តៃវ៉ាន់​និង​ចំណាយ ១០០​លាន​ដុល្លា​ស្ថាបនា​កំពង់ផែ​ដ៏​ធំ​មួយ​នៅ​កោះ​ស្រ្ប៉ាតលី​

រៀបរៀងដោយ Mr.Khmer  |  កាលបរិច្ឆេទ  8/30/2013 12:17:00 PM

សមាជិកសភា​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែសីហា​ថា កោះ​តៃវ៉ាន់​មាន​ផែនការ​ចំណាយ​ប្រាក់​១០០​លាន​ដុល្លារ​ដើម្បី​កសាង​កំពង់ផែ​ដ៏​ធំ​មួយ​គ្រប់គ្រាន់​សម្រាប់​នាវាចម្បាំង​ចូល​ចត នៅ​ដែន​កោះ​ស្ប្រ៉ា​ត​លី ដែល​មាន​ជម្លោះ។
ផែនការ នេះ​ត្រូវ​បាន​ដាក់​ជូន​ទៅ​សភា​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ដោយ​ឆ្មាំ​ឆ្នេរសមុទ្រ ដែល​និង​មានតម្លៃ​៣.៤​ពាន់​លាន​ដុល្លារ​តៃវ៉ាន់ (១១២.៤​លាន​ដុល្លារ​)។ ប្រភព​បាន​និយាយ​ថា ផែនការ​ចំណាយ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​នូវ​ការយល់ព្រម។
ផែ​នេះ​និង​ត្រូវ​បាន​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​នូវ​សំណង់​ដែល​លយ​ទៅ​ក្នុង​ទឹក​ដែល​មាន​ស្រាប់​នៅ​កោះ​តៃ​ពីង​ដែល​ត្រួតត្រា​ដោយ​តៃវ៉ាន់ និង​ជា​កោះ​ដែល​ធំ​បំផុត​នៅ​ស្ប្រ៉ា​ត​លី។ គេ​គ្រោង​ថា ផែ​នេះ​នឹង​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៦។
សមាជិកសភា​លីន យូ​ហ្វា​ង បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «​អាជ្ញាធរ​សន្តិសុខ​ជាតិ​បាន សម្រេច​ដើម្បី​អភិវឌ្ឍ​គម្រោង​នេះ ខណៈ​ដែល​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​បាន​បង្កើត​ការ​ដាក់​ពង្រាយ កងទ័ពជើងទឹក និង​ជើង​អាកាស​របស់​ពួកគេ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ កន្លង​មកនេះ ដែល​ធ្វើ​ឲ្យ​ស្មុគស្មាញ ថែមទៀត​នូវ​បញ្ហា​នេះ​»។
លោក​លីន​បាន​បន្ត​ថា នៅពេល​កំពង់ផែ​នេះ សាងសង់​ហើយ​រួចរាល់ នាវា​ផ្គត់ផ្គង់​ដ៏​ធំ​និង​នាវាចម្បាំង តូចៗ​និង​មានលទ្ធភាព​ដើម្បី​ចូល​ចត​។ លោក​លីន​ជា​សមាជិកសភា​មកពី​គណបក្ស​គូ​មីង​តាំង ដែល​ស្ថិត​នៅក្នុង​គណៈកម្មាធិការ​ការពារ​សភា។
សំណង់​ផែ​បច្ចុប្បន្ន​នេះ ចូល​ចត​បានតែ​ទូក​យាមល្បាត​តូចៗ។ លោក​លីន​បាន​បន្ថែម​ថា នៅ​ពេល​ដែល​ការងារ​ផែ បាន​សង់​ហើយ​នោះ ផ្លូវ​យន្តហោះ​រត់​នៅតែ​ពីង និង​ត្រូវ​បាន​ពង្រីក​ទៀត។ តៃវ៉ាន់​បាន​កសាង​ផ្លូវ​យន្តហោះ​រត់​ប្រវែង​១១៥០ ម៉ែត្រ​នៅតែ​ពីង នៅ​ពាក់​កណ្តាល​ឆ្នាំ​២០០៦ ទោះបីជា​មានការ​តវ៉ា​ពី​ប្រទេស​ផ្សេងទៀត​ជាមួយនឹង​ការ​ទាមទារ ចំពោះ​ក្រុម​កោះ​ដែល​មាន​ជម្លោះ​នេះ​ក៏ដោយ។
ប្រទេស​វៀតណាម ប្រ៊ុយណេ ចិន ម៉ាឡេស៊ី ហ្វីលីពីន និង​កោះ​តៃវ៉ាន់ បាន​ទាមទារ​ក្រុម​កោះ​នេះ​ទាំងអស់ ឬ ក៏​ទាមទារ​ខ្លះ នៃ​កោះ​ស្ប្រ៉ា​ត​លី​ដែល​សម្បូរ​ទៅ​ដោយ​ប្រេង​នេះ​។ ប្រទេស​ជា​អ្នក​ទាមទារ​ទាំងអស់​នេះ លើកលែងតែ​ប្រទេស​ប្រ៊ុយណេ​ចេញ គឺ​មាន​មូលដ្ឋាន​កងទ័ព នៅ​ផ្នែក​ខ្លះ​នៃ​ទីប្រជុំ​កោះ​នេះ ដែល​មាន​ចំនួន​ជាង ១០០​កោះ​តូចៗ ថ្ម​ប៉ប្រះ​ទឹក និង​កន្លែង​មាន​ទឹក​នៅ​កណ្តាល​និង​មាន​ជា​ថ្ម​ដុះ​ជុំវិញ៕

ប្រភព : កម្ពុជាថ្មី

ផ្សាយក្នុងក្រុម:
អំពីយើង

Write admin description here..

អត្ថបទផ្សេងៗទៀត...

Mr.Khmer © 2013. រចនាដោយៈ Mr.Khmer
Mr.Khmer ពិភពព័ត៌មានកំសាន្ត
back to top