ស្ដ្រីម្នាក់នឹកស្មានថាមានផ្ទៃពោះមានកូន​តែ​បែរ​ជា​មាន​សត្វ​ពស់​ទៅ​វិញ​

រៀបរៀងដោយ Mr.Khmer  |  កាលបរិច្ឆេទ  8/30/2013 10:20:00 AM

ស្ដ្រីម្នាក់​ត្រូវ​បាន​ ក្រុម​គ្រូពេទ្យ​ជឿជាក់​ថា​ នាង​មិន​មាន​ផ្ទៃពោះ​នោះ​ទេ​ តែ​មូល​ហេតុ​ដែល​ធ្វើឲ្យ​ពោះនាង​ធំនោះ ​ដោយសារ​តែមានសត្វពស់​នៅក្នុង​នោះ។​

តាមសារព័ត៌មានរបស់អង់គ្លេស បានឲ្យដឹងថាស្ដ្រីម្នាក់មានឈ្មោះថា ម៉ារី ថូសថីស៊ី(Maria Tsotetsi) អាយុ ៤៩ឆ្នាំ ជាអ្នករស់នៅក្នុងស្រុក Vosloorus ភាគខាងកើតនៃ Johannesburg អាហ្វ្រិកខាងត្បូង បានអះអាងថានាងត្រូវបាន ព្រឹទ្ធាចារ្យនៅក្នុងស្រុកនេះ ដាក់ពស់ចូល។

តាមការស៊ើបអង្កេតដំបូង បានឲ្យដឹងថា ដំបូងនាងបានទៅកាន់មន្ទីរពេទ្យមួយនៅក្នុងស្រុក ដោយសារតែពោះនាងចេះតែធំឡើងៗ ដោយនៅក្នុងនោះគ្រូពេទ្យនិយាយថា ពោះនាងនឹងវិវឌ្ឍន៍កាន់តែធំ លុះត្រាតែធ្វើការវះកាត់  ដែលនាងនឹងត្រូវបាត់បង់ឈាមច្រើនដូចគ្នា។ ប៉ុន្ដែដោយក្រុមគ្រួសារនាង មានជីវភាពក្រីក្រ និងពុំមានប្រាក់គ្រប់គ្រាន់សម្រាប់ការវះកាត់ នាងបានត្រឹមតែចាកចេញពីមន្ទីរពេទ្យជាមួយនឹង ថ្នាំព្យាបាលតែប៉ុណ្ណោះ។ ជាមួយគ្នានោះ មិត្ដប្រុសរបស់នាងមិនដឹងជាជួយនាងយ៉ាងណាក៏នាំនាង ទៅជួប ព្រឹទ្ធាចារ្យ ដើម្បីធ្វើការព្យាបាល។ នៅក្នុងការព្យាបាលនោះ នាងតម្រូវឲ្យដោះខោអាវចេញទាំងអស់ និងបុរសជាព្រឹទ្ធាចារ្យ នោះបានឲ្យនាងលេបថ្នាំបុរាណ ដែលថ្នាំនោះគ្របដណ្ដប់ដោយស្បែកពស់សនិងត្នោត។ នៅក្នុងនោះ បុរសនេះបានអះអាងថា វានឹងអាចជួយព្យាបាលនាង។ ប៉ុន្មានថ្ងៃក្រោយមក នាងក៏ចាប់ផ្ដើមឈឺ និងបាក់ធ្មេញថែមទៀត តែអ្វីដែលមិននឹកស្មានដល់នោះ មិត្ដប្រុសនាងបែរជាបែកចិត្ដ ក្រោយពីទៅជួបព្រឹទ្ធាចារ្យ នោះ។ ដោយមិនអស់ចិត្ដនាង ក៏បានទៅមន្ទីរពេទ្យម្ដងទៀត ដើម្បីធ្វើការពិនិត្យ តែបែរជាប្រទះឃើញ មានសត្វពស់នៅក្នុងពោះទៅវិញ ដែលនេះជាមូលហេតុដែលធ្វើឲ្យ សុខភាពនាងកាន់តែចុះខ្សោយ។

ជាចុងក្រោយអ្វីដែលនាងចង់បាននោះ គឺនាងចង់ឲ្យមិត្ដប្រុសត្រលប់មកវិញ និងយកសត្វពស់នេះចេញពីក្នុងពោះ។

តាមសម្ដីគ្រូថ្នាំបុរាណម្នាក់ បាននិយាយថា រឿងរ៉ាវទាំងនេះអាចកើតឡើង ដោយសារតែមានច្រណែនឈ្នានីសនាង ដោយឲ្យស្ដ្រីខាងលើ មិនអាចស្វែងរកមិត្ដប្រុសថ្មីបាន ព្រោះតែមិត្ដប្រុសថ្មីនេះអាចស្លាប់ ក្រោយពីរួមភេទជាមួយនាង៕

ប្រភព : ខ្មែរឡូត

ផ្សាយក្នុងក្រុម:
អំពីយើង

Write admin description here..

អត្ថបទផ្សេងៗទៀត...

Mr.Khmer © 2013. រចនាដោយៈ Mr.Khmer
Mr.Khmer ពិភពព័ត៌មានកំសាន្ត
back to top