អត្ថបទព័ត៌មានថ្មីៗ
Showing posts with label ព័ត៌មានប្លែកៗ. Show all posts

ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​បាន​ក្លាយជា​ភី​ឡុត​បើក​យន្តហោះ​ក្មេង​បំផុត​លើក​ដំបូង​របស់​ពិភពលោក។ក្មេងប្រុស ​He Yide​ដែល​មាន​រហស្សនាម​ថា ​Duoduo​មកពី​ប្រទេស​ចិន បាន​ធ្វើការ​ហោះហើរ​រយៈ​ពេល​ ៣៥​នាទី​ឆ្លងកាត់​ឧទ្យាន​សត្វ ​Beijing Wildlife Park
គ្រូ​ជា​អ្នក​អង្គុយ​នៅ​ពីក្រោយ​គាត់ ប៉ុន្តែ​ក្មេងប្រុស​ម្នាក់​នេះ​អាច​បើក​យន្តហោះ​ដោយ មិន​ចាំបាច់​មាន​អ្នក​បង្គាប់​គេ​នោះ​ឡើយ។ ក្មេងប្រុស​ម្នាក់​នេះ​បើក​យន្តហោះ​ធុន​ Bee 3​ដែល​មាន​ទម្ងន់​ត្រឹមតែ​១០០​គីឡូក្រាម​តែ ប៉ុណ្ណោះ។
លោក ​He Liesheng​ដែល​ត្រូវជា​ឪពុក​ក្មេងប្រុស និង​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​វាយនភណ្ឌ​មួយ​នៅ​ទីក្រុង ណាន​ជី​ង បាន​ចំណាយ​លុយ​៣០០០០​យ៉​ន់​(​ស្មើនឹង​៣១៥៣​ផោន​)​សម្រាប់​បង្រៀន​បើកបរ​យន្តហោះ​នេះ។
លោក He Liesheng​ក៏បាន​បង្ហោះ​វគ្គ​ហ្វឹកហ្វឺន​របស់​កូនប្រុស​លោក​ផង​ដែរ។ ការ​ហ្វឹកហ្វឺន​នៅ​ក្នុង​ការ​ហោះហើរ កីឡា និង​គណិតវិទ្យា​ ក្មេងប្រុស Duoduoត្រូវ​ក្រោក​ពី​ព្រឹក​ម៉ោង​៤​និង​៣០​នាទី និង​ឲ្យ​មកដល់​ព្រលាន​យន្តហោះ​ម៉ោង​៥ ជា​រៀងរាល់​ថ្ងៃ។ ឪពុក​របស់​ក៏​ទទួល បាន​រហស្សនាម​Eagle Dad​ផង​ដែរ ក្រោយ​ពេល​លោក​ហ៊ាន​ចំណាយ​លុយ​ឲ្យ​កូន​រៀន​បើក​យន្តហោះ​បែបនេះ។
មិនតែប៉ុណ្ណោះ​នេះ​ទេ ក្មេងប្រុស​អច្ឆរិយៈ​ម្នាក់​នេះ​ថែមទាំង​ចេះ​បើកទូក​ក្តោង និង​ឡើង​ភ្នំ​ហ្វ៊ូ​ជី នៅ​ប្រទេស​ជប៉ុន អំឡុង​ពេល​មាន​ព្យុះភ្លៀង​ទៀត​ផង។
មាន​ពេល​ម្តង​នោះ​កាលពី​ឆ្នាំមុន លោក Eagle Dad​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ពេល​ដែល​មាន​វីដេអូ មួយ​ឃើញ​គាត់​បង្ខំ​កូនប្រុស​ខ្លួនឯង​ដើរ​ស្រាត​កាត់​ព្រិល​ក្នុង​សីតុណ្ហភាព​-១៣​អង្សា​សេ​នោះ៕

ប្រភព  : កម្ពុជាថ្មី

ក្មេង​​ប្រុស​​អាយុ​​៥​​ឆ្នាំ​​ក្លាយជា​ភីឡុត​យន្តហោះ​លើក​ដំបូង​របស់​ពិភពលោក

កាលបរិច្ឆេទ 9/04/2013 09:37:00 AM  
ជួបជាមួយនារីជនជាតិរុស្ស៊ី វ័យ ១៧ឆ្នាំ មានឈ្មោះថា Julia Vins ដែលបានទាក់ទាញចំណាប់អារម្មណ៏ សហគមន៏​កីឡា​លើក​សាច់​ដុំ​អន្តរជាតិ​ តាម​រយៈប្​រព័ន្ធអនឡាញ​ ដោយ​ការ​បង្ហាញ​សាច់​ដុំដ៏​ធំ​ ដូចអ្នកប្រដាល់អន្តរជាតិ រួមទាំងមុខមាត់ស្អាតដូចតុក្កតា។

