ភ្នំពេញ-វាជារឿងគួរអោយហួសចិត្តមួយដែលធ្វើអោយប៉ូលីសខណ្ឌសែនសុខភ្ញាក់ផ្អើលជិះម៉ូតូខ្វាតខ្វែងស្វែងរកបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ដែលបានដើរស្រែកឆោរឡោថាមានចោរវាយប្លន់យកម៉ូតូរបស់គាត់ តែការពិតពេលប៉ូលីសទៅដល់កន្លែងកើតហេតុហើយធ្វើការសួរនាំចុះឡើងៗដោយឃើញស្ថានភាពបុរសចំណាស់ជាអ្នកម៉ូតូឌុបម្នាក់នោះស្រវឹងស្រាខ្លាំងពេកនិយាយរកស្តាប់គ្នាមិនបាន ទើបពេលនោះប៉ូលីសបានសម្រេចចិត្តសួររកលេខទូរស័ព្ទប្រពន្ឋដើម្បីសួររកស្លាកលេខម៉ូតូដែលត្រូវចោរវាយប្លន់យកទៅនោះ ស្រាប់តែប្រពន្ឋឆ្លើយថាម៉ូតូរបស់ប្តីគាត់មិនត្រូវបានចោរវាយប្លន់យកឯលណាទេ គឺប្តីគាត់ទុកនៅក្នុងផ្ទះយូរហើយ ហើយក៏មិនបានជិះម៉ូតូទៅផឹកស៊ីជាមួយមិត្តភក្តិដែរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង១៥នាទីរំលង់អាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៥ នៅចំណុចមុខបុរីសែនសុខ តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
កាលបរិច្ឆេទ 3/21/2015 01:41:00 PM  

















