អត្ថបទព័ត៌មានថ្មីៗ
Showing posts with label ព័ត៌មានជាតិ. Show all posts

​ភ្នំពេញ​-​វា​ជា​រឿង​គួរអោយ​ហួសចិត្ត​មួយ​ដែល​ធ្វើអោយ​ប៉ូលីស​ខណ្ឌ​សែន​សុខ​ភ្ញាក់ផ្អើល​ជិះ​ម៉ូតូ​ខ្វាត​ខ្វែង​ស្វែងរក​បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​ដែល​បាន​ដើរ​ស្រែក​ឆោ​រ​ឡោ​ថា​មាន​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​របស់គាត់ តែ​ការពិត​ពេល​ប៉ូលីស​ទៅដល់​កន្លែងកើតហេតុ​ហើយ​ធ្វើការ​សួរនាំ​ចុះឡើងៗ​ដោយ​ឃើញ​ស្ថាន​ភាពបុរស​ចំណាស់​ជា​អ្នក​ម៉ូតូឌុប​ម្នាក់​នោះ​ស្រវឹងស្រា​ខ្លាំងពេក​និយាយ​រក​ស្តាប់​គ្នា​មិនបាន ទើប​ពេលនោះ​ប៉ូលីស​បានសម្រេច​ចិត្ត​សួររក​លេខ​ទូរស័ព្ទ​ប្រព​ន្ឋ​ដើម្បី​សួររក​ស្លាក​លេខ​ម៉ូតូ​ដែល​ត្រូវ​ចោរ​វាយ​ប្លន់​យកទៅ​នោះ ស្រាប់តែ​ប្រព​ន្ឋ​ឆ្លើយថា​ម៉ូតូ​របស់​ប្តី​គាត់​មិន​ត្រូវបាន​ចោរ​វាយ​ប្លន់​យក​ឯល​ណា​ទេ គឺ​ប្តី​គាត់​ទុក​នៅក្នុង​ផ្ទះ​យូរហើយ ហើយក៏​មិនបាន​ជិះ​ម៉ូតូ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ដែរ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​១៥​នាទី​រំលង់​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​បុរី​សែន​សុខ តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

បុរស​ចំណាស់​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​ស្រវឹងស្រា​ដល់​ថ្នាក់​វង្វេងវង្វាន់​ស្មារតី ទុក​ម៉ូតូ​នៅ​ឯល​ផ្ទះ បែរជា​ដើរ​ស្រែក​តាមផ្លូវ​ថា​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ

​ភ្នំពេញ​-​វា​ជា​រឿង​គួរអោយ​ហួសចិត្ត​មួយ​ដែល​ធ្វើអោយ​ប៉ូលីស​ខណ្ឌ​សែន​សុខ​ភ្ញាក់ផ្អើល​ជិះ​ម៉ូតូ​ខ្វាត​ខ្វែង​ស្វែងរក​បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​ដែល​បាន​ដើរ​ស្រែក​ឆោ​រ​ឡោ​ថា​មាន​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​របស់គាត់ តែ​ការពិត​ពេល​ប៉ូលីស​ទៅដល់​កន្លែងកើតហេតុ​ហើយ​ធ្វើការ​សួរនាំ​ចុះឡើងៗ​ដោយ​ឃើញ​ស្ថាន​ភាពបុរស​ចំណាស់​ជា​អ្នក​ម៉ូតូឌុប​ម្នាក់​នោះ​ស្រវឹងស្រា​ខ្លាំងពេក​និយាយ​រក​ស្តាប់​គ្នា​មិនបាន ទើប​ពេលនោះ​ប៉ូលីស​បានសម្រេច​ចិត្ត​សួររក​លេខ​ទូរស័ព្ទ​ប្រព​ន្ឋ​ដើម្បី​សួររក​ស្លាក​លេខ​ម៉ូតូ​ដែល​ត្រូវ​ចោរ​វាយ​ប្លន់​យកទៅ​នោះ ស្រាប់តែ​ប្រព​ន្ឋ​ឆ្លើយថា​ម៉ូតូ​របស់​ប្តី​គាត់​មិន​ត្រូវបាន​ចោរ​វាយ​ប្លន់​យក​ឯល​ណា​ទេ គឺ​ប្តី​គាត់​ទុក​នៅក្នុង​ផ្ទះ​យូរហើយ ហើយក៏​មិនបាន​ជិះ​ម៉ូតូ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ដែរ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​១៥​នាទី​រំលង់​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​បុរី​សែន​សុខ តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