ជាមួយគ្នានេះដែរ នារីជនជាតិរុស្ស៊ីរូបនេះ ក៏បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែត នៅក្នុងប្រទេសចិន និងជប៉ុន មានការចាប់អារម្មណ៏ខ្លាំង ទៅលើរូបនាងផងដែរ ដោយសារតែនាង ជានារីដែលមានមុខមាត់ស្អាត ដូចកូនតុក្កតា ប៉ុន្តែបែរជាមានសាច់ដុំធំៗ ដូចអ្នកប្រដាល់អន្តរជាតិទៅវិញ។

គួរបញ្ជាក់ផងដែរថា នារីវ័យក្មេងមានមានមុខមាត់ស្អាតដូចតុក្កតា និងមានសាច់ដុំធំៗ ដូចអ្នកប្រដាល់អន្តរជាតិរូបនេះ បានធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៏ទៅលើរូបនាង បន្ទាប់ពីនាងបានបង្ហោះរូបថតរបស់នាងជាច្រើនសន្លឹក ទៅលើបណ្តាញទំនាក់ទំនងសង្គមអ៊ឺរ៉ុប “vk.com”៕ដោយ  ប៊ី

ប្រភព : ខ្មែរឡូត

នារីវ័យក្មេងជនជាតិរុស្ស៊ី មានមុខមាត់ស្អាតដូចតុក្កតា ប៉ុន្តែ​សាច់​ដុំ​ធំ​ដូច​អ្នក​ប្រដាល់

ជួបជាមួយនារីជនជាតិរុស្ស៊ី វ័យ ១៧ឆ្នាំ មានឈ្មោះថា Julia Vins ដែលបានទាក់ទាញចំណាប់អារម្មណ៏ សហគមន៏​កីឡា​លើក​សាច់​ដុំ​អន្តរជាតិ​ តាម​រយៈប្​រព័ន្ធអនឡាញ​ ដោយ​ការ​បង្ហាញ​សាច់​ដុំដ៏​ធំ​ ដូចអ្នកប្រដាល់អន្តរជាតិ រួមទាំងមុខមាត់ស្អាតដូចតុក្កតា។

ជាមួយគ្នានេះដែរ នារីជនជាតិរុស្ស៊ីរូបនេះ ក៏បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែត នៅក្នុងប្រទេសចិន និងជប៉ុន មានការចាប់អារម្មណ៏ខ្លាំង ទៅលើរូបនាងផងដែរ ដោយសារតែនាង ជានារីដែលមានមុខមាត់ស្អាត ដូចកូនតុក្កតា ប៉ុន្តែបែរជាមានសាច់ដុំធំៗ ដូចអ្នកប្រដាល់អន្តរជាតិទៅវិញ។

គួរបញ្ជាក់ផងដែរថា នារីវ័យក្មេងមានមានមុខមាត់ស្អាតដូចតុក្កតា និងមានសាច់ដុំធំៗ ដូចអ្នកប្រដាល់អន្តរជាតិរូបនេះ បានធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៏ទៅលើរូបនាង បន្ទាប់ពីនាងបានបង្ហោះរូបថតរបស់នាងជាច្រើនសន្លឹក ទៅលើបណ្តាញទំនាក់ទំនងសង្គមអ៊ឺរ៉ុប “vk.com”៕ដោយ  ប៊ី

ប្រភព : ខ្មែរឡូត

កាលបរិច្ឆេទ 8/30/2013 02:41:00 PM  
ក្រុមនារី​ក្នុងហាងម៉ាស្សា និងសូណា ដ៏ល្បីល្បាញ​មួយ បាន​ធ្វើ​រឿង​ដ៏គួរឲ្យភ្ញាក់ផ្អើល ដែល​ហាង​ផ្សេងៗ​ទៀត​មិនដែលធ្វើ រឺមិនហ៊ានធ្វើ គឺការ​ថត​រូបផ្សព្វផ្សាយ​ អំពីសេវាកម្ម​ដ៏សិចស៊ីរបស់ខ្លួន។

