តារា​ពេញនិយម​បំផុត​នៅ Bollywood បង្ហាញ​ឈុត​ឆាក​ដ៏​ស្រៀវ​ស្រើប​

រៀបរៀងដោយ Mr.Khmer  |  កាលបរិច្ឆេទ  8/30/2013 01:09:00 PM

តាម​សារ​គេហទំព័រ​បរទេស​ផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៣​នេះ​ថា ​ភាពយន្ត​ហិណ្ឌូ​នាពេល​បច្ចុប្បន្ននេះ​ត្រូវ​បាត់បង់​ភាព​អៀនខ្មាស ដោយ​ការ​ចម្រើន​យ៉ាងខ្លាំង​នៃ​ឧស្សាហកម្ម​មួយ​នេះ​។ រូបភាព​ទាំងនេះ​គឺជា​ពេលដែល​វីរបុរស នារី​ដើរ​លើ​វិថី​សិល្បៈ អាចធ្វើ​អ្វីៗ​បាន​ច្រើនជាង​ការ​រាំ​នៅ​ជុំវិញ​ដើមឈើ និង​ច្រៀង​ចេញ 'Laa, laa, laaa …… ' ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​ពួកគេ​ដូចជា​ជីវិត​ពិតៗ​តែម្តង​។

​តាំងពី​ឆ្នាំ 2012 មក​គេ​បានឃើញ​ផ្ទាល់​ភ្នែក​ថា​តារាភាពយន្ត​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​កាន់តែ​ពិត​ឆ្លុះបញ្ចាំង​ពី​ជីវិត​ជាក់ស្តែង​របស់​មនុស្ស ជាពិសេស​ប្រើ​ទេពកោសល្យ​បង្ហាញ​ពី​សេចក្ដីស្រឡាញ់​និង​ការចែករំលែក​ជាច្រើន​បន្ថែមទៀត​តាមរយៈ​នៃ​ឈុត​ឆាក​ក្តៅ​រោលរាល ឬ​ត្រេកត្រអាល​និយម​។​

​ឈុត​ឆាក​មួយចំនួន​នៃ​ខ្សែភាពយន្ត​ទាំងនេះ​បាន​ស្ថិតនៅក្រោម​ភាពចម្រូងចម្រាស​ដោយសា​រ​ឈុត​ឆាក​ពិតៗ​បែប​ក្តៅ​សាច់ និង​ភាព​ស្រៀវ​ស្រើប​។ តារា​សម្តែង​ដូចជា Kareena Kapoor, Katrina Kaif, Mukherjee, Priyanka Chopra និង Bipasha Basu បាន​សម្តែង​ឆាក​ដុត​រោល​អារម្មណ៍​កើនឡើង​តាម​លំដាប់​។ តើ​ក្នុង​បណ្តា​ឈុត​ឆាក​ក្តៅ​សាច់​ទាំងនេះ​អ្នក​គិតថា​គឺជា​ការល្អ​បំផុត​ឬ​?

​សូម​ពិនិត្យមើល​រូបភាព​ខាងក្រោម​នេះ​ជាមួយនឹង​ការប្រមូល​មក​យ៉ាង​សម្រិតសម្រាំង​នូវ​ឈុត​ឆាក​ដ៏​ពេញនិយម តែ​គ្មាន​យោបល់​៖ ​





ប្រភព : វាលឥន្ទ្រីយ

ផ្សាយក្នុងក្រុម:
អំពីយើង

Write admin description here..

អត្ថបទផ្សេងៗទៀត...

Mr.Khmer © 2013. រចនាដោយៈ Mr.Khmer
Mr.Khmer ពិភពព័ត៌មានកំសាន្ត
back to top