បុរស​ចំណាស់​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​ស្រវឹងស្រា​ដល់​ថ្នាក់​វង្វេងវង្វាន់​ស្មារតី ទុក​ម៉ូតូ​នៅ​ឯល​ផ្ទះ បែរជា​ដើរ​ស្រែក​តាមផ្លូវ​ថា​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ

រៀបរៀងដោយ Mr.Khmer  |  កាលបរិច្ឆេទ  3/21/2015 01:41:00 PM

​ភ្នំពេញ​-​វា​ជា​រឿង​គួរអោយ​ហួសចិត្ត​មួយ​ដែល​ធ្វើអោយ​ប៉ូលីស​ខណ្ឌ​សែន​សុខ​ភ្ញាក់ផ្អើល​ជិះ​ម៉ូតូ​ខ្វាត​ខ្វែង​ស្វែងរក​បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​ដែល​បាន​ដើរ​ស្រែក​ឆោ​រ​ឡោ​ថា​មាន​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​របស់គាត់ តែ​ការពិត​ពេល​ប៉ូលីស​ទៅដល់​កន្លែងកើតហេតុ​ហើយ​ធ្វើការ​សួរនាំ​ចុះឡើងៗ​ដោយ​ឃើញ​ស្ថាន​ភាពបុរស​ចំណាស់​ជា​អ្នក​ម៉ូតូឌុប​ម្នាក់​នោះ​ស្រវឹងស្រា​ខ្លាំងពេក​និយាយ​រក​ស្តាប់​គ្នា​មិនបាន ទើប​ពេលនោះ​ប៉ូលីស​បានសម្រេច​ចិត្ត​សួររក​លេខ​ទូរស័ព្ទ​ប្រព​ន្ឋ​ដើម្បី​សួររក​ស្លាក​លេខ​ម៉ូតូ​ដែល​ត្រូវ​ចោរ​វាយ​ប្លន់​យកទៅ​នោះ ស្រាប់តែ​ប្រព​ន្ឋ​ឆ្លើយថា​ម៉ូតូ​របស់​ប្តី​គាត់​មិន​ត្រូវបាន​ចោរ​វាយ​ប្លន់​យក​ឯល​ណា​ទេ គឺ​ប្តី​គាត់​ទុក​នៅក្នុង​ផ្ទះ​យូរហើយ ហើយក៏​មិនបាន​ជិះ​ម៉ូតូ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ដែរ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​១៥​នាទី​រំលង់​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​បុរី​សែន​សុខ តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

ផ្សាយក្នុងក្រុម:
អំពីយើង

Write admin description here..

អត្ថបទផ្សេងៗទៀត...

Mr.Khmer © 2013. រចនាដោយៈ Mr.Khmer
Mr.Khmer ពិភពព័ត៌មានកំសាន្ត
back to top