ការភ្ញាក់ផ្អើលនេះ បានកើតឡើង​បន្ទាប់ពីគេ​បានឃើញ​រូបភាព​របស់នារីម៉ាស្សា និងសូណា ជាច្រើន​បានត្រូវគេ​បង្ហោះ​ទៅកាន់ អនឡាញ បង្ហាញ​ពី​សេវាកម្ម​ប្លែកៗរបស់ខ្លួន ដែល​មិនគ្រាន់តែ​ម៉ាស្សា តែនៅ​មាន​លើសពីនេះទៀត។ ហើយរូបភាព​ទាំងនេះ ត្រូវបាន​ដកស្រង់​យកមក​ចុះផ្សាយក្នុងគេហទំព័រ​រូបភាពដ៏ល្បីល្បាញ​មួយឈ្មោះថា ស៊ាន់។

យ៉ាងណាក៏ដោយ គេមិនដឹងថា​ហាងនេះ ឈ្មោះអ្វីនោះទេ ក្រៅតែពីដឹងថា វាមានទីតាំងនៅ​ប្រទេសចិន ហើយក៏មិនដឹង​ពីគោលបំណង​ពិត​ប្រកដ​របស់អ្នក​ធ្វើ​ការផ្សព្វផ្សាយនេះដែរ៕

ប្រភព : នាវា

ក្រុមនារី​ម៉ាស្សា​ និងសូណា ថតផ្សាយ​ពាណិជកម្ម​ធ្វើ​ឲ្យផ្អើល​អនឡាញ​

ក្រុមនារី​ក្នុងហាងម៉ាស្សា និងសូណា ដ៏ល្បីល្បាញ​មួយ បាន​ធ្វើ​រឿង​ដ៏គួរឲ្យភ្ញាក់ផ្អើល ដែល​ហាង​ផ្សេងៗ​ទៀត​មិនដែលធ្វើ រឺមិនហ៊ានធ្វើ គឺការ​ថត​រូបផ្សព្វផ្សាយ​ អំពីសេវាកម្ម​ដ៏សិចស៊ីរបស់ខ្លួន។

ការភ្ញាក់ផ្អើលនេះ បានកើតឡើង​បន្ទាប់ពីគេ​បានឃើញ​រូបភាព​របស់នារីម៉ាស្សា និងសូណា ជាច្រើន​បានត្រូវគេ​បង្ហោះ​ទៅកាន់ អនឡាញ បង្ហាញ​ពី​សេវាកម្ម​ប្លែកៗរបស់ខ្លួន ដែល​មិនគ្រាន់តែ​ម៉ាស្សា តែនៅ​មាន​លើសពីនេះទៀត។ ហើយរូបភាព​ទាំងនេះ ត្រូវបាន​ដកស្រង់​យកមក​ចុះផ្សាយក្នុងគេហទំព័រ​រូបភាពដ៏ល្បីល្បាញ​មួយឈ្មោះថា ស៊ាន់។

យ៉ាងណាក៏ដោយ គេមិនដឹងថា​ហាងនេះ ឈ្មោះអ្វីនោះទេ ក្រៅតែពីដឹងថា វាមានទីតាំងនៅ​ប្រទេសចិន ហើយក៏មិនដឹង​ពីគោលបំណង​ពិត​ប្រកដ​របស់អ្នក​ធ្វើ​ការផ្សព្វផ្សាយនេះដែរ៕

ប្រភព : នាវា

កាលបរិច្ឆេទ 8/30/2013 12:45:00 PM  
នី​ហ្សេ​រី​យ៉ា ៖ ហេតុការណ៍​​ដ៏​ចម្លែក​​មួយ ដែល​​គ្រប់ៗ​​គ្នា​​ ចង​ចាំ​​ឥត​​ភ្លេច បាន​​កើត​ឡើង​​កាល​ពី ពាក់​កណ្តាល​​ខែ​កញ្ញា ឆ្នាំ​​២០១២ ខណៈ​ដែល​​ស្ត្រី​​ម្នាក់ សម្រាល​កូន​មក បែរ​​ជា​មាន​​រូប​រាង​​ដូច​ជា សត្វ​​សេះ​​ឬ​សត្វ​​ពពែ នៅ​ឯ​​ទី​កន្លែងសក្ការ​បូជា​សម្រាប់ មនុស្ស​បន់ស្រន់​ផ្សេងៗ នៃ​សហគមន៍​អេ​វ៉​រៀ​រៀ នៅតាម​ដង​វិថី​បេ​នី​ន សា​ពី​លី នៃ​ទីក្រុង​បេ​នី​ន ខេត្ត​អេ​ដូ ប្រទេស​នី​ហ្សេ​រី​យ៉ា​។

