កេនយ៉ា៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Channnel News Asia ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ៤១នាក់បានស្លាប់ និង២៧នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកអ្នកដំណើរមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ ២០១៣ នៅក្នុងតំបន់ភាគខាងលិច រដ្ឋធានី Nairobi ប្រទេសកេនយ៉ា។
បើតាមសម្តីរបស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ដ៏អាក្រក់នេះអាចបង្កឡើងដោយសារតែរថយន្តបានបើកបរហួសល្បឿនកំណត់ ទើបធ្វើឲ្យរថយន្តបានជ្រុលល្បឿនធ្លាក់ពីលើជម្រាលផ្លូវក្រឡាប់ជាច្រើនជុំ បណ្តាលឲ្យអ្នកជិះក្នុងរថយន្តបោកផ្ទប់គ្នា ចំណែកអ្នកខ្លះបានខ្ទាតចេញទៅខាងក្រៅរថយន្ត។
ប្រភពដដែលបានបន្តទៀតថា រថយន្តនេះបានធ្វើដំណើរពីទីក្រុង Nairobi ទៅកាន់ Homa Bay ហើយហេតុការណ៍នេះ អាចចាត់ទុកថាជាព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយដែលមិនធ្លាប់កើតមានក្នុងតំបន់នេះ។ ជុំវិញកន្លែងកើតហេតុ គឺមានសភាពគួរឲ្យរន្ធត់ជាខ្លាំង ដោយសារតែបានប្រទះឃើញសាកសព និងអ្នករបួសនៅរាយប៉ាយពេញផ្លូវ៕
Browse: ទំព័រដើម
ព័ត៌មានអន្តរជាតិ
ក្រឡាប់រថយន្តដឹកអ្នកដំណើរនៅប្រទេសកេនយ៉ា បណ្តាលឲ្យមនុស្ស៤១នាក់ស្លាប់ និង២៧នាក់ទៀតរងរបួស
ក្រឡាប់រថយន្តដឹកអ្នកដំណើរនៅប្រទេសកេនយ៉ា បណ្តាលឲ្យមនុស្ស៤១នាក់ស្លាប់ និង២៧នាក់ទៀតរងរបួស
រៀបរៀងដោយ Mr.Khmer |  កាលបរិច្ឆេទ 8/30/2013 12:03:00 PM
ប្រភព : Watphnom
ផ្សាយក្នុងក្រុម: ព័ត៌មានអន្តរជាតិ
អត្ថបទផ្សេងៗទៀត...
-
គ្មានទៀតទេ Smartphone ម៉ាកយីហោ Nokia ក្នុងពេលអនាគត
-
ព្រីម លីហ្សា ត្រៀមបង្ហាញវត្តមានក្នុងរឿងថ្មី ក្រោយទទួលបានពានប្រជាប្រិយភាព
-
មាន សូនីតា មានអាថ៌កំបាំងអ្វីក្នុងគ្រួសារ ពាន់ ភួងបុប្ផា?
-
បុរសចំណាស់ជាអ្នករត់ម៉ូតូឌុបម្នាក់ស្រវឹងស្រាដល់ថ្នាក់វង្វេងវង្វាន់ស្មារតី ទុកម៉ូតូនៅឯលផ្ទះ បែរជាដើរស្រែកតាមផ្លូវថាត្រូវចោរវាយប្លន់យកម៉ូតូ
-
ក្រុមគាំទ្រជូនដំណើរ ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា ឡើងយន្តហោះ
-
ជ្រើសរើសនារីស្រស់ស្អាតវ័យក្មេងសម្រាប់ការងារួមភេទតេស្តស្រោមអនាម័យ






