខ សង្សាររបស់នាងនឹងមកយកនាងទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្នា ដោយកំពុងរៀបចំឯកសារផ្សេងៗដាក់ចូលទូតអាមេរិកជាបណ្តើរៗហើយ។ នាងបានប្រាប់ពីមូលហេតុដែលសង្សារ ត្រូវនាំ ទៅរស់នៅក្រៅប្រទេសយ៉ាងដូច្នេះថា ដោយ​សារតែនាង និងសង្សារបារម្ភពីការរើសអើងក្នុងសង្គមដែលមនុ​ស្សមួយចំនួនមិន ស្វាគមន៍ចំពោះស្នេ​ហានាង ភេទដូចគ្នានេះ ប៉ុន្តែនៅប្រទេសគេ គឺគ្រួ​សារភេទដូចគ្នា មានសិទ្ធិរស់នៅស្របច្បាប់ ខណៈដែល ប្រទេសយើង នៅមិនទាន់ទូលំទូលាយនៅឡើយ។

យ៉ាងណាក្តី កញ្ញា ពេជ្រ ម៉ារីដា បានសម្តែងសុំការអធ្យាស្រ័យពីមហាជនមួយចំនួន មេត្តាកុំរិះគន់នាងដែលបាន​សម្រេច​​​​​ចិត្ត រៀបការជាមួយមនុស្សភេទដូចគ្នាយ៉ាងនេះ។ នាងអះអាងថា ការរៀបការជាមួយមនុស្សភេទដូចគ្នា ឬផ្ទុយគ្នា វាមិនសំខាន់ទេ ប្រការសំខាន់គឺ ការមានស្នេហាស្មោះចំពោះគ្នានិងគ្នា រស់​​នៅប្រកបដោយសុភមង្គលទៅបានហើយ។

ពេជ្រ ម៉ារីដា ធ្លាប់បានថតខ្សែរឿងភាគ មានដូចជារឿង “ព្រហ្មលិខិត”, រឿង “សន្យាស្នេហ៍” និងរឿង “ម៉ឺនុយធ្នាក់ អន្ទាក់ស្នេហ៍” ។ ពេលកន្លងទៅ នាងធ្លាប់សម្តែងក្នុងខ្សែភាពយន្តជាច្រើនរឿង មានដូចជារឿង “បេស​កកម្មតន្រ្តី”, រឿង “ល្បងស្នេហ៍ពិសោធចិត្ត” ,រឿង “ម៉ែក្មេករើសកូនប្រសា” និងរឿង “ជីវិតនាងរក្សា” ជាដើម...។

ពេជ្រ ម៉ារីដា ឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈការប្រលង ស្រីស្រស់ ប្រុសស្អាត នៅឆ្នាំ២០០៥ ក្រោយមក នាងបានក្លាយជាតារាម៉ូដែល ។ ម៉ារីដា មានអាយុ២៦ឆ្នាំ​មានស្រុកកំណើតនៅភូមិស្វាយមីង ឃុំបាគូ ស្រុ​ក​កណ្តាលស្ទឹង ខេត្តកណ្តាល។ មានបងប្អូន៥នាក់ ស្រី២នាក់ នាងជាកូនទី២៕
អត្ថបទ និងរូបថត៖ ស៊ុំ សុភា

ប្រភព : ANN

ពេជ្រ ម៉ារីដា សារភាពថា មានស្នេហាភេទដូចគ្នា

កាលបរិច្ឆេទ 8/30/2013 12:12:00 PM  
Mr.Khmer © 2013. រចនាដោយៈ Mr.Khmer
Mr.Khmer ពិភពព័ត៌មានកំសាន្ត
back to top