នីហ្សេរីយ៉ា ៖ ហេតុការណ៍ដ៏ចម្លែកមួយ ដែលគ្រប់ៗគ្នា ចងចាំឥតភ្លេច បានកើតឡើងកាលពី ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១២ ខណៈដែលស្ត្រីម្នាក់ សម្រាលកូនមក បែរជាមានរូបរាងដូចជា សត្វសេះឬសត្វពពែ នៅឯទីកន្លែងសក្ការបូជាសម្រាប់ មនុស្សបន់ស្រន់ផ្សេងៗ នៃសហគមន៍អេវ៉រៀរៀ នៅតាមដងវិថីបេនីន សាពីលី នៃទីក្រុងបេនីន ខេត្តអេដូ ប្រទេសនីហ្សេរីយ៉ា។
ស្ត្រីដ៏អភ័ព្វរូបនេះបានរៀបការ អស់រយៈពេល ១១ឆ្នាំមកហើយ តែពុំមានកូនចៅ មួយគ្រាប់សោះ។ អ្នកស្រី វើរ៉ូនីកា អេងហ្គីប័រ ដែលជាគិលានុបដ្ឋាយិកា បាននិយាយថា ស្ត្រីដែលគេសុំមិនបញ្ចេញឈ្មោះនោះ គឺមានរបរជាអ្នកលក់បន្លែ អស់រយៈពេលជាង ១០ឆ្នាំមកហើយគាត់មានសន្តានចិត្តល្អហ៊ានលះបង់ កម្លាំងកាយមិនខ្លាចនឿយហត់ និងលុយកាក់សម្រាប់ផ្គត់ផ្គង់ ដល់ប្រុសកំណាន់ចិត្តខ្លួនឲ្យរៀនសូត្រ នៅថ្នាក់មហាវិទ្យាល័យ ហើយក្រោយមក ពួកគេបានបែកបាក់គ្នា ដោយសារឪពុកម្តាយជំទាស់។
អ្នកស្រី វើរ៉ូនីកា អេងហ្គីប័រ បានប្រាប់ថា « នាងបានស្រវាចាប់កាន់ ជើងមនុស្សដទៃ ខណៈពេលនាងខំប្រឹងសម្រាលកូន។ លុះទារកនោះបានកើតចេញមកហើយ ស្រាប់តែមនុស្សម្នា ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញទារកនោះ មានលក្ខណៈខុសប្រក្រតី ដោយអ្នកខ្លះគិតថា ទារកនោះមានរូបរាង ដូចជាសត្វពពែ និងអ្នកខ្លះថា រាងដូចជាសត្វសេះ ដោយសារវាមានកវែង និងត្រចៀកវែងដូចជាសត្វមែន »។
ស្ត្រីនោះត្រូវបានគេផ្តល់ថ្នាំ សម្រាប់ព្យាបាលខណៈកូន ដែលចម្លែករបស់នាង ត្រូវគេដាក់ទុកចោល រហូតដល់ផុតដង្ហើម នៅកម្រាលឥដ្ឋ ដោយគ្មានអ្នកណាអើពើ មើលវាឡើយ។ អព្ភូតហេតុបានកើតឡើង បែបនោះក៏បានធ្វើឲ្យអ្នកដែល ចូលទៅគោរពព្រះ ក្នុងព្រះវិហារមានអារម្មណ៍ខ្ពើមរអើមផងដែរ ចំពោះរឿងទារកចម្លែក ដែលបានសម្រាលនៅទីនោះ។ មនុស្សមួយចំនួនបានឲ្យដឹងថា វាប្រាកដជាមានពាក់ព័ន្ធនឹងរឿងវេទមន្ត កាឡាខ្លួនជាមិនខាន ព្រោះគេធ្លាប់ឃើញលុយ អាចប្រែកាឡាខ្លួន ជាសត្វអណ្តើកនៅក្នុង ព្រះវិហារនេះកាលពីមុន។
យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត ជឺរី យូវៃហ្វូ អ្នកប្រឹក្សានិងជានាយកមន្ទីរពេទ្យ ទីក្រុងបេនីន ក៏ត្រូវបានគេធ្វើការទាក់ទង ដើម្បីផ្តល់យោបល់ចំពោះរឿង ដែលស្ត្រី ម្នាក់សម្រាលបានកូន រាងដូចសត្វសេះនេះដែរ។ លោកវេជ្ជបណ្ឌិត បានបន្តថា « ព្រះជាម្ចាស់មិនបង្កើតឲ្យមាន អព្ភូតហេតុបែបនេះទេ ហើយព្រះនឹងមិនផ្តល់នូវកំណើតទារក ឲ្យស្ត្រីម្នាក់នេះជាកូនសេះ បែបនេះបានដែរ »៕
Browse: ទំព័រដើម
ព័ត៌មានប្លែកៗ
រំលឹករឿងរ៉ាវរបស់ស្ត្រីដ៏អភ័ព្វ ដែលសម្រាលបានកូនសេះ ត្រូវគេទុកឲ្យដាច់ខ្យល់ស្លាប់
រំលឹករឿងរ៉ាវរបស់ស្ត្រីដ៏អភ័ព្វ ដែលសម្រាលបានកូនសេះ ត្រូវគេទុកឲ្យដាច់ខ្យល់ស្លាប់
រៀបរៀងដោយ Mr.Khmer |  កាលបរិច្ឆេទ 8/30/2013 12:00:00 PM
ប្រភព : Watphnom
ផ្សាយក្នុងក្រុម: ព័ត៌មានប្លែកៗ
អត្ថបទផ្សេងៗទៀត...
-
គ្មានទៀតទេ Smartphone ម៉ាកយីហោ Nokia ក្នុងពេលអនាគត
-
ព្រីម លីហ្សា ត្រៀមបង្ហាញវត្តមានក្នុងរឿងថ្មី ក្រោយទទួលបានពានប្រជាប្រិយភាព
-
មាន សូនីតា មានអាថ៌កំបាំងអ្វីក្នុងគ្រួសារ ពាន់ ភួងបុប្ផា?
-
បុរសចំណាស់ជាអ្នករត់ម៉ូតូឌុបម្នាក់ស្រវឹងស្រាដល់ថ្នាក់វង្វេងវង្វាន់ស្មារតី ទុកម៉ូតូនៅឯលផ្ទះ បែរជាដើរស្រែកតាមផ្លូវថាត្រូវចោរវាយប្លន់យកម៉ូតូ
-
ក្រុមគាំទ្រជូនដំណើរ ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា ឡើងយន្តហោះ
-
ជ្រើសរើសនារីស្រស់ស្អាតវ័យក្មេងសម្រាប់ការងារួមភេទតេស្តស្រោមអនាម័យ






