គៀត សុវណ្ណាឡាង បដិសេដ​ព័ត៌មាន​អន់​ចិត្តជាមួយ​ផលិតកម្ម

រៀបរៀងដោយ Mr.Khmer  |  កាលបរិច្ឆេទ  8/30/2013 06:34:00 PM

ភ្នំពេញ៖ អតីតតារាសម្ដែងស្រីស្រស់ គៀត សុវណ្ណាឡាង ដែលបច្ចុប្បន្ន បានក្លាយជា តារាចម្រៀងមានកេរ្តិ៍ឈ្មោះ ល្បីល្បាញគួរសម របស់ផលិតកម្មភ្លេងរីខដ ។ បើគេចាំមិនខុសទេ នាងត្រូវបានគេផ្អឹប ទុកដូចមុំាខែប្រាំង ដែលបាំងបាត់ ពីវេទិការតន្រី្ត និងសម្ដែង ជិតពីរឆ្នាំ ខណៈដំបូងឡើយ គឺត្រូវនៅក្នុងផលិតកម្ម ហង្សមាស តែមានបញ្ហាមួយចំនួន ធ្វើឲ្យនាងខ្ទាត ចេញទៅផលិតកម្ម ភ្លេងរីខដវិញ ។

យោងតាមប្រភពព័ត៌មានមួយចំនួន បាននិយាយថា តាមពិតវត្តមាន គៀត សុវណ្ណាឡាង ត្រូវបង្ហាញនៅក្នុងព្រឹត្តិការណ៍ ប្រគំតន្រី្ត Best of the Best តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ។ ការខ្ទាតចេញ ពីផលិតកម្ម ហង្សមាស នេះបានធ្វើឲ្យនាង បាត់លុយរាប់ម៉ឺនដុល្លារ ព្រោះបើនាងនៅ ប្រកបអាជីពជា តារាសម្ដែង នាងរកចំណូល បានរាប់ពាន់ដុល្លារ ក្នុងមួយខែៗ ព្រោះនាងជាតារាសម្ដែង ដែលមានទីផ្សារខ្ពស់ ម្ចាស់ផលិតផល នានាចង់បាននាង ជាតារាសម្រាប់ផ្សព្វផ្សាយ ផលិតករនានា ចង់បាននាង ជាតារាសម្ដែង តែរនាំងផលិតកម្ម បានរាំងខ្ទប់ មិនឲ្យហោះហើរ តាមចិត្តបានទេ ។

បន្ទាប់ពីជាប់គាំងមក នាងក៏ចាប់ផ្ដើមមាន សង្ឃឹមឡើងវិញ ក្រោយផលិតកម្មនេះ បានចេញលក់បទចម្រៀង ជាលើកដំបូង តែជារឿងគួរឲ្យ ចង់សើចទៅវិញ ព្រោះជិតពីរឆ្នាំ គៀត សុវណ្ណាឡាង ទទួលបានតែ បទទោលមួយបទប៉ុណ្ណោះ ដែលប្រៀបបាននឹង មានរបស់ហូប តែហូបមិនឆ្អែត ព្រោះមួយបទ មិនអាចទៅ ឡើងច្រៀងតាម ប៉ុស្ដិ៍ទូរទស្សន៍នានាបានទេ ដែលនាងនៅតែ ក្រៀមស្ញេញដដែល ។

នៅពេលនេះផលិតកម្ម បានតបស្នងការ រង់ចាំរបស់នាង ដោយការបញ្ចេញវ៉ុលពិសេសៗ ដើម្បីលើកស្ទួយនាងឡើងវិញ រួមមានវ៉ុលពីរនាក់ លោក វីរៈ សិទ្ធ និង វ៉ុលមួយទៀត ជាមួយតារាចម្រៀង ៣ដួងផ្សេងទៀត ក្នុងផលិតកម្ម។ បទទាំងនោះរួមមាន "មនុស្សរឿងច្រើន ដែលស្រលាញ់បង, ល្ងង់ៗទើបមិនឈឺចាប់, ចង់ធ្វើសង្សាស្រលាញ់គ្នាម្ដងទៀត និងបទ បែបណាល្អជាង.."។ បទចម្រៀងទាំងនេះ ជាបទថ្មីរបស់ស្រីស្អាតមុខកូរ៉េ គៀត សុវណ្ណាឡាង ដែលកំពុងតែពេញ និយមយ៉ាងច្រើន ព្រមទាំងមានការ សំណូមពរតាមវិទ្យុនានា ដែលបានបង្ហាញថា គៀត សុវណ្ណាឡាង កំពុងតែជោគជ័យ លើអាជីពនាង ។

ប្រភពមួយបាននិយាយថា ថ្វីដ្បិតតែនាងជោគជ័យ តែនាងហាក់នៅតែមិន ពេញចិត្តចំពោះ ផលិតកម្មប៉ុន្មានឡើយ។ ទស្សនិកជនជាច្រើន បានលើកឡើងថា បានប៉ុណ្ណឹងហើយ មិនពេញចិត្តទៀត.? មិនមើលតារាចម្រៀងខ្លះ ស្ទើរតែគេមិនស្គាល់ផង ចុះនាងអីក៏លោភលន់ម្ល៉េះ...?

តារាចម្រៀងស្រីស្អាត គៀត សុវណ្ណាឡាង បាននិយាយប្រាប់ LookingTODAY ថា មិនមែនចឹងទេ នាងទទួលស្គាល់ថា នាងពិតជាមាន ការមិនពេញចិត្ត នៅលើសមត្ថភាព ច្រៀងរបស់ខ្លួនឯងទេតើ.? មិនបានអន់ចិត្តអន់ថ្លើម ជាមួយផលិតកម្មទេ ទោះជាផលិតកម្មនេះ ផ្អឹបនាងចោល យូរក្រែលក៏ដោយ ។ នាងទទួលស្គាល់បទចម្រៀង មានការគាំទ្រច្រើន តែយល់ថាសំឡេងនាងនៅមានកម្រិត មិនទាន់បានល្អខ្លាំង ដូចតារារៀមច្បងឡើយ ៕



ប្រភព : lookingtoday

ផ្សាយក្នុងក្រុម:
អំពីយើង

Write admin description here..

អត្ថបទផ្សេងៗទៀត...

Mr.Khmer © 2013. រចនាដោយៈ Mr.Khmer
Mr.Khmer ពិភពព័ត៌មានកំសាន្ត
back to top