តាមការព្រមព្រៀង ក្នុងការទិញយកផ្នែកឧបករណ៍ និងសេវាកម្មរបស់ក្រុមហ៊ុន Nokia ជាមួយ Microsoft នោះ។ ក្រុមហ៊ុន Microsoft នឹងទិញយកទាំងពីរម៉ាកបន្ថែមទៀតគឺ "Asha" និង "Lumia" របស់ក្រុមហ៊ុន Nokia ។ ប៉ុន្តែ ម៉ាកក្រុមហ៊ុន Nokia នឹងនៅតែជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ដដែល។
ទោះជាយ៉ាងណាក្រុមហ៊ុន Nokia នឹងមិនបន្តផលិតទូរស័ព្ទទំនើប (សូម្បីតែ ឈ្មោះយីហោថ្មី) នៅពេលអនាគត។ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Nokia គឺមានរយៈពេល 10 ឆ្នាំ។
នេះមានន័យថា គ្រប់ទូរស័ព្ទ smartphone ថ្មីរបស់ Nokia នៅពេលខាងមុខនេះ នឹងប្រើសុទ្ធតែកម្មវិធី Windows Phone របស់ Microsoft ទាំងអស់ ដែលសម្ភារៈបរិក្ខា និងផ្នែកសេវាកម្ម ផលិតឡើងដោយ Nokia (ឥឡូវជាផ្នែកមួយរបស់ Microsoft) ។
ដូច្នេះ ដោយផ្អែកតាមកិច្ចព្រមព្រៀង ទូរស័ព្ទ Lumia 1020 និង Asha 515 នេះ គឺជាគំរូចុងក្រោយបង្អស់ ដែលជាប់ឈ្មោះយីហោ Nokia ។
នេះចាត់ទុកថា ជាចុងបញ្ចប់របស់ Nokia "ធ្វើឲ្យឈឺចាប់" សម្រាប់វិស័យទូរស័ព្ទចល័ត ដែលមានមនុស្សជាច្រើនគាំទ្រ Nokia មានអារម្មណ៍សោកស្ដាយជាខ្លាំង៕
ប្រភព : KSN







