ក្មេង​​ប្រុស​​អាយុ​​៥​​ឆ្នាំ​​ក្លាយជា​ភីឡុត​យន្តហោះ​លើក​ដំបូង​របស់​ពិភពលោក

រៀបរៀងដោយ Mr.Khmer  |  កាលបរិច្ឆេទ  9/04/2013 09:37:00 AM

ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​បាន​ក្លាយជា​ភី​ឡុត​បើក​យន្តហោះ​ក្មេង​បំផុត​លើក​ដំបូង​របស់​ពិភពលោក។ក្មេងប្រុស ​He Yide​ដែល​មាន​រហស្សនាម​ថា ​Duoduo​មកពី​ប្រទេស​ចិន បាន​ធ្វើការ​ហោះហើរ​រយៈ​ពេល​ ៣៥​នាទី​ឆ្លងកាត់​ឧទ្យាន​សត្វ ​Beijing Wildlife Park
គ្រូ​ជា​អ្នក​អង្គុយ​នៅ​ពីក្រោយ​គាត់ ប៉ុន្តែ​ក្មេងប្រុស​ម្នាក់​នេះ​អាច​បើក​យន្តហោះ​ដោយ មិន​ចាំបាច់​មាន​អ្នក​បង្គាប់​គេ​នោះ​ឡើយ។ ក្មេងប្រុស​ម្នាក់​នេះ​បើក​យន្តហោះ​ធុន​ Bee 3​ដែល​មាន​ទម្ងន់​ត្រឹមតែ​១០០​គីឡូក្រាម​តែ ប៉ុណ្ណោះ។
លោក ​He Liesheng​ដែល​ត្រូវជា​ឪពុក​ក្មេងប្រុស និង​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​វាយនភណ្ឌ​មួយ​នៅ​ទីក្រុង ណាន​ជី​ង បាន​ចំណាយ​លុយ​៣០០០០​យ៉​ន់​(​ស្មើនឹង​៣១៥៣​ផោន​)​សម្រាប់​បង្រៀន​បើកបរ​យន្តហោះ​នេះ។
លោក He Liesheng​ក៏បាន​បង្ហោះ​វគ្គ​ហ្វឹកហ្វឺន​របស់​កូនប្រុស​លោក​ផង​ដែរ។ ការ​ហ្វឹកហ្វឺន​នៅ​ក្នុង​ការ​ហោះហើរ កីឡា និង​គណិតវិទ្យា​ ក្មេងប្រុស Duoduoត្រូវ​ក្រោក​ពី​ព្រឹក​ម៉ោង​៤​និង​៣០​នាទី និង​ឲ្យ​មកដល់​ព្រលាន​យន្តហោះ​ម៉ោង​៥ ជា​រៀងរាល់​ថ្ងៃ។ ឪពុក​របស់​ក៏​ទទួល បាន​រហស្សនាម​Eagle Dad​ផង​ដែរ ក្រោយ​ពេល​លោក​ហ៊ាន​ចំណាយ​លុយ​ឲ្យ​កូន​រៀន​បើក​យន្តហោះ​បែបនេះ។
មិនតែប៉ុណ្ណោះ​នេះ​ទេ ក្មេងប្រុស​អច្ឆរិយៈ​ម្នាក់​នេះ​ថែមទាំង​ចេះ​បើកទូក​ក្តោង និង​ឡើង​ភ្នំ​ហ្វ៊ូ​ជី នៅ​ប្រទេស​ជប៉ុន អំឡុង​ពេល​មាន​ព្យុះភ្លៀង​ទៀត​ផង។
មាន​ពេល​ម្តង​នោះ​កាលពី​ឆ្នាំមុន លោក Eagle Dad​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ពេល​ដែល​មាន​វីដេអូ មួយ​ឃើញ​គាត់​បង្ខំ​កូនប្រុស​ខ្លួនឯង​ដើរ​ស្រាត​កាត់​ព្រិល​ក្នុង​សីតុណ្ហភាព​-១៣​អង្សា​សេ​នោះ៕

ប្រភព  : កម្ពុជាថ្មី

ផ្សាយក្នុងក្រុម:
អំពីយើង

Write admin description here..

អត្ថបទផ្សេងៗទៀត...

Mr.Khmer © 2013. រចនាដោយៈ Mr.Khmer
Mr.Khmer ពិភពព័ត៌មានកំសាន្ត
back to top