ការលែងលះជាមួយអតីតភរិយាមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះតារាសម្ដែងលោក ព្រីង ច័ន្ទបុត្រ បានប្រកាសថា លោកបានជួបអ្នកថ្មីហើយ នេះពិតជាសំណាងណាស់។
តារាសម្ដែងរូបនេះបានសរសេររៀបរាប់លើ Wall នៃគណនី Facebook របស់ខ្លួនថា ៖ ” ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេល ដែលបានជួបមនុស្សល្អ ហើយចេះយល់ចិត្ត។ ខ្ញុំពិតជាសំណាងណាស់បើបានគាត់ធ្វើជាគូ…”។
ទោះយ៉ាងណា តារាសម្ដែងរូបសង្ហាខាងលើបាន មិនទាន់បញ្ជាក់ច្បាស់ពីអ្នកក្រោយនេះនៅឡើយ។ ប៉ុន្តែគេសង្ស័យថា ប្រហែលជានារីម្នាក់ ដែលលោកបានថតជាមួយ និងបង្ហោះលើបណ្ដាញសង្គមនោះហើយ។ ងាកមកអ្នកគាំទ្រឯណេះវិញ បានសម្ដែងការអបអរស្ទើរគ្រប់គ្នា អ្នកខ្លះថា៖ ” យកទៅកុំគិតច្រើនពេក”។
លោក ព្រីង ច័ន្ទបុត្រ បានបន្តឆ្លើយតបទៅអ្នកគាំទ្រម្នាក់ឈ្មោះ Somalen Love Yuthara ដោយការតាំងចិត្តថា ៖” បងឡែន!…ខ្ញុំត្រូវតែយកឲ្យបានព្រោះគាត់ជាមនុស្សល្អ និងមានក្រមសីលធម៌ល្អឥតខ្ចោះ”។ លោកស្រលាញ់មនុស្ស ដែលមានចំណេះដឹង និងមានក្រមសីលធម៌ល្អចេះយល់ចិត្តគ្នា។
តារាសម្ដែង លោក ព្រីង ច័ន្ទបុត្រ ទើបតែបានរៀបអាពាហ៍ពិពាហ៍ពេញច្បាប់ជាមួយអ្នកនាង គឹង សុខា កាលពីដើមឆ្នាំនេះប៉ុណ្ណោះ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ រួមរស់ជាមួយគ្នាបានជាងកន្លះឆ្នាំប៉ុណ្ណោះស្រាប់តែគូស្នេហ៍ធ្លាប់អះអាងថា ស្រលាញ់គ្នាស្ទើរលេបនេះ មានជម្លោះនឹងគ្នារហូតឈានដល់ផ្លូវបំបែកដូច្នេះ។
ទស្សនិកជនកំពុងរង់ចាំមើលថា បុរសសង្ហារលោក ព្រីង ច័ន្ទបុត្រ ពិតជាអាចឈានជើងចូលរោងអាពាហ៍ពិពាហ៍ម្ដងទៀតជាមួយនារី ដែលលោកសរសើរល្អទាំងចំណេះ និងសីលធម៌រូបនោះ ឬយ៉ាងណាទេ៕ អត្ថបទ៖ សំ ជំនាញ
ប្រភព : Sabay