កាលបរិច្ឆេទ 3/21/2015 01:41:00 PM  
បាត់ដំបង ៖ បុរសពោះម៉ាយប្រពន្ធរត់ចោល និងស្រ្តីមេម៉ាយកូន ៣បានរួមរ័ក ដោយព្រមព្រៀងគ្នា បានជា បន្តបន្ទាប់ តាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ សម្រេច៤ដង នៅចំណុចផ្ទះខាងស្រី ក្នុងភូមិព្រៃព្រាល ឃុំឃ្លាំង មាស ស្រុកបវេល លុះចុងក្រោយ ពេលម្តាយឃើញ បង្ខំឲ្យកូនប្តឹង សមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ បញ្ជូនមកស្នងការ នគរបាលខេត្ត នៅរសៀលថ្ងៃទី២៩ ខែសីហា ដើម្បីចាត់ការតាមច្បាប់ ។

លោកវរសេនីយ៍ត្រី អឿម ទិត្យ អធិការនគរបាល ស្រុកបវេលបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ សា វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ ប្រពន្ធរត់ចោលរស់នៅម្នាក់ឯង មុខរបរ កម្មករស៊ី ឈ្នួលគេតាមភូមិ មានទីលំនៅភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ។ ចំណែកស្រ្តីមេម៉ាយប្តីស្លាប់មាន អាយុ ៣៣ឆ្នាំ មានកូនតូចៗ៣នាក់ក្នុងបន្ទុក មុខរបរ ធ្វើស្រែ រស់នៅភូមិជាមួយគ្នាខាងលើ ។

លោកវរសេនីយ៍ត្រី អឿម ទិត្យ បានបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយចោទថា បុរសពោះម៉ាយ បានចាប់រំលោភខ្លួន ជាបន្តបន្ទាប់ បានសម្រេច៤ដងរួចមក លោកបានឲ្យកម្លាំងចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅអធិការនគរបាលស្រុក ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយនាង បានសម្រេចចំនួន ៤ដង ពិតប្រាកដ មែន ខណៈក្រោយពេល ផឹកស៊ីរួចនៅផ្ទះខាងស្រី ដោយបានព្រមព្រៀងគ្នាគ្មានការបង្ខិតបង្ខំនោះទេ តែ ដោយម្តាយ និងបងប្អូនខាងស្រីបានឃើញ ក៏បាន បង្ខំឲ្យនាងដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចឲ្យចាប់ខ្លួន ចាត់ការតាមច្បាប់ ដោយមិនបានទាមទារសំណងអ្វីឡើយ ។ ជនសង្ស័យ បានឆ្លើយទៀតថា ខណៈពេល រួមភេទជាមួយនាងម្តងៗ នាងបានចាប់ឱប និងឡើងជិះខ្លួនមុន ព្រមទាំងសរសើរថាប្រដាប់បងធំទៀត ផង។

យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកអធិការស្រុក បានបញ្ជាឲ្យកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការខេត្ត នៅរសៀលថ្ងៃទី២៩ ខែសីហា ដើម្បីចាត់ការបន្តតាមច្បាប់ ។

លោក សេង លុច នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានបញ្ជាក់ថា យោងតាមសំណុំរឿង របស់លោកអធិការស្រុកបវេល រួមនឹងជនសង្ស័យម្នាក់ ដែលបានបញ្ជូនមកស្នងការខេត្ត នៅរសៀលថ្ងៃទី ២៩ ខែសីហា រួចមក ការិយាល័យជំនាញបានបញ្ជូនបន្ត ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ ដើម្បីចាត់ការតាមច្បាប់៕

ប្រភព : ដើមអំពិល

បុរសពោះម៉ាយរួមរ័កជាមួយស្ត្រីមេម៉ាយ​​ពេល​ម្តាយ​មក​ឃើញ​ប្តឹង​សមត្ថកិច្ច​ចាប់​ខ្លួន​

