ពេជ្រ សូលីកា សង្ស័យ​លួច​បង្កាត់​ភ្លើង​ស្ងាត់ៗជាមួយ មូល សុវណ្ណគិរី

រៀបរៀងដោយ Mr.Khmer  |  កាលបរិច្ឆេទ  8/30/2013 01:22:00 PM

ភ្នំពេញ៖ ទោះបីជាអតីត តារាចម្រៀងល្បីឈ្មោះ ក្រមិចក្រមើម ពេជ្រ សូលីកា បានប្រកាសក្តែងៗថា ខ្លួនបានដើរចេញ ពីពិភពសិល្បៈក្តី ក៏ខ្សែជីវិតរបស់នាង ត្រូវបានមហាជន នៅតែតាមដាន និងសង្កេតមើលជាប់ជានិច្ច ពីជីវិតឯកជនរបស់នាង ព្រោះនាងជាតារាចម្រៀង មួយដួងស្ថិត ក្នុងបេះដូង របស់មហាជន និងស្រទាប់យុវវ័យ ។

កន្លងមក ពេជ្រ សូលីកា តែងតែលេចឮព័ត៌មាន ជាបន្តបន្ទាប់ពី ទំនាក់ទំនង ស្នេហារបស់នាង ជាមួយបុរសសម្បូរទ្រព្យ មានផ្កាយលើស្មារម្នាក់ និងជាមួយបុរស អាណិកជនម្នាក់ផងដែរ ។ តែមួយរយៈចុងក្រោយនេះ មហាជនហាក់ មិនសូវបានឃើញ បណ្តាញសារព័ត៌មានចុះផ្សាយ ពីរឿងរ៉ាវស្នេហា លាក់កំបាំង របស់នាងទេ ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកសារព័ត៌មាន ក្នុងស្រុកមួយចំនួន មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះ កញ្ញា ពេជ្រ សូលីកា ថា នាងតែងតែគេចវេស ពីការស្នើសុំផ្តល់បទសម្ភាសន៍ និងគេចវេសពីកាណុង កាមេរ៉ារបស់ អ្នកកាសែតជានិច្ច ។ ការគេចវេសមិន ឲ្យអ្នកកាសែត បានផ្តិតយករូបភាព និងផ្តល់បទសម្ភាសន៍ របស់នាងបែបនេះ បានធ្វើឲ្យគេយល់ឃើញថា ប្រហែលជាមាន រឿងអាស្រូវច្រើន មិនអាចប្រឈមមុខ នឹងការសួរដេញដោល ពីអ្នកកាសែតបាន ។

ដោយឡែក ខណៈបាត់មុខពីវិថី សិល្បៈអស់មួយរយៈ ស្រាប់តែថ្មីៗនេះ កញ្ញា ពេជ្រ សូលីកា ត្រូវបានអ្នកនៅក្នុង ចង្កោមសិល្បៈ សុំមិនបញ្ចេញឈ្មោះ ទម្លាយបង្ហើបប្រាប់គេហទំព័រ LookingTODAY ថា អតីតតារាចម្រៀង ប្រចាំផលិតកម្ម អឹម កញ្ញា ពេជ្រ សូលីកា កំពុងតែមានទំនាក់ទំនង ស្នេហាស្ងាត់ៗ ជាមួយតារា សម្តែងរូបសង្ហា លោក មូល សុវណ្ណគិរី ។ លើសពីនេះទៅទៀត ប្រភពដដែលបានឲ្យដឹងថា គេតែងតែឃើញ ពេជ្រ សូលីកា និងលោក មូល សុវណ្ណគិរី ទៅដើរលេង ចូលក្លឹបកម្សាន្ត នឹងទៅញ៉ាំអីជាមួយគ្នា ជាញឹកញាប់ទៀតផង ។