ស្ត្រី​ដ៏​អភ័ព្វ​រូបនេះ​បាន​រៀបការ អស់​រយៈពេល ១១​ឆ្នាំ​មកហើយ តែ​ពុំមាន​កូនចៅ មួយ​គ្រាប់​សោះ​។ អ្នកស្រី វើ​រ៉ូ​នី​កា អេង​ហ្គី​ប័​រ ដែលជា​គិលានុបដ្ឋាយិកា បាន​និយាយថា ស្ត្រី​ដែល​គេ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ គឺមានរ​បរជា​អ្នកលក់​បន្លែ អស់​រយៈពេល​ជាង ១០​ឆ្នាំ​មកហើយ​គាត់​មាន​សន្តាន​ចិត្តល្អ​ហ៊ាន​លះបង់ កម្លាំងកាយ​មិន​ខ្លាច​នឿយហត់ និង​លុយកាក់​សម្រាប់​ផ្គត់ផ្គង់ ដល់​ប្រុស​កំណាន់ចិត្ត​ខ្លួន​ឲ្យ​រៀនសូត្រ នៅ​ថ្នាក់​មហាវិទ្យាល័យ ហើយ​ក្រោយមក ពួកគេ​បាន​បែកបាក់​គ្នា ដោយសារ​ឪពុកម្តាយ​ជំទាស់​។​

​អ្នកស្រី វើ​រ៉ូ​នី​កា អេង​ហ្គី​ប័​រ បាន​ប្រាប់ថា « នាង​បាន​ស្រវា​ចាប់​កាន់ ជើងមនុស្ស​ដទៃ ខណៈពេល​នាង​ខំប្រឹង​សម្រាលកូន​។ លុះ​ទារក​នោះបាន​កើតចេញ​មកហើយ ស្រាប់តែ​មនុស្សម្នា ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ឃើញ​ទារក​នោះ មាន​លក្ខណៈខុស​ប្រក្រតី ដោយ​អ្នកខ្លះ​គិតថា ទារក​នោះ​មាន​រូបរាង ដូចជា​សត្វ​ពពែ និង​អ្នកខ្លះ​ថា រាងដូចជា​សត្វ​សេះ ដោយសារ​វា​មាន​កវែង និង​ត្រចៀក​វែង​ដូចជា​សត្វ​មែន »​។

ស្ត្រី​នោះ​ត្រូវបាន​គេ​ផ្តល់​ថ្នាំ សម្រាប់​ព្យាបាល​ខណៈ​កូន ដែល​ចម្លែក​របស់​នាង ត្រូវគេ​ដាក់​ទុកចោល រហូតដល់​ផុតដង្ហើម នៅ​កម្រាល​ឥដ្ឋ ដោយ​គ្មាន​អ្នកណា​អើពើ មើល​វា​ឡើយ​។ អព្ភូតហេតុ​បានកើត​ឡើង បែប​នោះ​ក៏បាន​ធ្វើ​ឲ្យ​អ្នក​ដែល ចូលទៅ​គោរព​ព្រះ ក្នុង​ព្រះវិហារ​មាន​អារម្មណ៍​ខ្ពើមរអើម​ផងដែរ ចំពោះ​រឿង​ទារក​ចម្លែក ដែល​បាន​សម្រាល​នៅ​ទីនោះ​។  មនុស្ស​មួយចំនួន​បាន​ឲ្យ​ដឹងថា វា​ប្រាកដ​ជាមាន​ពាក់ព័ន្ធ​នឹង​រឿង​វេទមន្ត កាឡាខ្លួន​ជាមិនខាន ព្រោះ​គេ​ធ្លាប់​ឃើញ​លុយ អាច​ប្រែ​កាឡាខ្លួន ជា​សត្វ​អណ្តើក​នៅក្នុង ព្រះវិហារ​នេះ​កាលពីមុន​។​