កាលបរិច្ឆេទ 8/30/2013 03:28:00 PM  
បន្ទាយមានជ័យ៖ នាងក្រមុំបាត់ខ្លួនបីថ្ងៃ ម៉ែឪភ័យ ខ្លាចកូនចាញ់ បោកប្រុស រត់ទៅប្តឹងសមត្ថកិច្ច ពេល កម្លាំង អ ហ ក្រុងប៉ោយប៉េត រកឃើញនាង កំពុងនៅ ជាមួយស្រីស្នេហ៍ ភេទស្រីដូចគ្នាទៅវិញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ នៅភូមិទួលពង្រ សង្កាត់ផ្សារកណា្តល ។

លោក ហម ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ថា នាងក្រមុំដែលបាត់ខ្លួនមានឈ្មោះ គឹម សុវិន ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិ កំពង់សំបួរ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាងបានបាត់ខ្លួន ពីផ្ទះកាលពីវេលាម៉ោង ២និង ៣០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣កន្លងទៅ ។

លោកមេបញ្ជាការ បានបន្តថា ក្រោយពីទទួល បានពាក្យ បណ្តឹងពីលោកម ចំរើន អាយុ ៥១ឆ្នាំ និងលោកស្រី អ៊ុក សុវណ្ណ អាយុ៤៥ឆ្នាំ បានមកប្តឹងសុំឲ្យកម្លាំង អ ហ ជួយរកកូនក្រ មុំគាត់អាយុ ជាង២៤ឆ្នាំបានរត់ចេញពីផ្ទះ ដោយមិនដឹងមូលហេតុ ព្រោះពួកគាត់ បារម្មណ៍ខ្លាចមាន ជនខិលខូច ល្បួងយកទៅលក់នៅថៃ ឬចាញ់បោកប្រុស លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវក៏រក ឃើញនាង ក្រមុំនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ  កំពុងតែរស់នៅយ៉ាងផ្អែមល្ហែមជាមួយ ស្រីស្នេហ៍ ភេទស្រីដូចគ្នាឈ្មោះ បឿន ស្រីនឿត អាយុ២៨ឆ្នាំ (ស្រីចរិតប្រុស) ទៅវិញ។

លោក ហម ម៉ុត បញ្ជាក់ថា យោងតាមបទបញ្ជាការ របស់លោកឧត្តមសេនីយ៍ទោ រត្ន័ ស៊្រាង មេបញ្ជាការរង អ ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ ហ ខេត្ត បន្ទាយមានជ័យ  នាងក្រមុំទាំងពីរ នាក់ត្រូវបាននាំយកមកសួរនាំ ដោយពួកនាងបាននិយាយថា ពួកគេទាំងពីរនាក់ស្រលាញ់គ្នាដោយ គ្មាននណាចាប់បង្ខំទេ គឺបានស្រលាញ់គ្នាតាំង ពីពួកគេ ទៅធ្វើការនៅរោងចក្រឯរាជធានី ភ្នំពេញមក ម្លេះ ។ ក្រោយសួរនាំសមត្ថកិច្ចធ្វើការ អប់រំរួចនាង ក្រមុំស្រលាញ់ស្រីភេទ ដូចគ្នានេះត្រូវបានប្រគល់ឲ្យ ឪពុក ម្តាយ នាំយកទៅលំនៅដ្ឋាន រៀងៗខ្លួនវិញ ហើយកាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ ៕

ប្រភព : ដើមអំពិល

បាត់ខ្លួនបីថ្ងៃ ម៉ែឪ​ ភ័យខ្លាចកូនចាញ់បោកប្រុស រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ពេលរកឃើញនាង កំពុង​នៅ​ជា​មួយ​ស្រី​ស្នេហ៍​ភេទដូច​គ្នា​ទៅវិញ

កាលបរិច្ឆេទ 8/30/2013 02:14:00 PM  
Mr.Khmer © 2013. រចនាដោយៈ Mr.Khmer
Mr.Khmer ពិភពព័ត៌មានកំសាន្ត
back to top