ព្រីម លីហ្សា ​ត្រៀម​បង្ហាញ​​វត្ត​មាន​​ក្នុង​រឿង​ថ្មី ​ក្រោយ​ទទួល​បាន​​ពា​ន​​ប្រជាប្រិយភាព​

រៀបរៀងដោយ Mr.Khmer  |  កាលបរិច្ឆេទ  9/04/2013 09:46:00 AM

ភ្នំពេញ ៖ កន្លងមក កញ្ញា ព្រីម លីហ្សា មិនសូវ​ទទួល​ការងារ​ក្នុងស្រុក​ប៉ុន្មាន​ទេ ដោយសារតែ​នាង​មានការ​មមាញឹក ការងារ​រកប្រាក់​នៅក្រៅ​ស្រុក​ហើយ​អាច​រកចំណូលបាន​ច្រើនជាង​ចំណូល​ក្នុងស្រុក​ទើប​នាង​មិនសូវ​អើពើ​ទទួល​ការងារ​សម្ដែង​ក្នុងស្រុក ។ តែ​ក្រោយពី​នាង បានទទួល​ពាន​ប្រជាប្រិយភាព ប្រចាំ​ឆ្នាំនេះ​រួច គេ​សង្កេតឃើញថា នាង​ហាក់​មាន​ភាពប្រែប្រួល ដោយ​នាង​បាន​ផ្អាក​ការងារ​ក្រៅ​ស្រុក ដោយមាន​គម្រោង​ក្នុង​ការចេញ​ថត​រឿង ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​
​ជួប​ជាមួយ LookingTODAY តាម​ទូរស័ព្ទ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ កញ្ញា ព្រីម លីហ្សា បាន​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ន​នាង​មានការ​មមាញឹក ជាមួយ​ការងារ​ច្រើន​គួរសម ហើយ​ពេលនេះ​ត្រូវ​ផ្អាក​ការងារ​ចេញ​ក្រៅ​ស្រុក​មួយរយៈ​សិន ព្រោះ​កំពុងតែ ជាប់ដៃ​ថត ឈុត​ខារ៉ាអូខេ និង​ត្រៀម​ថត​រឿង​ថ្មី ។​
​តារា​ស្រី​រូប​ស្រស់​កូនកាត់​បី​សាសន៍ ព្រីម លីហ្សា បាន​ប្រាប់​ឲ្យ​ដឹងថា "​ខ្ញុំ​មិនសូវ​ទទួល​ការងារ​ក្រៅ​ស្រុក​ទេ ព្រោះថា​កំពុងតែ ចាប់ផ្តើម​ការងារ ក្នុងស្រុក ដោយសារ​កន្លងមក ធ្លាប់មាន​ម្ចាស់​ផលិតកម្ម​ទាក់ទង​ខ្ញុំ​ច្រើន តែ​ខ្ញុំ​តែងតែ​បដិសេធ មិន​ទទួល តែ​ពេលនេះ​មាន​ពេលទំនេរ អាច​ដកឃ្លា​បាន ទើប​ទទួល​ថត​រឿង​ថ្មី តែម្តងទៅ ..!" ។​
​កញ្ញា លីហ្សា បាន​ប្រាប់​ឲ្យ​ដឹងថា នាង​មិនទាន់​ចង់​បង្ហើប​ពី​ចំណងជើង​រឿង ក៏ដូចជា​ពេលវេលា​ក្នុង​ការថត​និង​ការដាក់​បញ្ចាំង​ទេ តាមពិតទៅ​នាង ក៏​ចង់​សាកល្បង ក្នុង​ការថត​រឿង​ថ្មី​មួយ​នេះដែរ ។ សង្ឃឹមថានឹង​អាច​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន ក្រោយពី​រឿង​នោះ​ថត​ចប់​ដាក់​បញ្ចាំង ចំពោះ​​គម្រោង​ថត​រឿងនេះ នាង​មាន​ចង់​ថត​យូរហើយ មិនមែន​ទើបតែ​បាន​ពាន​ហើយ​ទើប​ចាប់ផ្តើម ចូលប្រឡូក​ក្នុង​សិល្បៈ​ខ្លាំង​ទេ ៕​





ប្រភព : Lookingtoday

ផ្សាយក្នុងក្រុម:
អំពីយើង

Write admin description here..

អត្ថបទផ្សេងៗទៀត...

Mr.Khmer © 2013. រចនាដោយៈ Mr.Khmer
Mr.Khmer ពិភពព័ត៌មានកំសាន្ត
back to top