​យ៉ាងណាក៏ដោយ​លោក​វេជ្ជបណ្ឌិត ជឺ​រី យូ​វៃ​ហ្វូ អ្នក​ប្រឹក្សា​និង​ជា​នាយក​មន្ទីរពេទ្យ ទីក្រុង​បេ​នី​ន ក៏ត្រូវ​បាន​គេ​ធ្វើការ​ទាក់ទង ដើម្បី​ផ្តល់យោបល់​ចំពោះ​រឿង ដែល​ស្ត្រី ម្នាក់​សម្រាល​បានកូន រាង​ដូច​សត្វ​សេះ​នេះដែរ​។ លោក​វេជ្ជបណ្ឌិត បាន​បន្តថា « ព្រះ​ជា​ម្ចាស់​មិនបង្កើត​ឲ្យ​មាន អព្ភូតហេតុ​បែបនេះ​ទេ ហើយ​ព្រះ​នឹងមិន​ផ្តល់នូវ​កំណើត​ទារក ឲ្យ​ស្ត្រី​ម្នាក់នេះ​ជា​កូន​សេះ បែបនេះ​បានដែរ »៕
ប្រភព : Watphnom

រំលឹក​រឿងរ៉ាវ​របស់​ស្ត្រី​ដ៏​អភ័ព្វ ដែល​សម្រាល​បានកូន​សេះ ត្រូវគេ​ទុក​ឲ្យ​ដាច់ខ្យល់​ស្លាប់​

កាលបរិច្ឆេទ 8/30/2013 12:00:00 PM  
ស្ដ្រីម្នាក់​ត្រូវ​បាន​ ក្រុម​គ្រូពេទ្យ​ជឿជាក់​ថា​ នាង​មិន​មាន​ផ្ទៃពោះ​នោះ​ទេ​ តែ​មូល​ហេតុ​ដែល​ធ្វើឲ្យ​ពោះនាង​ធំនោះ ​ដោយសារ​តែមានសត្វពស់​នៅក្នុង​នោះ។​

តាមសារព័ត៌មានរបស់អង់គ្លេស បានឲ្យដឹងថាស្ដ្រីម្នាក់មានឈ្មោះថា ម៉ារី ថូសថីស៊ី(Maria Tsotetsi) អាយុ ៤៩ឆ្នាំ ជាអ្នករស់នៅក្នុងស្រុក Vosloorus ភាគខាងកើតនៃ Johannesburg អាហ្វ្រិកខាងត្បូង បានអះអាងថានាងត្រូវបាន ព្រឹទ្ធាចារ្យនៅក្នុងស្រុកនេះ ដាក់ពស់ចូល។

តាមការស៊ើបអង្កេតដំបូង បានឲ្យដឹងថា ដំបូងនាងបានទៅកាន់មន្ទីរពេទ្យមួយនៅក្នុងស្រុក ដោយសារតែពោះនាងចេះតែធំឡើងៗ ដោយនៅក្នុងនោះគ្រូពេទ្យនិយាយថា ពោះនាងនឹងវិវឌ្ឍន៍កាន់តែធំ លុះត្រាតែធ្វើការវះកាត់  ដែលនាងនឹងត្រូវបាត់បង់ឈាមច្រើនដូចគ្នា។ ប៉ុន្ដែដោយក្រុមគ្រួសារនាង មានជីវភាពក្រីក្រ និងពុំមានប្រាក់គ្រប់គ្រាន់សម្រាប់ការវះកាត់ នាងបានត្រឹមតែចាកចេញពីមន្ទីរពេទ្យជាមួយនឹង ថ្នាំព្យាបាលតែប៉ុណ្ណោះ។ ជាមួយគ្នានោះ មិត្ដប្រុសរបស់នាងមិនដឹងជាជួយនាងយ៉ាងណាក៏នាំនាង ទៅជួប ព្រឹទ្ធាចារ្យ ដើម្បីធ្វើការព្យាបាល។ នៅក្នុងការព្យាបាលនោះ នាងតម្រូវឲ្យដោះខោអាវចេញទាំងអស់ និងបុរសជាព្រឹទ្ធាចារ្យ នោះបានឲ្យនាងលេបថ្នាំបុរាណ ដែលថ្នាំនោះគ្របដណ្ដប់ដោយស្បែកពស់សនិងត្នោត។ នៅក្នុងនោះ បុរសនេះបានអះអាងថា វានឹងអាចជួយព្យាបាលនាង។ ប៉ុន្មានថ្ងៃក្រោយមក នាងក៏ចាប់ផ្ដើមឈឺ និងបាក់ធ្មេញថែមទៀត តែអ្វីដែលមិននឹកស្មានដល់នោះ មិត្ដប្រុសនាងបែរជាបែកចិត្ដ ក្រោយពីទៅជួបព្រឹទ្ធាចារ្យ នោះ។ ដោយមិនអស់ចិត្ដនាង ក៏បានទៅមន្ទីរពេទ្យម្ដងទៀត ដើម្បីធ្វើការពិនិត្យ តែបែរជាប្រទះឃើញ មានសត្វពស់នៅក្នុងពោះទៅវិញ ដែលនេះជាមូលហេតុដែលធ្វើឲ្យ សុខភាពនាងកាន់តែចុះខ្សោយ។

