ភ្នំពេញ៖ តារាចម្រៀង ដើរម៉ូដ និងសម្តែង កញ្ញា ពេជ្រ ម៉ារីដា បានបង្ហើបឲ្យដឹងពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនថា សព្វថ្ងៃនាងមានសង្សារហើយ ដែលជាអ្នករស់នៅសហរដ្ឋអាមេរិក ប៉ុន្តែសង្សារនាង គឺជាមនុស្សស្រីដូចគ្នា។ ការទម្លាយចេញពីទំនាក់ទំនងស្នេហាភេទដូចគ្នារបស់តារាចម្រៀង និងសម្តែង ពេជ្រ ម៉ារីដា វាពិតជាធ្វើឲ្យមហាជនមួយចំនួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយមិនមានភាពស្ទាក់ស្ទើរ ដែលផុះចេញពីទឹកចិត្តរបស់នាងពិតៗ។
នៅពេលដែលឮដំណឹងបែបនេះ ប្រហែលជាធ្វើឲ្យបុរសៗមួយចំនួនលួចជញ្ជក់មាត់ ស្តាយរូបសម្រស់ដ៏ស្រស់ផូរផង់ របស់បុប្ផាមួយទងនេះមិនខាន ខណៈដែលនាងបានប្រគល់បេះដូងឲ្យទៅមនុស្សភេទដូចគ្នាបែបនេះ។
ទោះជាបែបណា ពេជ្រ ម៉ារីដា បានប្រាប់ពីមូលហេតុមួយចំនួន ដែលបណ្តាលឲ្យនាងសម្រេចចិត្តជ្រើសយកសង្សារភេទដូច គ្នាយ៉ាងដូច្នេះថា ដោយសារតែកន្លងទៅ នាងធ្លាប់ឈឺចិត្ត ស្អិតទ្រូងនឹងរឿងស្នេហាចំពោះបុរសម្នាក់ ដែលបានធ្វើបាបចិត្តនាង ជាន់ឈ្លីបេះដូងដ៏ស្មោះរបស់នាងដោយគ្មានអាណិត ទើបសម្រេចចិត្តថា ឈប់យកមនុស្សប្រុសជាគ្នាទៀតហើយ បើទោះជា ត្រូវរៀបការក៏មិនជ្រើសយកមនុស្សប្រុសដែរ។
កញ្ញា ពេជ្រ ម៉ារីដា បាននិយាយរំលឹកប្រាប់ពីចំណងស្នេហ៍របស់នាង និងសង្សារនៅអាមេរិកថា នាងបានដាក់ចិត្តស្រលាញ់ និងបង្កើតទំនាក់ទំនងស្នេហាឆ្លងទ្វីបនេះ អស់រយៈពេល៥ឆ្នាំហើយ។ បើទោះជារស់នៅឆ្ងាយពីគ្នាយ៉ាងណាក្តី ក្នុងមួយឆ្នាំ សង្សារ របស់នាងមកលេងស្រុកខ្មែរ៣ដង។ នាងបន្តឲ្យដឹងថា សង្សាររបស់នាងមានក្រុមហ៊ុនចំនួន២ ដែលគាត់ជាអ្នកគ្រប់គ្រងខ្លួនឯង ដោយដើរតួជាមនុស្សប្រុសយ៉ាងពេញលក្ខណៈ រួមទាំងការស្លៀកពាក់ កាត់សក់ គឺជាមនុស្សប្រុសសុទ្ធសាធ។
នៅពេលដែលសួរថា តើការសម្រចចិត្តយកគូអនាគតជាភេទដូចគ្នាបែបនេះ ឪពុកម្តាយមិនបន្ទោសទេឬ? នាងឆ្លើយថា ប៉ាម៉ាក់ខ្ញុំមិនបន្ទោសនោះទេ គាត់ស្របតាមការសម្រេចចិត្តរបស់ខ្ញុំ គាត់ថា ខ្ញុំធំហើយ ខ្ញុំមានការសម្រចចិត្តដោយខ្លួនឯង ពិសេសគឺរឿងគូអនាគតនេះឯង។
មតិខ្លះ លើកឡើងថា បើនាងរៀបការជាមួយស្វាមីភេទដូចគ្នានោះពិតមែន នាងនឹងគ្មានកូនបន្តវង្ស ត្រកូល មិនខាន។ ចំពោះបញ្ហានេះ ម៉ារីដា ប្រាប់ថា នាងមិនខ្វល់ពីរឿងអត់កូនចៅបន្តវង្សត្រកូលនោះទេ នាងនឹងពិភាក្សាជាមួយស្វាមី ដើម្បីរកកូនក្មួយមកចិញ្ចឹមជាកូនក៏បាន។