ខណៈលេចចេញ ព័ត៌មានបែបនេះ គេក៏បានឃើញថា យ៉ាងច្បាស់ថា នៅក្នុង Page ហ្វេសប៊ុករបស់ ពេជ្រ សូលីកា បានបង្ហោះរូបភាពរបស់នាង ថតជាមួយ លោក មូល សុវណ្ណគិរី ដែលបង្ហាញពី ភាពស្និទ្ធស្នាលជាមួយគ្នា ដើម្បីឲ្យមហាជនបានឃើញ ។ ម្យ៉ាងវិញទៀតការបង្ហាញ រូបភាពកៀកកើយ ជាមួយប្រុសក្មេង មូល សុវណ្ណគិរី នៅគ្រានេះ ក៏ស្របពេលជាមួយ នឹងការប្រកាសលា ឈប់ពីសង្វៀនសិល្បៈរបស់ ពេជ្រ សូលីកា ផងដែរ។ ចំពោះមូលហេតុចំបងមួយ ដែលបណ្ដាលឲ្យ ស្រីស្រស់គួរឲ្យក្នក់ក្នាញ់ សម្បូរប្រុសចោម ពេជ្រ សូលីកា សម្រេចចិត្តយ៉ាងតក់ក្រហល់ ដើរចេញពីការងារ សិល្បៈនេះ គឺអាចមកពីនាងត្រូវ បានហ៊ុំព័ទ្ធដោយ រឿងអាស្រូវស្នេហា ចាក់ស្រែះ ដោះស្រាយមិនចេះចប់ ខណៈដែលបណ្ដាញ សារព័ត៌មានចេះតែ បើកកកាយយកមក ចុះផ្សាយជាបន្តបន្ទាប់។

មជ្ឈដ្ឋានអ្នកចូលចិត្តតាមដាន សកម្មភាពតារាខ្មែរ បានធ្វើការកត់សម្គាល់ និងវាយតម្លៃថា ដំណើរងាកទៅភាពស្និទ្ធស្នាល ជាមួយលោក មូល សុវណ្ណគិរី ពីសំណាក់ស្រីស្រស់ ពេជ្រ សូលីកា គឺអាចគ្រាន់តែជា ឆាកល្ខោនឆ្ពិនភ្នែកមហាជន ដែលនាងធ្លាប់ប្រើ យុទ្ធសាស្រ្តបែបនេះ ជាច្រើនដងមកហើយ ដើម្បីបំភ័ន្តអាថ៌ កំបាំងស្នេហារបស់នាង មិនឲ្យអ្នកដឹងពីស្នេហាពិត ដែលកំពុងកើតឡើងសព្វថ្ងៃ ទៀតផង។

តែទោះជាយ៉ាងណាពាក់ព័ន្ធ នឹងព័ត៌មានដែលលេចចេញ ពីអ្នកនៅក្នុងចង្កោមសិល្បៈ ថា ពេជ្រ សូលីកា កំពុងតែមាន ទំនាក់ទំនង ស្នេហាជាមួយលោក មូល សុវណ្ណគិរី នាពេលនេះ គេហទំព័រ LookingTODAY មិនអាច់ទាក់ទង សុំការបកស្រាយពី កញ្ញា ពេជ្រ សូលីកា បានទេ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៣នេះ ដោយលេងទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ពុំអាចទាក់ទងបាន ។

ប៉ុន្តែយ៉ាងណាក្តី គេហទំព័រ LookingTODAY រងចាំស្វាគមន៍ជានិច្ច ចំពោះការចេញមុខបកស្រាយ របស់កញ្ញា ពេជ្រ សូលីកា ដើម្បី ឲ្យអស់មន្ទិល សង្ស័យពីបញ្ហានេះ៕





ប្រភព : Lookingtoday

ផ្សាយក្នុងក្រុម:
អំពីយើង

Write admin description here..

អត្ថបទផ្សេងៗទៀត...

Mr.Khmer © 2013. រចនាដោយៈ Mr.Khmer
Mr.Khmer ពិភពព័ត៌មានកំសាន្ត
back to top