ជាចុងក្រោយអ្វីដែលនាងចង់បាននោះ គឺនាងចង់ឲ្យមិត្ដប្រុសត្រលប់មកវិញ និងយកសត្វពស់នេះចេញពីក្នុងពោះ។

តាមសម្ដីគ្រូថ្នាំបុរាណម្នាក់ បាននិយាយថា រឿងរ៉ាវទាំងនេះអាចកើតឡើង ដោយសារតែមានច្រណែនឈ្នានីសនាង ដោយឲ្យស្ដ្រីខាងលើ មិនអាចស្វែងរកមិត្ដប្រុសថ្មីបាន ព្រោះតែមិត្ដប្រុសថ្មីនេះអាចស្លាប់ ក្រោយពីរួមភេទជាមួយនាង៕
ប្រភព : ខ្មែរឡូត

ស្ដ្រីម្នាក់នឹកស្មានថាមានផ្ទៃពោះមានកូន​តែ​បែរ​ជា​មាន​សត្វ​ពស់​ទៅ​វិញ​

កាលបរិច្ឆេទ 8/30/2013 10:20:00 AM  
​ក្រុង​ប៉េកាំង ៖ មនុស្ស​ជាច្រើន ធ្លាប់​មាន​​ការ​ភ្ញាក់​ផ្អើល ចំ​ពោះ​​ដំណឹង​​ផ្សព្វ​ផ្សាយ ប្រ​កាស​​ជ្រើស​រើស ក្រុម​​នារី​​ស្រស់​ស្អាត និង​​រវា​ស​រវៃ​​ចាប់​ពី​​អាយុ ១៨​​ឆ្នាំ​​ដល់ ២៥​ឆ្នាំ សម្រាប់​​បម្រើ​ការ​​ងារ​​ជា អ្នក​​តេស្ត​​ស្រោម​អ​នា​ម័យដោយ​​ពួក​គេ​​អាច​​ទទួល​បាន ប្រាក់កម្រៃ​ចំនួន ៥៨៨​ដុល្លារ ក្នុង​មួយថ្ងៃ​។​
ក្រោយ​ការជូនដំណឹង ត្រឹម​រយៈពេល ៣​ម៉ោង​សោះ ក៏មាន​ក្រុម​នារី​ស្រស់​សោភា បានដាក់​ពាក្យ​បម្រើ​ការងារ​នោះ​ចំនួន ២២ នាក់​ទៅហើយ  បើទោះបីជា​ដំណឹង​ជ្រើសរើស​នោះ ត្រូវបាន​គេ​បង្ហោះ​នៅតាម​គេហទំព័រ​របស់ ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ តែមួយ​ប៉ុណ្ណោះ ដោយមាន​ទស្សនៈ ខាងក្រៅ​ហៅ​វា​ថា​ជា ទង្វើ​មួយ​ដែល​នឹង​អាច​បង្ក​ឲ្យ​មាន នូវ​សកម្មភាព​ពេស្យាចា​រ្យ​។​​
លោក ឈិន  ដែល​បាន​បម្រើ​ការងារ នៅឯ​ក្រុមហ៊ុន​ផលិត ស្រោមអនាម័យ មាន​មូលដ្ឋាន​នៅ ក្រុង​ស៊ា​ង​ហៃ​នោះ បាន​និយាយថា ក្រុមហ៊ុន​បាន​ជួល ក្រុម​នារី​ស្អាត​ក្មេងៗ ឲ្យ​ធ្វើការ​តេស្ត​ស្រោម អនាម័យ​នេះ រយៈពេល​បួន​ឬ​ប្រាំ​ខែ​ហើយ​។ គេ​បាន​សម្ភាសន៍​នារីៗ ទាំងនោះ​រួចរាល់​អស់ហើយ ខណៈដែល​ក្រុម​បុរសៗ​ក៏​គេ​បាន ជ្រើសរើស​សម្រាប់​ការងារ​នេះដែរ​។​ 
