ទារកភ្លោះបីនាក់ ត្រូវឪពុក យក​មក​ដាក់​តាម​ផ្លូវ​ដើម្បី​ រក​អ្នក​ជួយ​ចិញ្ចឹម​

រៀបរៀងដោយ Mr.Khmer  |  កាលបរិច្ឆេទ  8/29/2013 11:44:00 AM

យោងទៅតាម សារពត៌មានបរទេសមួយ បានអោយដឹងថា ទារកភ្លោះបីនាក់ ត្រូវបានឪពុកជនជាតិចិន ខ្សត់ខ្សោយម្នាក់ យកមកតំរៀបនៅលើដងផ្លូវ ដើម្បីស្វែងរក អ្នកជួយចិញ្ចឹម។
ឪពុកឈ្មោះ ស៊ូលីន រស់នៅ ខេត្ត ហ៊ីណន ប្រទេសចិន ដែលមានកូន ប្រុស២នាក់ទៅហើយ បានយកកូនភ្លោះបីនាក់ទៀតរបស់ខ្លួន ទើបនឹងកើត ដែលមានអាយុ ត្រឹមតែ ១១ខែប៉ុណ្ណោះ មកដាក់លើកម្រាល ហើយស្វះស្វែង រកអ្នកដំណើរណា ដែលមានបំណងយកទារកទាំងអស់នេះ ទៅចិញ្ចឹម។
គាត់បាននិយាយថា គាត់ស្រឡាញ់កូនៗរបស់គាត់តែ បើពួកគេមិនទៅ គឺមានតែ គ្រួសារទាំងមូល នៅវេទនាទាំងអស់គ្នា។
ទោះបីជាយ៉ាងណាក៏ដោយ ក៏គាត់ត្រូវបាន ប៉ូលីសប្រចាំការនៅតំបន់នោះ ចាប់ខ្លួន ពីបទ ជួញដូរកុមារ ហើយទារកទាំងនោះ បានត្រូវ យកទៅចិញ្ចឹម នៅអាជ្ញាធរពាក់ពន្ធផងដែរ៕


ផ្សាយក្នុងក្រុម:
អំពីយើង

Write admin description here..

អត្ថបទផ្សេងៗទៀត...

Mr.Khmer © 2013. រចនាដោយៈ Mr.Khmer
Mr.Khmer ពិភពព័ត៌មានកំសាន្ត
back to top