ពេជ្រ ម៉ារីដា បាននិយាយបន្តឲ្យដឹងថា នៅឆ្នាំ ២០១៤ ខាងមុខ សង្សាររបស់នាងនឹងមកយកនាងទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្នា ដោយកំពុងរៀបចំឯកសារផ្សេងៗដាក់ចូលទូតអាមេរិកជាបណ្តើរៗហើយ។ នាងបានប្រាប់ពីមូលហេតុដែលសង្សារ ត្រូវនាំ ទៅរស់នៅក្រៅប្រទេសយ៉ាងដូច្នេះថា ដោយសារតែនាង និងសង្សារបារម្ភពីការរើសអើងក្នុងសង្គមដែលមនុស្សមួយចំនួនមិន ស្វាគមន៍ចំពោះស្នេហានាង ភេទដូចគ្នានេះ ប៉ុន្តែនៅប្រទេសគេ គឺគ្រួសារភេទដូចគ្នា មានសិទ្ធិរស់នៅស្របច្បាប់ ខណៈដែល ប្រទេសយើង នៅមិនទាន់ទូលំទូលាយនៅឡើយ។
យ៉ាងណាក្តី កញ្ញា ពេជ្រ ម៉ារីដា បានសម្តែងសុំការអធ្យាស្រ័យពីមហាជនមួយចំនួន មេត្តាកុំរិះគន់នាងដែលបានសម្រេចចិត្ត រៀបការជាមួយមនុស្សភេទដូចគ្នាយ៉ាងនេះ។ នាងអះអាងថា ការរៀបការជាមួយមនុស្សភេទដូចគ្នា ឬផ្ទុយគ្នា វាមិនសំខាន់ទេ ប្រការសំខាន់គឺ ការមានស្នេហាស្មោះចំពោះគ្នានិងគ្នា រស់នៅប្រកបដោយសុភមង្គលទៅបានហើយ។
ពេជ្រ ម៉ារីដា ធ្លាប់បានថតខ្សែរឿងភាគ មានដូចជារឿង “ព្រហ្មលិខិត”, រឿង “សន្យាស្នេហ៍” និងរឿង “ម៉ឺនុយធ្នាក់ អន្ទាក់ស្នេហ៍” ។ ពេលកន្លងទៅ នាងធ្លាប់សម្តែងក្នុងខ្សែភាពយន្តជាច្រើនរឿង មានដូចជារឿង “បេសកកម្មតន្រ្តី”, រឿង “ល្បងស្នេហ៍ពិសោធចិត្ត” ,រឿង “ម៉ែក្មេករើសកូនប្រសា” និងរឿង “ជីវិតនាងរក្សា” ជាដើម...។
ពេជ្រ ម៉ារីដា ឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈការប្រលង ស្រីស្រស់ ប្រុសស្អាត នៅឆ្នាំ២០០៥ ក្រោយមក នាងបានក្លាយជាតារាម៉ូដែល ។ ម៉ារីដា មានអាយុ២៦ឆ្នាំមានស្រុកកំណើតនៅភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មានបងប្អូន៥នាក់ ស្រី២នាក់ នាងជាកូនទី២៕
អត្ថបទ និងរូបថត៖ ស៊ុំ សុភា
ពេជ្រ ម៉ារីដា សារភាពថា មានស្នេហាភេទដូចគ្នា
រៀបរៀងដោយ Mr.Khmer |  កាលបរិច្ឆេទ 8/30/2013 12:12:00 PM
ប្រភព : ANN
ផ្សាយក្នុងក្រុម: តារាខ្មែរ
អត្ថបទផ្សេងៗទៀត...
-
គ្មានទៀតទេ Smartphone ម៉ាកយីហោ Nokia ក្នុងពេលអនាគត
-
ព្រីម លីហ្សា ត្រៀមបង្ហាញវត្តមានក្នុងរឿងថ្មី ក្រោយទទួលបានពានប្រជាប្រិយភាព
-
មាន សូនីតា មានអាថ៌កំបាំងអ្វីក្នុងគ្រួសារ ពាន់ ភួងបុប្ផា?
-
បុរសចំណាស់ជាអ្នករត់ម៉ូតូឌុបម្នាក់ស្រវឹងស្រាដល់ថ្នាក់វង្វេងវង្វាន់ស្មារតី ទុកម៉ូតូនៅឯលផ្ទះ បែរជាដើរស្រែកតាមផ្លូវថាត្រូវចោរវាយប្លន់យកម៉ូតូ
-
ក្រុមគាំទ្រជូនដំណើរ ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា ឡើងយន្តហោះ
-
ជ្រើសរើសនារីស្រស់ស្អាតវ័យក្មេងសម្រាប់ការងារួមភេទតេស្តស្រោមអនាម័យ

.jpg)