​លោក ឈិន បន្តថា ជាទូទៅ​ក្រុមហ៊ុន​ធំៗ ច្រើនតែ​ប្រើ​គ្រឿង​ម៉ាស៊ីន សម្រាប់​ពិសោធន៍​លើ ស្រោមអនាម័យ​។ ប៉ុន្តែ​ក្រុមហ៊ុន​គ្មាន​លទ្ធភាព ទិញ​ម៉ាស៊ីន​នេះ​ទេ ដូច្នេះ​ទើប​ប្រើ​មនុស្ស​ជំនួស​វិញ​។ ការធ្វើ​តេស្ត​នេះ គឺ​ខាង​ស្ត្រី​មិនមាន​ការលំបាក ក្នុង​ការងារ​ឡើយ តែ​បុរសៗ​ឯណោះ​វិញ​ទេ ដែល​ត្រូវធ្វើ​ការកត់ត្រា និង​ពិពណ៌នា​អារម្មណ៍ ពេល​កំពុង​ពាក់​ស្រោម អនាម័យ​នោះ​រួមភេទ​។​​
ក្រុម​ស្ត្រី​តម្រូវ​ឲ្យ​រួមភេទ ជាមួយ​បុរស​ដើម្បី​ពិសោធ ពី​គុណភាព​ស្រោម ប៉ុន្តែ​ទង្វើ​នេះ​ជា​ផ្នែក​មួយ នៃ​អាជីព​អ្នក​ពិសោធ មិនមែនជា​ពេស្យាចា​រ្យ​ឡើយ​។ ប្រសិនបើ​ពួកគេ​មិន​ចង់​ធ្វើ ការងារ​នេះ​ទេ គឺមាន​អ្នក​ដទៃទៀត​ចង់​ធ្វើ​វា​។ ចំណែក​នារីៗ​វិញ អាចធ្វើ​តេស្ត​រួមភេទ​ពាក់​ស្រោម តែម្ដង​គត់​ក្នុង​មួយថ្ងៃ​។ បើទោះជា​ខំប្រឹង​ធ្វើ​លើសពីនេះ  ក៏​ខាង​ក្រុមហ៊ុន​មិន​គិត​ប្រាក់ ថែម​ម៉ោង​ជូន​ឡើយ​។​​
លោក ឈិន បន្តថា ក្រុមហ៊ុន​មិន​ចង់​ចំណាយ លើ​ការជួល​ប្រាក់​ចាប់ពី ៨០​ដុល្លារ​ទៅ​១៦០ ដុល្លារ​លើ​ក្រុម​នារី រកស៊ី​ផ្លូវភេទ​អាជីព​នោះឡើយ​។ យ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់​មួយចំនួន បាន​និយាយថា ករណីបែបនេះ ដូចជា​លំបាក​ក្នុងការ​គិតថា វា​ជា​ការងារ​ខុសច្បាប់ ឬ​ស្របច្បាប់​ណាស់ ព្រោះថា​ទង្វើ​បែបនេះ មិន​បានចែង​នៅក្នុង នីតិ​ការងារ​នៅ​ប្រទេស​ចិន​ទេ​៕

ប្រភព : Watphnom

ជ្រើសរើស​នារី​ស្រស់ស្អាត​វ័យក្មេងសម្រាប់​​ការងា​​រួម​ភេទ​តេស្ត​​ស្រោម​អនាម័យ​​

កាលបរិច្ឆេទ 8/29/2013 09:25:00 PM  
Mr.Khmer © 2013. រចនាដោយៈ Mr.Khmer
Mr.Khmer ពិភពព័ត៌មានកំសាន្ត
back to top